ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជេ ក្តឹប ស្ថានភាព​គួរ​ឱ្យ​បារម្ភ​ប្រឈម​ជំងឺ​សួត​ធ្ងន់ធ្ងរ សូម្បី​​និយាយ​ក៏​ពិបាក​និង​ហត់​ខ្លាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ មានការ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​សុខភាព​របស់ ឌី​ជេ ក្តឹប ក្រោយ​ពី​រូប​លោក​បាន​ធ្លាក់ខ្លួន​ឈឺ និង​ប្រកាស​ថា មាន​ផ្ទុក​កូ​វី​ដ​-១៩ ថែម​ទៀត​នោះ…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ មានការ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​សុខភាព​របស់ ឌី​ជេ ក្តឹប ក្រោយ​ពី​រូប​លោក​បាន​ធ្លាក់ខ្លួន​ឈឺ និង​ប្រកាស​ថា មាន​ផ្ទុក​កូ​វី​ដ​-១៩ ថែម​ទៀត​នោះ ។

យ៉ាងណាមិញ ការ​វិវត្តន៍​ចុង​ក្រោយ បានឱ្យ​ដឹង​ថា ឌី​ជេ ក្តិ​ប បាន​រួច​ផុត​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ គឺ​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​ធ្វើ​ឱ្យ​គេ​ភ័យ​ខ្លាច​បំផុត​នោះ​ហើយ បន្ទាប់​ពី​លោក​បាន​យក​សំណាក​៣​ដង​ទៅ​តេស្ត លទ្ធផល​គឺ​អវិជ្ជមាន ។ ប៉ុន្តែ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ជំងឺ​សួត​របស់​ឌី​ជេ​ដ៏​ល្បីឈ្មោះ​រូប​នេះ​លំបាក​ខ្លាំង សូ​ម្បី​និយាយ​ក៏​ហត់​មិន​ស្ទើរ​។ នេះ​ជា​អ្វី​ដែល​យើង​បាន​ទទួល​តាម​រយៈ​មិត្តភក្តិ​របស់​លោក​ម្នាក់​ទៀត​។

កាលពី​ពេល​កន្លង​ទៅ នាយ​កណ្តុរ ដែល​ជា​អ្នកសិល្បៈ​មួយ​រូប និង​ជា​មិត្ត​ជិត​ស្និត​របស់ ឌី​ជេ ក្តឹប បាន​បង្ហោះ​សារ​ថា ឌី​ជេ​ក្តិ​ប កើត​នូវ​អាកា​រៈ​មេរោគ​កូ​វី​ដ​១៩ ហើយ​បែរបន់​ឱ្យ​ឆាប់​ជា​។ ប៉ុន្តែ​បើ​តាម​ការ​ទម្លាយ​ដំណឹង​ចុង​ក្រោយ​ពី​មិត្ត​ជិតដិត​ម្នាក់​ទៀត​អះអាង​ថា ឌី​ជេ​ក្តិ​ប កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ​ជាង​មេរោគ​កូ​វី​ដ​ទៅ​ទៀត ហើយ​ប្រឈម​ការ​ចំណាយ​ព្យាបាល​ច្រើន​។

តាម​ការ​បង្ហោះ​សារ​បញ្ជាក់​ពី​លោក ធា​រិ​ទ្ធ ហៅ​រិ​ទ្ឋ អូ​មេ​ហ្គា បាន​លើក​បង្ហាញ​ពី​ជំងឺ​ឌី​ជេ​ក្តិ​ប​ជា​ថ្មី​ថា « DJ ក្តិ​ប បាន​ប្រាប់​ខ្ញុំ​ហើយ​ថា ពិនិត្យ​កំហាក​3​ដង​ហើយ មិន​បាន​កើត Covid ទេ តែ​ក្តិ​ប​បាន​រលាក​សួត​ធ្ងន់ធ្ងរ​ទាំង​សងខាង ពិបាក​ដកដង្ហើម ។ សូ​ម្បី​និយាយ​ក៏​មិន​ចង់បាន​ដែរ ពេទ្យ​ប្រាប់​ថា​ពិបាក តែ​ខ្ញុំ​សង្ឃឹម​ជីវិត​ក្តិ​ប​ថ្លៃ នៅ​តែ​អាច​រឹង​មាំ​ជា​ឡើង​វិញ ។ ហ៊ឹ​ម ហេតុ​អី​ជីវិត​ជួប​តែ​ទុក្ខ​ជាន់​ទុក្ខ ទោះ​យ៉ាងណា ខ្ញុំ​នឹង​ក្តិ​ប​ជា​មិត្តភក្តិ​នឹង​គ្នា​មិន​ក្រោម​១០​ឆ្នាំ​ទេ មាន​តែ​ចែករំលែក​ជួយ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន ។

មាន​បងប្អូន​ណា​ចង់​ជួយ DJ ក្តិ​ប អាច​ផ្ញើ ABA ជូន​ទៅ​គាត់​ផ្ទាល់​បាន សូម​អរគុណ​ជំនួស​ក្តិ​ប​ផង ។ គាត់​មិន​បាន​ប្រកាស​រក​ជំនួយ​ទេ តើ​ខ្ញុំ​អ្នក​ប្រកាស​សុំ​ឱ្យ​បងប្អូន​ជួយ​តាម​អ្វី​ដែល​អាច​ជួយ​បាន 000464071 CHAN SAMNANG​។ សង្ឃឹមថា មហាជន អ្នក​ធូរ អ្នក​ធារ និង​មិត្ត​សិល្បករ​ដែល​ស្គាល់​គាត់ និង​មិន​មើល​រំលង​ភាព​លំបាក​របស់ ឌី​ជេ​ក្តិ​ប ហើយ​អាណិត​លោក​ជួយ​បន្តិច​ម្នាក់​ៗ ដើម្បី​ឱ្យ​គ្នា​មាន​សង្ឃឹម​។ បន្ថែម​​ពី​នេះ រំពឹង​ដែរ​ថា ក្រុម​គ្រូពេទ្យ នឹង​ព្យាយាម​ស្រោចស្រង់​អាយុជីវិត ឌី​ជេ​ក្តិ​ប ដើម្បី​បាន​រឹង​មាំ​ឡើង​វិញ ហើយ​មាន​កម្លាំង​មក​បំពេញការងារ ដោយ​ជឿ​ថា លោក​មិន​មានរឿង​អ្វី​កើតឡើង​ធំ​ជាង​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ