ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា និងឪពុកម្តាយមិនបានបង្រៀនកូនអំពីរឿងលុយកាក់ឱ្យបានគ្រប់គ្រាន់ !

2 ឆ្នាំ មុន
  • ភ្នំពេញ

មានលុយមានអ្វីៗទាំងអស់ ។ នេះគឺជាពាក្យគេច្រើននិយាយ នៅពេលដែលនិយាយអំពីសារសំខាន់ នៃលុយសម្រាប់ការរស់នៅ ។ ប៉ុន្តែជាការកត់ សម្គាល់នោះ សាលារៀន និងឪពុកម្តាយជាច្រើនមិនបានគិតដល់ការបង្រៀនសិស្ស…

មានលុយមានអ្វីៗទាំងអស់ ។ នេះគឺជាពាក្យគេច្រើននិយាយ នៅពេលដែលនិយាយអំពីសារសំខាន់ នៃលុយសម្រាប់ការរស់នៅ ។ ប៉ុន្តែជាការកត់ សម្គាល់នោះ សាលារៀន និងឪពុកម្តាយជាច្រើនមិនបានគិតដល់ការបង្រៀនសិស្ស និងកូនឱ្យយល់អំពីលុយបានច្បាស់លាស់ឡើយ ។ យើងច្រើន តែណែនាំថា ឱ្យប្រឹងរៀន ប្រឹងធ្វើការ ប្រឹងសន្សំលុយ ជាដើម ។ ប៉ុន្តែយើងមិនបានទទួលការណែនាំថា តើត្រូវប្រើប្រាស់លុយរបៀបណាអោយមានប្រសិទ្ឋភាព និងប្រើរបៀបណាដើម្បីយកលុយបង្កើតលុយបន្ថែមទៀតនោះឡើយ ។ ដោយមិនមានការអប់រំបានត្រឹមត្រូវនោះ មនុស្សក៏មិនមានផែន ការលុយកាក់បានត្រឹមត្រូវដើម្បីរៀបចំអនាគត ។

ចាន់ សុភា អាយុ ២៨ ឆ្នាំ ធ្វើការទទួលបានប្រាក់ខែ ៥០០ ដុល្លារក្នុងមួយខែ ។ ប៉ុន្តែ សុភា និយាយថា គេមិនមានសល់លុយឡើយ ។ គេច្រើនចាយវាអស់ៗស្ទើរតែរាល់ខែ ។ សុភា ចូលចិត្តសប្បាយ ចូលចិត្តទិញរបស់ទំនើបតាមដែលគេចង់ ។ សុភា មិនបាននឹងឃើញថា តើមានគោលដៅសន្សំលុយបែបណាឡើយសម្រាប់អនាគត ។

មានមនុស្សវ័យក្មេងជាច្រើនណាស់ដែលមិនបានគិតគូរឱ្យបានច្បាស់អំពីការរក និងសន្សំលុយសម្រាប់អនាគត ។ ពួកគេច្រើនតែផ្តេកផ្តួលទាំងស្រុងទៅលើប្រាក់ខែបានពីការងារដើម្បីសប្បាយក្នុងជីវិត ។ អ្នកជំនាញនិយាយថា ផ្នត់គំនិតមិនស៊ីជម្រៅបែបនេះអំពីលលុយ អាចនឹងបណ្តាលឱ្យមាន បញ្ហាលុយកាក់នៅពេលអនាគត ។ ឧទាហរណ៍ដូចជាពេលនេះ ពេលមានវិបត្តិកូវីដ ១៩ ការងារជាច្រើនបានបាត់បង់ ហើយមនុស្សជាច្រើនក៏មានបញ្ហាលុយកាក់ ។ ដូច្នេះ ការចេះដឹងអំពីលុយ ការចេះសន្សំលុយ ការចេះចាយលុយ និងការចេះប្រើលុយ ដើម្បីបង្កើតលុយ នឹងជួយឱ្យមនុស្សមិនមានបញ្ហាលុយនៅពេលអនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ