ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​បវរកញ្ញាមី​យ៉ា​ន់​ម៉ា ហាក់​ផុយ​ស្រួយ​ ខណៈ​នាង​សល់​​​ត្រឹម​២០០​ដុល្លារជាប់ខ្លួន​

3 ឆ្នាំ មុន

ថៃ ៖ រឿងរ៉ាវ​របស់​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ឆ្នាំ​២០២០ គឺ​កញ្ញា Thaw Nandar Aung ដែល​គ្រប់​គ្នា​ស្គាល់​ថា Han Lay…

ថៃ ៖ រឿងរ៉ាវ​របស់​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ឆ្នាំ​២០២០ គឺ​កញ្ញា Thaw Nandar Aung ដែល​គ្រប់​គ្នា​ស្គាល់​ថា Han Lay កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​មួយ​លើ​បណ្តាញសារព័ត៌មាន​អន្តរជាតិ​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្រប់​គ្នា​កំពុង​តែ​ចង់​ដឹង​អំពី​សុខទុក្ខ​របស់​នាង​។

ដោយឡែក​ថ្មី​ៗ​នេះ បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ASEAN Beauty Pageant បាន​បង្ហោះ​ដំណឹង​ចុង​ក្រោយ​មួយ​ថា បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ឆ្នាំ ២០២០ នឹង​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​រយៈពេល​២​ខែ​បន្ថែម​ទៀត ដើម្បី​ប្រាកដ​ថា​អ្វី​ៗ​ទាំងអស់​មាន​សុវត្ថិភាព​សម្រាប់​នាង មុន​ត្រឡប់​មក​ទៅ​កាន់​ប្រទេស​កំណើត​វិញ​។ ហើយ​ក្នុង​នោះ​លោក Nawat Itsaragrisil ដែល​ជា​ពិធីករ​ទូរទស្សន៍ និង​ជា​អ្នក​ផលិតកម្ម​វិធី​ប្រលង​សម្រស់ នឹង​រ៉ាប់រង​ទាំងអស់​សម្រាប់​ការ​ចំណាយ​។

លោក Nawat Itsaragrisil និង​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប្រជាជន​ថៃ​ជា​ច្រើន​ចង់​ជួយ​នាង​តាម​រយៈ​ការ​បរិច្ចាគ​ប្រាក់ ព្រោះ​បច្ចុប្បន្ន​នាង​នៅ​សល់​តែ​២០០​ដុល្លារ​ក្នុង​ខ្លួន​ប៉ុណ្ណោះ សម្រាប់​ការ​បន្ត​រយៈពេល​២​ខែ​។ ប៉ុន្តែ​នាង​បាន​បដិសេធ​មិន​ទទួលយក​វា​ទេ​។ ដោយ​នាង​និយាយ​ថា នាង​ចង់​ធ្វើ​ការងារ​ដើម្បី​ទទួល​បាន​ប្រាក់​ខ្លះ​អំឡុង​ពេល​នេះ​។

ទោះបីជា​​យ៉ាងណា​ បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ខាងលើ​បានឱ្យ​ដឹង បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​រូប​នេះ​នឹង​ក្លាយជា​អ្នកតំណាង​ម៉ាក​ផលិត​គ្រឿងសំអាង​ផ្ទាល់​របស់​លោក Nawat តែ​ម្តង​។ ដូច្នេះ​នាង​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​មួយ​ចំនួន​ដែល​កាត់​ចេញពី​ថ្លៃដើម​។

សូម​រំលឹក​ជូន​ថា បវរកញ្ញា​មី​យ៉ា​ន់​ម៉ា Han Lay បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាន​យក​វេទិកា​ប្រកួត Miss Grand International ឆ្នាំ ២០២០ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២៧ ខែ មីនា​កន្លង​ទៅ នៅ​ទីក្រុង​បាងកក ដើម្បី​និយាយ​អំពី​ស្ថានភាព​បច្ចុប្បន្ន ​​ពី​​ការ​​ស​​​ម្លា​.​ប់​ប្រជាជន​ដោយ​មិន​ញញើត​ដៃ​ពី​សំណាក់​របប​សឹក​យោធា នៅ​ក្នុង​ប្រទេស​កំណើត​របស់​នាង​៕

លោក Nawat Itsaragrisil

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ