អង្គរវត្ត បើកទទួល​ស្វាគមន៍​អ្នកទេសចរ​វិញ​ហើយ​! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរវត្ត បើកទទួល​ស្វាគមន៍​អ្នកទេសចរ​វិញ​ហើយ​!

2 អាទិត្យ មុន
  • Siem Reap

​ខេត្តសៀមរាប​៖ ក្នុងកំឡុងពេល ដែល​ជំងឺ​កូ​វីដ​១៩ កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្នុង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ការបង្ការ​ធ្វើយ៉ាងណា ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​នេះ​។ ក្នុងនោះ…

​ខេត្តសៀមរាប​៖ ក្នុងកំឡុងពេល ដែល​ជំងឺ​កូ​វីដ​១៩ កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្នុង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ការបង្ការ​ធ្វើយ៉ាងណា ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​នេះ​។ ក្នុងនោះ រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប បាន​បិទ មិន​ឲ្យ​អ្នកទេសចរ ចូល​ទស្សនា តាម​សេចក្តី​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងខេត្ត​ឡើងវិញ និង​បើក​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស​វិញ​ផងដែរ​។ រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប ក៏បាន​បើក ទទួល​អ្នកទេសចរ កាលពី​ថ្ងៃទី​២៦​មេសា ដោយអនុវត្តវិធានសុខាភិបាល ដើម្បីការពារ​ បង្ការ និងទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមាន៖ ការវាស់កម្តៅ លាងដៃនឹងអាល់កុល រក្សាគម្លាត ព្រមទាំង​តម្រូវឲ្យអ្នកទេសចរ ត្រូវស្កេន QR Code ជាដើម។​​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា អំពី​ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ តាម​គោលដៅ​ប្រាសាទ សម្រាប់​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០២១ រួមមាន​: ១_ ប្រាសាទអង្គរវត្ត ( ភ្ញៀវ​ជាតិ ១១៥, និង ភ្ញៀវ អន្តរជាតិ ០១ នាក់ ) សរុប ១១៦​នាក់​។ ២_ ប្រាសាទបាយ័ន ( ភ្ញៀវ ជាតិ ២៨ , ភ្ញៀវ​អន្តរជាតិ​០២ )​សរុប ៣០​នាក់​។ ៣​ប្រាសាទភ្នំបាខែង (​ភ្ញៀវ ជាតិ ២២៣ , និង ភ្ញៀវ អន្តរជាតិ ០៤) សរុប ២២៧ នាក់​។ ៤ ប្រាសាទ តា​ព្រហ្ម (​ភ្ញៀវ ជាតិ​១៧ + ព្រះសង្ឃ ០៥, និង ភ្ញៀវ អន្តរជាតិ​០០ )​សរុប ២២​នាក់​អង្គ​។ ៥_ ប្រាសាទបន្ទាយក្តី​​ស្រះស្រង់​( ភ្ញៀវ ជាតិ​២៨ , និង ភ្ញៀវ អន្តរជាតិ​០១)​សរុប ២៩ នាក់​។ ៦ ប្រាសាទ​មេបុណ្យ​ខាង កើត ​ប្រែ​រូប ( ភ្ញៀវ ជាតិ ០៦ នាក់ និង ភ្ញៀវ​អន្តរជាតិ ០០) សរុប ០៦​នាក់​។ ៧​ប្រាសាទនាគព័ន្ធ​​តា​សោម​( ភ្ញៀវ​ជាតិ​៣១ នាក់ និង ភ្ញៀវ អន្តរ ជាតិ​០១ នាក់ )​សរុប ៣២​នាក់ ។ ៨ ប្រាសាទព្រះខ័ន​(​ភ្ញៀវ ជាតិ ២០ នាក់ និង ភ្ញៀវ អន្តរជាតិ​០៤ នាក់ ) សរុប ២៤​នាក់​។​៩​ប្រាសាទ ភិ​មាន​អាកាស​​ប៉ា​លិ​លេ​យ្យ (​ភ្ញៀវ​ជាតិ ៥៣ នាក់ និង ភ្ញៀវ អន្តរជាតិ​០០) សរុប ៥៣​នាក់​។ ១០_ ប្រាសាទ​បា​ភួ​ន​​ខ្លោងទ្វារ​តា​កាវ​( ភ្ញៀវ​ជាតិ ០៧ នាក់ អន្តរជាតិ ០០ )​សរុប​០៧​នាក់​។ ១១ ប្រាសាទធម្មនន្ទ​​ចៅ​សាយ​ទេវ​ត្តា​( ភ្ញៀវ ជាតិ ១២ នាក់ និង ភ្ញៀវ អន្តរជាតិ ០០) សរុប ១២ នាក់​។ ១២ ប្រាសាទតាកែវ​​តា​នៃ ( ភ្ញៀវ​ជាតិ ១២ និង ភ្ញៀវ​អន្តរជាតិ ០០) សរុប ១២ នាក់​។ ១៣ -​ប្រាសាទ​ខ្លោងទ្វារ​ទន្លេ​អុំ​( ភ្ញៀវ​ជាតិ ២០ នាក់ និង ភ្ញៀវ អន្តរជាតិ ០០) សរុប ២០​នាក់​។ ១៤ ប្រាសាទ​សួរ​ព្រ័ត្រ ( ភ្ញៀវ ជាតិ​១២ នាក់ និង ភ្ញៀវ​អន្តរជាតិ​០០) = ១២​នាក់​។ ១៥_ ប្រាសាទក្រវ៉ាន់ បាត​ជុំ ( ភ្ញៀវ ជាតិ ១០, និង ភ្ញៀវ អន្តរជាតិ ០០) សរុប ១០​នាក់​។ ១៦_ ប្រាសាទបាគង ( ភ្ញៀវ ជាតិ​២៣ នាក់ និង ភ្ញៀវ អន្តរជាតិ ០០) សរុប ២៣​នាក់​។ ១៧_ ប្រាសាទ​ព្រះ​គោ​​លលៃ ( ភ្ញៀវ​ជាតិ​២២ នាក់ និង ភ្ញៀវ អន្តរជាតិ​០០) សរុប ២២ នាក់​។ ១៨ ប្រាសាទភ្នំក្រោម​​វត្ត​អធ្វា ( ភ្ញៀវ ជាតិ​០០, អន្តរជាតិ​០០) សរុប ០០ នាក់​។ ១៩ ប្រាសាទមេបុណ្យខាងលិច​​បារាយណ៍​ទឹក ថ្លា ( ភ្ញៀវ ជាតិ​៣០ នាក់ និង ភ្ញៀវ​អន្តរជាតិ​០២​នាក់ )​សរុប​៣២​នាក់​។ ២០​។​​ប្រាសាទបន្ទាយសម្រែ​​ភ្នំ​បូក (​ភ្ញៀវ​ជាតិ​០២ នាក់ និង ភ្ញៀវ​អន្តរជាតិ​០០ ) សរុប ២២​នាក់ ។​២១ ប្រាសាទបន្ទាយស្រី ( ភ្ញៀវ​ជាតិ​០៩ នាក់ និង ភ្ញៀវ អន្តរជាតិ ០១ នាក់​) សរុប ១០ នាក់ ។

គួរ​បញ្ជាក់ថា គ្រប់​គោលដៅ សរុប ( ភ្ញៀវ ជាតិ ៦៨០ នាក់ និង ភ្ញៀវ អន្តរជាតិ​១៦ នាក់​) សរុប ៦៩៦ នាក់ និង ព្រះសង្ឃ ០៥​អង្គ​។

​ជានិច្ចកាល អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​ចេញ​នូវ​វិធានការ​សម្រាប់​មន្ត្រី​ភ្នាក់ងារ​បំពេញ​កិច្ចការ​តាម​ប្រាង្គ​ប្រាសាទ​ទាំងអស់ ត្រូវ​អនុវត្តន៍​ជាប្រចាំ​នូវ​វិធានការ ៣​កុំ ៣​ការពារ ឱ្យបាន​ជាប់​ជាប្រចាំ​។ ចំពោះ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មុនពេល​ចូល​ទស្សនា​ប្រាសាទ គឺ​តម្រូវឱ្យ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល និង​ស្គេ​ន​កម្មវិធី QR Code ចុះឈ្មោះ ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩ ជាពិសេស​មិនឱ្យ​មាន​ភាព​ប្រមូលផ្តុំ ឬ​ការ​ឈរ​កៀកៗ​គ្នា​ឡើយ​។

​អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់ ពិតជា​មាន ការយោគយល់ និង​ចូលរួម​អនុវត្តន៍​ឱ្យបាន​ល្អប្រសើរ​ទាំងអស់​គ្នា​៕ ដោយ​៖ ច័ន្ទ រស្មី​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture