ពិធីការិនីកម្មវិធីកុមារវៃឆ្លាតជាតារាញញឹមមានមន្តស្នេហ៍
រាជធានីភ្នំពេញ ៖ ក្នុងទឹកមុខញញឹមដ៏សែនស្រស់ គឺកញ្ញាទិន សុភ័ក្រ្តណាលីន អាយុ១៩ឆ្នាំ ជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ក្នុងកម្មវិធីកុមារវៃឆ្លាត ។ នាងក៏ជាតារាចំរៀងកិត្តិយសនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាម ស្ថានីយទូរទស្សន៍នានា និងជាតារាសម្តែងកាយវិការខារ៉ាអូខផងដែរ។ កញ្ញា ទិន សុភ័ក្រ្តណាលីន មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ប៉ុន្តែក្នុងវ័យកុមារ ឪពុកម្តាយនាងបាននាំនាងមករស់នៅក្នុងទីក្រុងភ្នំពេញ។ នាងមានបងប្អូន៣នាក់ ក្នុងនោះ ស្រីម្នាក់ គឺរូបនាងជាកូនច្បង ។ ដោយសារមាននិស្ស័យស្រលាញ់ចូលចិត្តសិល្បៈនៅឆ្នាំ២០០៩ នាងចូលហ្វឹកហាត់រៀនច្រៀង និងសម្តែងនៅក្នុងក្លឹបសិល្បៈមួយ។ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះនាងចេះច្រៀងត្រូវទៅតាមចង្វាក់ភ្លេង និងចេះសម្តែងកាយវិការដែលអាចចាប់អាជីពបាន ។
ចែករំលែកព័តមាននេះ