រាជធានីភ្នំពេញ ៖ នេះជាដំណឹងដ៏តក់ស្លុតបំផុត ដែលតារាសម្តែង គៀត សុវណ្ណាឡាង បែរជាជួបទុក្ខធំ បាត់បង់ឪពុកបង្កើតភ្លាមៗតែម្តង នាល្ងាចថ្ងៃទី៣០ មេសា ឆ្នាំ២០២១ ប្រមាណជាម៉ោង៦ល្ងាច។ នេះជារឿងស្មានមិនដល់ដែលកើតឡើងលើតារាស្រស់សោភាដែលកំពុងលេចធ្លោ គៀត សុវណ្ណាឡាង។

តាមប្រភពអោយដឹងថា ឪពុក ណាឡាង មានអាយុប្រមាណ៥០ឆ្នាំជាង មានជំងឺកៀបសរសៃឆ្អឹងខ្នង ប្រមាណកន្លះឆ្នាំមកហើយ។ ក្រុមគ្រួសារ និងកូនៗបានបន្តបញ្ជូនលោកទៅព្យាបាលជាប្រចាំ ដោយសង្ឃឹមថា មានភាពធូរស្បើយ។

ប៉ុន្តែមិនដូចនេះទេ ស្ថានភាពជំងឺរបស់ឪពុក ណាឡាង បានបំបុកអោយធ្ងន់ធ្ងរ រហូតផ្តាច់ផ្តិលអស់អាយុសង្ខារវេលាតែម្តង។ មិនដឹងថា សុវណ្ណាឡាង យំសោកស្តាយ ស្រណោះស.ពឪពុកបែបណានោះទេ។
ចំណែកមិត្តសិល្បករ ក៏បានសូមចូលរួមរំលែកទុក្ខផងដែរ ហើយអ្វីដែលសង្វេគគឺស.ពឪពុក ហាក់ស្ងប់មិនសូវមានការជួបជុំ ព្រោះសម័យកូវីដ១៩ ហើយរឹតតែស្រណោះស្រណោក។ នេះជាដំណឹងមួយដល់សាច់ញាតិ សិល្បករមិត្តភក្តិ និងក្រុមការងារក្នុងផលិតកម្មអិលឌី ជ្រាបជាដំណឹង។








ចែករំលែកព័តមាននេះ