ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​ពី​សិល្បៈ​យ៉ាង​យូរ ទឹម វ​ល័​ក្ខ កំពុង​ញាំញី​ដោយ​ជំងឺ និង​ជីវភាព​ខ្វះខាត

4 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ទឹម វ​ល័​ក្ខ កំពុង​តែ​ញាំញី​ដោយ​ជំងឺ និង​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​រូប​នេះ​បាន​បាត់​វត្តមាន​ពី​សិល្បៈ​មួយ​រយៈ​ធំ​។ តារាចម្រៀង​រូប​នេះ ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ទឹម វ​ល័​ក្ខ កំពុង​តែ​ញាំញី​ដោយ​ជំងឺ និង​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​រូប​នេះ​បាន​បាត់​វត្តមាន​ពី​សិល្បៈ​មួយ​រយៈ​ធំ​។ តារាចម្រៀង​រូប​នេះ ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ថា នាង​បាន​ឆ្លងកាត់​ការ​វះកាត់​ដោយសារ​ជំងឺ​ដុះ​សាច់​ក្នុង​ពោះ ហើយ​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់ ខណៈ​ពេល​នាង​ក៏​កំពុង​តែ​ត្រូវការ​ជួយ​ជាង​ថវិកា​ពី​សប្បុរសជន ជា​ពិសេស​អ្នកសិល្បៈ​ដែល​បាន​ស្គាល់​នាង​។

បើ​យោង​តាម​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ពី​លោក ទឹម សុភា ដែល​ត្រូវជា​បង​បង្កើត​របស់​នាង ទឹម វ​ល័​ក្ខ នោះ​បានអោយ​ដឹង​ថា «​សូម​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន ខ្ញុំបាទ​ទឹម​សុភា ពេល​នេះ​ប្អូនស្រី​របស់ខ្ញុំ​បង្កើត​បាន​ចូល​វះកាត់ បន្ទាប់​មក​លោកគ្រូ​ពេទ្យ​ប្រាប់​ថា ត្រូវការ​ឈាម​ចំនួន​បី​សាក់​។ សូម​មេត្តា បងប្អូន​សិល្បករ​និង​មិត្តភក្តិ មេត្តា​ជួយ​ដល់​ប្អូនស្រី​ខ្ញុំបាទ​ផង ពេល​នេះ​គាត់​កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់វះកាត់​នៅឡើយ​ទេ គាត់​ត្រូវការ​ឈាម​បន្ទាន់ ដូច្នេះ​សូម​មេត្តា​ពុក​ម៉ែ បងប្អូន​មិត្តភក្តិ និង​សិល្បករ​ទាំងអស់ មេត្តា​ជួយ​ដល់​ប្អូនស្រី​ខ្ញុំបាទ​ផង ហើយ​ក៏​សូម​អរគុណ​ជា​មុន​សម្រាប់​ទឹកចិត្ត​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា និង​មេត្តា​ជួយ​ដល់​ប្អូនស្រី​ខ្ញុំ​ឥឡូវនេះ​ផង​»​។

ដោយឡែក​តារាចម្រៀង និង​ត្រូវជា​មិ​ត្តិ​ភក្តិ​ធ្លាប់​ប្រកប​អាជីព​ចម្រៀង​ជាមួយ​គ្នា នាង ផាត់ សុធា​រ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​បន្ថែម​ថា នាង កែវ វ​ល័​ក្ខ បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ទទួល​ការ​វះកាត់ ដោយសារ​ជំងឺ​ដុះ​សាច់​ក្នុង​ពោះ​។

នាង​បញ្ជាក់​ថា តារា​រូប​នេះ​ក៏​បាន​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ផង​ដែរ ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាង​ដែល​នាង​ធ្លាប់​ច្រៀង​រាល់ថ្ងៃ ត្រូវ​បាន​បិទ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ក៏​មិន​មានឱកាស​បាន​ឡើង​ច្រៀង​តាម​ស្ថានីយទូរទស្សន៍​ផង​ដែរ​។

បើ​តាម ផាត់ សុធា​រ៉ា ថា ដោយសារ​ឃើញ​ការ​លំបាក​នេះ​នាង និង​មិត្តភក្តិ​ដែល​បាន​ស្គាល់ ទឹម វ​ល័​ក្ខ មួយ​ចំនួន​ក៏​បាន​សហការ​គ្នា​ជួយ​ដល់​នាង​បាន​តិចតួច​ប៉ុណ្ណោះ​។ ផាត់ សុធា​រ៉ា បាន​លើក​ឡើង​បន្ថែម​ថា ដោយសារ ទឹម វ​ល័​ក្ខ ជា​អ្នកសិល្បៈ​មិនសូវ​ល្បី​នោះ ហើយ​មិនសូវ​មាន​គេ​ស្គាល់​ច្រើន​នោះ ទើប​រហូត​មក​ទល់​នា​ពេល​នេះ​មិនសូវ​មាន​អ្នក​ជួយ​នាង​នោះ​ឡើយ​។ យ៉ាងណា ក្នុង​នាម​ជា​អ្នកសិល្បៈ​ដូច​គ្នា នាង​សូម​អំពាវនាវ​ដល់​សប្បុរសជន​នានា ជា​ពិសេស​បណ្តា​អ្នកសិល្បៈ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់ ទឹម វ​ល័​ក្ខ ផង ទោះ​តិច​ក្តី​ច្រើន​ក្តី​ក្នុង​កាលៈទេសៈ​ដែល​តារា​រូប​នេះ​កំពុង​ជួប​ការ​លំបាក និង​ញាំញី​ដោយសារ​ជំងឺ​។

គួរ​បញ្ជាក់​ថា ក្នុង​វ័យ​ប្រមាណ​៣០​ឆ្នាំ និង​ត្រូវជា​ប្អូន​របស់​តារាចម្រៀង វ​ល័​ក្ខ ដួង​ច័ន្ទ នាង ទឹម វ​ល័​ក្ខ ធ្លាប់​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​មួយ​គ្រា​កាលពី​ប៉ុន្មាន​ឆ្នា​មុន​។ ក្រោយ​ពី​ល្បី​មួយ​ឆាវ នាង​ក៏​បាន​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នាង​ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​នេះ​ដែរ ពោល​គឺ​នាង​បាន​ប្រកប​អាជីព​ច្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ទឹម វ​ល័​ក្ខ នៅ​មិន​ទាន់​មានគ្រួសារ​នៅឡើយ​ទេ ហើយ​ក្រៅពី​ការ​ច្រៀង នាង​ក៏​មានមុខរ​បរជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ