ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​គេង​សុខ​ៗ​ ស្រាប់តែ​ឮសំឡេងយ៉ាងខ្លាំង លុះស្ទុះទៅមើល​ឃើញ​ដំរី​១​ក្បាល​ទម្លុះ​ផ្ទះបាយ

2 ឆ្នាំ មុន

ថៃ ៖ ជា​រឿង​ដ៏​ចម្លែក និង​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​សត្វ​ដំរី​ដ៏​ធំ​សម្បើម​១​ក្បាល ដែល​ស្រែក​ឃ្លាន បាន​សម្រេច​ទម្លុះ​ជញ្ជាំង​ផ្ទះបាយ​

ថៃ ៖ ជា​រឿង​ដ៏​ចម្លែក និង​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​សត្វ​ដំរី​ដ៏​ធំ​សម្បើម​១​ក្បាល ដែល​ស្រែក​ឃ្លាន បាន​​ទម្លុះ​ជញ្ជាំង​ផ្ទះបាយ​អ្នកស្រុក​មួយ​កន្លែង រស់នៅ​ក្នុង​តំបន់​នៃ​រមណីយដ្ឋាន Hua Hin ក្នុង​ខេត្ត Prachuap Khiri Khan កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ ខែមិថុនា កន្លង​ទៅ​។ ដោយ​ប្រើ​ប្រមោយ​របស់​វា ហិត​រក​អាហារ តាម​ប្រឡោះ​នៃ​ជញ្ជាំង​ផ្ទះបាយ​នោះ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA​។

ប្តី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ក្រោយ​លឺ​សំលេង​រំខាន​យ៉ាង​ខ្លាំង ពួក​គេ​ភ្ញាក់​ឡើង និង​ស្ទុះ​ទៅ​ផ្ទះបាយ ក៏​ឃើញ​រឿង​ដ៏​ភ្ញាក់ផ្អើល​មិន​ធ្លាប់​ជួប​ពី​មុន​មក បែប​នេះ​។ និង​បាន​ថត​វី​ដេ​អូ​ទុក​ទាំង​ភ័យ និង​អស់សំណើច​ផង​ដែរ​។ ហើយ​វី​ដេ​អូ​នោះ ក៏​ត្រូវ​បាន​ចែកចាយ និង​កក្រើក​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថៃ​។ ទោះ​យ៉ាងណា នៅ​ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ឧទ្យាន​ជាតិ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ នៅ​ថ្ងៃ​បន្ទាប់​។ ហើយ​បាន​ណែនាំ​ម្ចាស់ផ្ទះ ឱ្យ​ដក​អាហារ​ចេញពី​កន្លែង​នោះ ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ប្រៃ​។ អាជ្ញាធរ​ក៏​បាន​សន្យា នឹង​ជួសជុលផ្ទះ​ដែល​រង​ការ​ខូចខាត បន្ទាប់​ពី​ឧប្បត្តិ​ហេតុនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ