ពិធីករសម្រេចធ្វើរឿងចុងក្រោយជាមួយលោកចាងហ្វាងផលិតកម្មដែលមិនព្រមទូទាត់ប្រាក់ជំពាក់ឱ្យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត ពិធីករលោក សុខ រ៉ាស៊ី បានសម្រេចចិត្តធ្វើរឿងចុងក្រោយមួយទៅលើចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន…
រាជធានីភ្នំពេញ ៖ នៅទីបំផុត ពិធីករលោក សុខ រ៉ាស៊ី បានសម្រេចចិត្តធ្វើរឿងចុងក្រោយមួយទៅលើចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន…
រាជធានីភ្នំពេញ ៖ នៅទីបំផុត ពិធីករលោក សុខ រ៉ាស៊ី បានសម្រេចចិត្តធ្វើរឿងចុងក្រោយមួយទៅលើចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ពាក់ព័ន្ធការមិនព្រមចូលខ្លួនទូទាត់ប្រាក់ដែលបានជំពាក់ ។ ជម្រើសចុងក្រោយ លោក សុខ រ៉ាស៊ី បានប្រកាសលែងចង់បានលុយដែលលោក អ៊ិន សុភិន បានជំពាក់នោះហើយ ដោយលោកបានប្រើប្រាស់វិធីផ្លូវច្បាប់សម្រាប់ចំណាត់ការជំនួសវិញ។
នៅថ្ងៃនេះ ពិធីករនៅទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី បានប្រកាសក្តែងៗជាសាធារណ៖តាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះ ខ្ញុំសូមបញ្ចាក់ថា រឿងនេះ លុយ ខ្ញុំលែងចង់បានលុយហើយ ខ្ញុំសុខចិត្តអោយច្បាប់ ចាប់បុគ្គលនេះ ដាក់គុកចុះ កុំអោយដើរបោកបញ្ឆោត លួងលោម សិល្បៈករដ៏ទៃទៀត អោយចាញ់បោកដូចខ្ញុំ ហើយ កុំអោយ ខូចឈ្មោះ អ្នកដឹកនាំ ម្ជាស់ផលិតកម្ម ម្ចាស់កម្មវិធី គេល្អល្អ! ព្រោះតាមដឹង បុគ្គលនេះធ្លាប់មានរឿងរ៉ាវច្រើនណាស់ ជាមួយតួសម្តែងពេលថតរឿងទៀត»។ លោកថា ពេលអាន ឆាតទៅ គេថា គេសុំា ហ្នឹងរឿង ហ្នឹងហើយ ព្រោះគេធ្លាប់មាន រឿងអញ្ចឹងរហូត!។
ជាការកត់សម្គាល់ នៅមុនពេលដែលលោក សុខ រ៉ាស៊ី បានប្រកាសខាងលើ ពិធីកររូបនេះ ក៏បានធ្វើការព្រមានម្តងរួចមកហើយទៅលើលោក អុិន សុភិនពាក់ព័ន្ធទៅលើចំណាត់ការរបស់លោកនេះដូចគ្នា។ លោកបានបង្ហោះសារថា បងប្អូនអាច ជឿទេថាបើមាន រៀបចំកម្មវិធីប្រលងបវរកញ្ញា កម្មវិធីកំពុងដំនើរការ ស្រាប់តែ ប៉ូលីស មកចាប់ អ្នករៀបចំកម្មវិធីដាក់គុក ដោយសារបទឆបោក! តើបងប្អូនយល់យ៉ាងណាដែរ?
លោកបញ្ជាក់ថា យើងយោគយល់គេ ១ឆ្នាំហើយ គេថាយើងមិនយោគយល់ មានលុយ មានផ្ទះ មានក្រុមហ៊ុនរាប់លាន តែមិនស្រលាញ់កិត្តិយស!។
យ៉ាងណាលោក សុខ រ៉ាស៊ី នៅមិនទាន់ទម្លាយពីរឿងហេតុដែលនៅពីក្រោយដែលធ្វើលោក អុិន សុភិន បានជំពាក់ប្រាក់ ហើយមិនព្រមចូលខ្លួនទូទាត់អោយនៅឡើយទេប៉ុន្តែប្រភពក្រៅផ្លូវការបានទម្លាយថា លោក អ៊ិន សុភិន បានជំពាក់ប្រាក់លោក សុខ រ៉ាស៊ី ប្រហែលជិត២ម៉ឺនដុល្លារ ដែលប្រាក់នេះគឺជាការជួលថ្លៃឆាក និងភ្លើងសម្រាប់រៀបចំកម្មវិធីបវរកញ្ញាឯកនាពេលកន្លងទៅរបស់ផលិតកម្មមហាហង្ស។ ដោយ ឡែក ពាក់ព័ន្ធបញ្ហាខាងលើនេះថៅកែផលិតកម្មមហាហង្សលោក អុិន សុភិន មិនបានអធិប្បាយអ្វីច្រើនឡើយ នៅពេលឆ្លើយតបជាមួយកោះសន្តិភាពតាមសារអេឡិចត្រូនិចកាលពីម្សិលមិញ ។ លោក អុិន សុភិន បានឆ្លើយតបយ៉ាងខ្លីថា អត់មានរឿងអីទេ! ៕
ចែករំលែកព័តមាននេះ