ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​សុំ​ជប៉ុន​បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍ​ក​សិ​-​ទេសចរ​នៅ​បារាយណ៍​ខេត្តកំពង់ធំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រួម​មាន​លោក TOKITO Hiroyuki លេខា​ទី​១​ទទួល​បន្ទុក​វិ​ស​យ័​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រួម​មាន​លោក TOKITO Hiroyuki លេខា​ទី​១​ទទួល​បន្ទុក​វិ​ស​យ័​ទេសចរណ៍ និង​ដឹក​ជញ្ជូន និង​លោក OKADA NAOYA លេខា​ទី​១ ទទួល​វិ​ស​យ័​កសិកម្ម ដើម្បី​ពិភាក្សា​លើ​ការងារ​មួយ​ចំនួន​ទាក់ទង​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍ​វិ​ស​យ័​ទេសចរណ៍​។ ការ​ជួប​ពិភាក្សា​នោះ​ធ្វើ​ទ្បើ​ង​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។ លោក ថោ​ង រដ្ឋ​សក្តិ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នោះ​គឺ​ផ្តោត​លើ​កា​ពិភាក្សា​អំពី​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ក​សិ​-​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​។​

ទន្ទឹម​នោះ​លោក​ក៏​បាន​ស្នើ​ផង​ដែរ​ឲ្យ​ភាគី​ជប៉ុន បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ក​សិ​-​ទេសចរណ៍​នៅ​បារាយ ខេត្តកំពង់ធំ​។ លោក ថោ​ង រដ្ឋ​សក្តិ បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ក​សិ​-​ទេសចរ​នៅ​បារាយណ៍ ខេត្តកំពង់ធំ​នេះ​គឺ​យើង​បាន​ចុះ​អនុស្សា​រណៈ​រួច​ហើយ​កាលពី​ឆ្នាំ​មុន​ជាមួយ​ក្រុមហ៊ុន​យ៉ា​ម៉ា​តុ​ហ្គ្រី​ន ក្នុង​ការ​រៀបចំ​អនុវត្ត​ក៏​ដូច​ជា​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ទូ​ទាំង​ប្រទេស​។ លោក​បន្ត​ថា កត្តា​ដែល​យើង​សុំ​ឲ្យ​មានការ​គាំទ្រ​ពី​ជប៉ុន​នោះ ព្រោះថា​ស្រុក​បារាយណ៍​មាន​សក្តានុពល​ខាង​ក​សិ​-​ទេសចរណ៍ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ហើយ​យើង​ក៏​មាន​សង្ឃឹមថា​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​យ៉ា​ម៉ា​តុ​ហ្គ្រី​ន រួម​ទាំង​ជំនួយ​ថវិកា​មួយ​ចំនួន​ពី​ខាង​ទូត​ជប៉ុន​នឹង​អាច​ធ្វើ​ឲ្យ​តំបន់​បារាយណ៍ ខេត្តកំពង់ធំ​មានការ​ប្រែ​មុខមាត់​ថ្មី​ក្នុង​បច្ចេកវិទ្យា​ក៏​ដូច​ជា​បច្ចេកទេស​នៅ​ក្នុង​ក​សិ​-​ទេសចរណ៍​។

លោក​បញ្ជាក់​បន្ថែម​ថា តំបន់​បារាយណ៍ ខេត្តកំពង់ធំ​នេះ​វា​សំខាន់​ណាស់ ដោយសារ​តែ​វា​ស្ថិត​នៅ​ពាក់កណ្តាល​រវាង​ភ្នំពេញ និង​ខេត្តសៀមរាប​។ ទន្ទឹម​នោះ​ការ​អភិវឌ្ឍន៍​តំបន់​នេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​ការ​ងើប​ទ្បើ​ង​វិញ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​វិ​ស​យ័​ទេសចរណ៍​ផង​ដែរ​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។ តំបន់​នេះ​ក៏​ទ្រទ្រង់​ផង​ដែរ​ដល់​តំបន់​ប្រាសាទ​សម្បូរ​ណ៍​ព្រៃ​គុក​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​។ លោក ថោ​ង រដ្ឋ​សក្តិ ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ប្រទេស​ជប៉ុន​ផង​ដែរ​អំពី​ទេសចរណ៍​វ៉ាក់សាំង ខណៈ​ដែល​ប្រទេស​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​លេខ​៧ ដែល​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​នៅ​កម្ពុជា​។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​តាម​រយ​jaka ជប៉ុន​បាន​សហការ​សរសេរ​សៀវភៅ​ដែល​និយាយ​ល្អ​ពី​សហគមន៍​ទេសចរណ៍​មួយ​ដែល​ផ្តោត​រួម​ក្នុង​ទូ​ទាំង​ប្រទេស និង​រៀបចំ​សរសេរ​អេកូ​ទេសចរណ៍​ក្នុង​តំបន់ឆ្នេរ​។

ក្រោម​ជំនួយ​របស់​jaka​យើង​នឹង​រៀបចំ​សិក្ខាសាលា​បង្រៀន​តាម​អន​ទ្បា​ញ​រយពេល​២​ស​ប្តា​ហ៍​ដែល​មាន​២​ប្រធានបទ ហើយ​នៅ​ឆ្នាំ​២០២២​នឹង​មាន​២​ប្រធានបទ​ទៀត​ផង​ដែរ​។ លោក​អគ្គនាយក​បាន​ថ្លែង​នូវ​អំណ​គុណ​ផង​ដែរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ស្វែងរក​សន្តិភាព និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សំខាន់​ជាង​នេះ​ទៀត​អរគុណ​ជប៉ុន​ដែល​ថ្មី​ៗ​នេះ​បាន​ផ្តល់​វ៉ាក់សាំង Astra zeneca ចំនួន​១​លាន​ដូ​ស​ដល់​កម្ពុជា ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​សកល​កូ​វី​ដ​-១៩ ដែល​នោះ​ជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌ និង​មិន​អា​កាត់ថ្លៃ​បាន​ទ្បើ​យ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ