រាជធានីភ្នំពេញ ៖ ក្រោយពីស្វាមីជាសះស្បើយ តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស នាង ប៉ែន ស្រីពេជ្រ បានទទួលអត្ថប្រយោជន៍ និងការជឿជាក់ពីការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ បន្ទាប់ពីស្វាមីរបស់នាងបានជាសះស្បើយពីជំងឺដ៏កាចសា.ហាវមួយនេះ។
ការជឿជាក់លើការចាក់ថ្នាំបង្ការនេះ គឺដោយសារខណៈពេលស្វាមីរបស់នាងបានឆ្លងជំងឺកូវីដ១៩នោះគឺមិនមានអាការៈអ្វីធ្ងន់ធ្ងរនោះឡើយ ក្នុងពេលដែលនាងក៏មិនមានការឆ្លងពីស្វាមីនោះផងដែរ។
ប៉ែន ស្រីពេជ្រ បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់នាងខ្លួនថា «១ខែ ២ថ្ងៃហើយ ទើបបានជួបប្តីសម្លាញ់វិញ បងបានជាសះស្បើយ១០០%ហើយ អូនរង់ចាំថ្ងៃនេះយូរហើយ អូនលែងមានអារម្មណ៍ថានៅម្នាក់អែងទៀតហើយ»។
នាងបញ្ជាក់ថា «សម្រាប់ខ្ញុំពិតជាជឿទៅលើឥទ្ធិពលនៃការចាក់វ៉ាក់សាំង ព្រោះខ្ញុំខ្លួនអែងជួបផ្ទាល់ ស្វាមីរបស់នាងខ្ញុំឆ្លងកូវីដ១៩ ហើយមិនមានអាការៈអ្វីប៉ះពាល់ដល់សុខភាពរបស់គាត់ទេ។ តែដោយឡែក សម្រាប់រូបខ្ញុំមិនឆ្លង នោះមានន័យថា វ៉ាក់សាំងពិតជាមានប្រសិទ្ធភាព សម្រាប់នាងខ្ញុំ ហើយវាក៏ជាខែលកាពារសុខភាពស្វាមីរបស់រូបនាងខ្ញុំផងដែរ»។
យ៉ាងណា ប៉ែន ស្រីពេជ្រ ក៏បានស្នើអោយបងប្អូនសូមកុំភ្លេច ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តីក៏ត្រូវតែអនុវត្តវិធានការ (៣កុំ ៣ការពារ )។ សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលសម្រាប់ការផ្តល់វ៉ាក់សាំងចាក់ជូនដល់ប្រជាជនកម្ពុជា ។ សូមបងប្អូនចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យប្រទេសយើងរួចផុតពីជំងឺកាចសា.ហាវមួយនេះ៕
ចែករំលែកព័តមាននេះ