ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េ​ត ស៊ូ​ហ្សា​ណា ឪពុក​ម្តាយឲ្យ​ចាក​ចេញពី​សិល្បៈ​ភ្លាម ប្រសិនបើ​ជំពប់​រឿង​ស្នេហា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា ជា​កូន​អ្នក​ធូរធារ គួរសម ដែល​មាន​កម្រិតជីវភាព​ក្នុង​ការ​រស់នៅ​សមរម្យ មិន​ពឹង​អាស្រ័យ​លើ​សិល្បៈ​ក៏​បាន ។…

រាជធានី​ភ្នំពេញ ៖ កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា ជា​កូន​អ្នក​ធូរធារ គួរសម ដែល​មាន​កម្រិតជីវភាព​ក្នុង​ការ​រស់នៅ​សមរម្យ មិន​ពឹង​អាស្រ័យ​លើ​សិល្បៈ​ក៏​បាន ។

នាង​ត្រូវ​បាន​អ្នក​មានគុណ​អោយ​ចូល​សិល្បៈ ក៏​ព្រោះតែ​តាម​ចិត្ត​កូន​ហើយ ចង់​បំពេញ​បំណង ដែល​កូន​ស្រឡាញ់ ។ ប៉ុន្តែ​បើសិនជា​យូរ​ទៅ​កាន់តែ​មាន​ព្យុះ​បក់​បោក​ដោយ​ជំពប់​រឿង​ស្នេហា គឺ​អាច​នឹង​ពិចារណា​លាឈប់​ព្រោះ​ការងារ​សំខាន់​ផ្តោត​តែ​រឿង​សិក្សា និង​សិល្បៈ ។ នាង​បាន​ឈរជើង​នៅ​ហង្ស​មាស​ជាង​៣​ឆ្នាំ​មក​ហើយ​ដែល​នាង​ជាតា​រា​ស្រី​តែ​ម្នាក់​គត់​លេចធ្លោ​នៅ​ទ្រនុំ​ធំ​នៅ​រដូវ​កូ​វី​ដ តាម​រយៈ​សកម្មភាព​ច្រៀង​សម្ដែង​របស់​នាង នា​ពេល​កន្លង​មក​មាន​ភាព​រស់​រវើក ពិសេស គឺ​ច្រៀង​បទ​ជា​ភាស​អង់គ្លេស ។

ក្រៅពី​អាជីព​ចម្រៀង​នាង​ហ្សា​ណា ក៏​ក្ដោប​បាន​ទីផ្សារ​ពាណិជ្ជកម្ម​ធំ​ៗ​ជា​បន្ដបន្ទាប់​ផង​ដែរ ទើប​ធ្វើ​ឲ្យ​នាង​កាន់តែ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ ហើយ​កាលពីដើម​ខែមករា ឆ្នាំ​២០២១​នេះ ស្រី​ស្អាត​ហ្សា​ណា​ថែម​ទាំង​បាន​ទិញ​ផ្ទះ​២​ល្វែង​ជាប់​គ្នា តម្លៃ​ខ្ទង់សែន​ដុល្លារ​ទៀត​ផង នាំ​ឲ្យ​អ្នកខ្លះ​សង្ស័យ​ថា នាង​មាន​គូស្នេហ៍​ឧបត្ថម្ភ ។

តែ​យ៉ាងណា​នាង​ហ្សា​ណា ដែល​មាន​ឪពុក​ម្ដាយ​តាម​ការពារ​គ្រប់​វិនាទី​នោះ​មិន​ធ្លាប់​ប៉ះ​រឿងអាស្រូវ​ស្នេហា​នោះ​ទេ ព្រោះ​សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​ស្រី​ស្រស់​រូប​នេះ មាន​ម្ដាយ​របស់​នាង​ជា​អ្នក​លើក​ជំនួស​ដែរ ។ អ្នក​ដែល​តាម​នាង​ទាំងឡាយ​ដែល​ចង់​ឆក់​ស្នេហ៍​នាង​នោះ​បាន​ត្រឹម​ខកចិត្ត ដោយសារ​តែ​មិន​អាច​ចូល​ជិត​កាយ​យ៉ា​តារា​សាច់​ខ្ចី​នេះ​បាន​ឡើយ ។

តាម​ព័ត​មានបាន​ឲ្យ​ដឹង​ថា នាង​ហ្សា​ណា នឹង​ត្រូវ​បាន​ឪពុក​ម្ដាយ​នាង​ឲ្យ​ចាក​ចេញពី​អាជីព​សិល្បៈ​ភ្លាម​ៗ ប្រសិនបើ​នាង​ជំពប់​រឿងអាស្រូវ​កេរ្ដិ៍​ណាមួយ​ផ្ទុះ​ឡើង​នោះ ព្រោះ​ក្រុម​គ្រួសារ​នាង​ផ្ដោត​ឲ្យ​នាង​ជ្រើស​ការ​សិក្សារ​ជា​ជម្រើស​ទី​១ ខណៈ​ការងារ​សិល្បៈ​ជា​ជម្រើស​ទី​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ