ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​២​កន្លែង​ចូល​ក្រុង​ប៉ោយ​ប៉ែ​ត​២​ថ្ងៃ​បាន​ជនជាតិ​បរទេស​ដែល​ចូល​មាន​៣១​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​២​កន្លែង រយៈពេល​២​ថ្ងៃ ត្រួតពិនិត្យ​ជនជាតិ​បរទេស ដែល​ចូល​មាន​ចំនួន​៣១​នាក់ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​២​កន្លែង រយៈពេល​២​ថ្ងៃ ត្រួតពិនិត្យ​ជនជាតិ​បរទេស ដែល​ចូល​មាន​ចំនួន​៣១​នាក់ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បានអោយ​ដឹង​នៅ​ល្ងាច ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១​ថា ៖ ជា​ណែនាំ​ពី​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​ដឹកនាំ​អនុវត្តន៍​ផ្ទាល់​លោក ង៉ោ ម៉េ​ង ជ្រួ​ន អភិបាលរង​ខេត្ត​រួម​ក្រុមការងារ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​នគរបាល​អន្តោប្រវេសន៍ និង​មន្ត្រី​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​២​ចំណុច នៅ​ចំណុច​ទី​១.​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ចំណុច​ទី​២.​តាម​បណ្តោយ​ផ្លូវ​លេខ​៥៨​ស្ថិត​ភូមិ​ព្រៃ​គប់​ឈម​ភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ការ​អនុវត្តន៍​តាម​ការ​ណែនាំ និង​វិធានការ​ត្រួតពិនិត្យ​ទៅ​លើ​ជនបរទេស​ដែល​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត រយៈពេល​២​ថ្ងៃ ចាប់​ថ្ងៃ​ទី​១៤ ដល់​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ត្រួតពិនិត្យ​ចំនួន​២ ចំណុច​ទៅ​លើ​ជនបរទេស​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចំនួន​៣១​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ឥណ្ឌូ​នេ​ស៊ី និង​ជនជាតិ​ថៃ ។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា ការ​ត្រួតពិនិត្យ​លើ​ជនបរទេស​ដែល​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត ចំណុច​ទី​១.​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ត្រួតពិនិត្យ​ទៅ​លើ​ឯកសារ​លិខិតឆ្លងដែន​បើ​រក​ឃើញ​គ្មាន​លិខិតឆ្លងដែន​ទេ​អន្តោប្រវេសន៍​ខុសច្បាប់​ចាប់​ប្រគល់​ជន​ស្ថានទូត​ដើម្បី​មាន​វិធានការ​តាម​ច្បាប់ ។ ចំណុច​ទី​២.​មន្ត្រី​សុខាភិបាល​ត្រូវ​ត្រួតពិនិត្យ​សុខភាព​វាស់​កំ​ដៅ និង​សាកសួរ​រក​ឯកសារ​ធ្វើ​ច​ត្តា​ឡី​ស័ក បើ​គ្មាន​រោង​សញ្ញា​ណាមួយ​អនុញ្ញាតិ​អោយ​ចូល​ទៅ​បាន ។

ចំណុច​ទី​៣.​ជន​ជាត​បរទេស​ដែល​អនុញ្ញាត​អោយ​ចូល​ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​នគរបាល​ក្នុង​មូលដ្ឋាន​ត្រូវ​ដឹង​ស្នាក់​នៅ និង​កន្លែងធ្វើការ​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រោង​ដើម្បី​អនុវត្ត​តាម​គោល​ការ​របស់​ក្រសួងសុខាភិបាល​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩​មិន​អោយ​រាតត្បាត​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ