ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​អង្គរ​ ៖ ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គ្រឹះស្ថាន​អង្គរ​មាន​កិត្តិយស សូម​គោរព​ជម្រាប​ជូន សាធារណៈ​ជនជាតិ អន្តរជាតិ គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍ ព្រមទាំង​ភ្ញៀវ​ ទេសចរ​បរទេស​ទាំងអស់​ម្តេ​តា​ជ្រាប​ថា ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍…

ខេត្តសៀមរាប ៖ គ្រឹះស្ថាន​អង្គរ​មាន​កិត្តិយស សូម​គោរព​ជម្រាប​ជូន សាធារណៈ​ជនជាតិ អន្តរជាតិ គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍ ព្រមទាំង​ភ្ញៀវ​ ទេសចរ​បរទេស​ទាំងអស់​ម្តេ​តា​ជ្រាប​ថា ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍ និង​ធានា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​រមណីយ ដ្ឋាន​អង្គរ ក៏​ដូច​ជា​មក​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ (Covid-19) រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​គោល នយោបាយ​លើ​ការ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ទេសចរ​បរទេស នូវ​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជិត​ចាប់ពី​ថ្ងៃ​ទី ១១ ខែ មីនា ឆ្នាំ ២០២១ ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ មាន​ដូច​ខាងក្រោម ៖

ក​. ប្រភេទ​បណ្ណ​ធម្មតា
១)- ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ០១ ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល ០២ ថ្ងៃ
២)- ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ០៣ ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈ ០៥ ថ្ងៃ
៣)- ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ០៧ ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈ ១០ ថ្ងៃ

ខ​. ប្រភេទ​បណ្ណ​រយៈពេល​វែង (​ភ្ញៀវ​បរទេស​ដែល​មាន​ទិដ្ឋាការ​រយៈពេល ០៣ ខែ​ឡើង​ទៅ​)
១)- ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ០១ ខែ អាច​ចូល​ទស្សនា​បាន​រយៈពេល ០២ ខែ
២)- ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ០៣ ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល ០៦ ខែ
៣)- ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ០៦ ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល ១២ ខែ

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណៈ​ជនជាតិ អន្តរជាតិ គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍ ព្រមទាំង​ភ្ញៀវ​ទេសចរ​បរទេស ទាំងអស់​ម្តេ​តា​ជ្រាប និង​អនុវត្ត​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​៕

អត្ថបទសរសេរ ដោយ