ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! សមាជិកគ្រួសារ​ដល់​ទៅ​១៨​នាក់​របស់​តារា​សម្តែង​មាឌ​យក្ស យេ​យេ ឆ្លង​កូ​វី​ដ​ទាំងអស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​នឹក​ស្មាន​មិន​ដល់​មួយ​បាន​ធ្វើ​ឱ្យ​មហាជន​មាន​ក្តី​អាណិត​សូរ​ជា​ពន់ពេក ក្រោយ​ពី​បានដឹង​ថា សមាជិកគ្រួសារ និង​សាច់​ញាត់​របស់​តារា​សម្តែង និង​កំ​ប្លែក​មាឌ​យក្ស កញ្ញា យេ​យេ សរុប​១៨​នាក់…

រាជធានី​ភ្នំពេញ ៖ រឿង​នឹក​ស្មាន​មិន​ដល់​មួយ​បាន​ធ្វើ​ឱ្យ​មហាជន​មាន​ក្តី​អាណិត​សូរ​ជា​ពន់ពេក ក្រោយ​ពី​បានដឹង​ថា សមាជិកគ្រួសារ និង​សាច់​ញាត់​របស់​តារា​សម្តែង និង​កំ​ប្លែក​មាឌ​យក្ស កញ្ញា យេ​យេ សរុប​១៨​នាក់ ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​កូ​វី​ដ​១៩ ខណៈ​រូប​នាង​ផ្ទាល់​ក៏​វិជ្ជមាន​វីរុស​មួយ​នេះ​ផង​ដែរ តែ​សាច់ញាតិ​ទាំងអស់​មិនមែន​ឆ្លង​កូ​វី​ដ ពី​រូប​នាង​នោះ​ទេ ។ នេះ​ជា​អ្វី​ដែល​នាង យេ យេ បាន​បញ្ជាក់ ។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពេល​ដែល យេ​យេ បាន​ប្រកាស​ថា ខ្លួន​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ ស្រាប់តែ​តារា​រូប​នេះ ក៏​បាន​អះអាង​ពី​សមាជិកគ្រួសារ​របស់​នាង​ផ្សេង​ទៀត​ក៏​បាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដូច​គ្នា ខណៈ​ការ​ឆ្លង​នោះ​មិន​ចេញពី​រូប​នាង​នោះ​ឡើយ​។
ប្រធាន​ក្រុម​ក្នុង​ក្រុម​កំប្លែង​យក្ស​ភ្លោះ​កញ្ញា យេ​យេ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល​ថ្មី​នេះ​ថា វា​ជា​រឿង​មួយ​នឹក​ស្មាន​មិន​ដល់​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ មនុស្ស​ខ្ញុំ​ចូល​ចិត្ត​ធ្វើបុណ្យ ជួយ​គេ​ទាំង​ខ្លួន​ជា​មនុស្ស​ក្រ ចុះ​ហេតុ​អី​បុណ្យ​ដែល​ខ្ញុំ​ធ្វើ​មិន​ជួយ​ដល់​ការ​បន់​ផ្សង​របស់ខ្ញុំ​វិញ​ខ្លះ?​»​។

នាង​បញ្ជាក់​ថា «​បង​ខ្ញុំ​2​គ្រួសារ​6​នាក់ ត្រូវ​សម្រាក​ព្យាបាល នៅ​កោះ​ពេជ្រ មួយ​គ្រួសារ​ទៀត​៤​នាក់​សម្រាក​ព្យាបាល​នៅ​សាលា​ជំពូ​វន្ដ មួយ​គ្រួសារ​ទៀត​៤​នាក់​នៅ​បូ​រី​ពិភព​ថ្មី​សែន​សុខ ឣ្ន​ក​ផ្ទះ​ខ្ញុំ​៤​នាក់​ទៀត ហេតុ​ឣី?​។ ស៊ូ​ៗ​ទាំង​ឣ​ស់​គ្នា ឆាប់​បាន​ត្រលប់​មក​ផ្ទះ​យើង​រៀង​ៗ​ខ្លួន​វិញ​ណា បញ្ជាក់​ខ្ញុំ​មិន​ដែល​បាន​ទៅ​ជួប​ពួក​គាត់​ទេ គាត់​ឆ្លង​មក​ពី​ឣ្ន​ក​ក្នុងភូមិ​»​។

យ៉ាងណា​រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា សុខភាព​របស់ យេ​យេ និង​ក្រុម​គ្រួសារ​របស់​នាង​ទាំងអស់​ដែល​កំពុង​សម្រាក​ព្យាបាល​នោះ​បាន​វិវត្តន៍​យ៉ាងណា​នៅឡើយ​ទេ ក្នុង​ពេល​ដែល​កោះសន្តិភាព​បាន​ព្យាយាម​សាកសួរ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ពី​តារា​រូប​នេះ​នៅឡើយ​ទេ​។

ជា​ការ​កត់សម្គាល់ យេ​យេ បាន​ប្រកាស​ថា ខ្លួន​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ក្នុង​ពេល​ដែល​នាង​បាន​ដាក់​ការ​សង្ស័យ​ពី​ការ​ឆ្លង​នេះ​មក​ពី​អ្នក​នៅផ្ទះ​របស់​នាង​មួយ​រូប​។

យ៉ាងណា បន្ទាប់​ពី​នាង​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​មួយ​នេះ គេ​សង្កេត​ឃើញ​មាន​អ្នកសិល្បៈ​ជា​ច្រើន ជា​ពិសេស​អ្នក​ធ្លាប់​ទទួល​ការ​ព្យាបាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​នាំ​គ្នា​លើកទឹកចិត្ត និង​ផ្តល់​ដំបូន្មាន​មួយ​ចំនួន​សម្រាប់​រូប​នាង​តតាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ហើយ​អាច​ឈាន​ទៅ​រក​ការ​ជា​សះស្បើយ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ