ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Haaland សាង​កំណត់​ត្រាថ្មី​នៅ UCL ក្រោយ​ជួយ Dortmund ឆ្លង​ទៅ​វគ្គ​បន្ទាប់

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ក្រុម Dortmund កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម Sevilla សរុប​ទាំង​២​ជើង​ដោយ​លទ្ធផល…

អា​ល្លឺ​ម៉​ង់ ៖ ក្រុម Dortmund កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម Sevilla សរុប​ទាំង​២​ជើង​ដោយ​លទ្ធផល ៥-៤​។


កាលពី​ជើង​ទី​១ លេង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ក្រុម​ភ្ញៀវ Dortmund បាន​យកឈ្នះ ៣-២​។ ដោយឡែក​ការ​ប្រកួត​ជើង​ទី​២ លេង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​កាលពី​យប់មិញ ក្រុម​ទាំង​២​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-២​។

ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Erling Haaland ជា​អ្នក​បើក​ការ​នាំមុខ​មុន​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ រហូត​ដល់ទៅ​២​គ្រាប់​នៅ​នាទី ៣៥ និង ៥៤​។ ខណៈ​ដែល​ខ្សែប្រយុទ្ធ En-Nesyri ជា​អ្នករក​គ្រាប់​តាម​ស្មើ​មក​វិញ​នៅ​នាទី ៦៩ និង ៩០+៦​។

គិត​មក​ទល់​ពេល​នេះ Erling Haaland រកបាន ២០​គ្រាប់​ហើយពី​ការ​បង្ហាញខ្លួន​ ១៤​ប្រកួត​ក្នុង​ពានរង្វាន់ Champions League​។ រូបគេ​ក្លាយជា​កីឡាករ​រកបាន ២០​គ្រាប់​លឿន​បំផុត​សម្រាប់​ប្រវត្តិសាស្ត្រ​ពានរង្វាន់​នេះ​។ ដោយ​មាន ១០​ប្រកួត​តិច​ជាង​ម្ចាស់​កំណត់​ត្រា​ចាស់ Harry Kane ដែល​ធ្វើ​បាន​នៅ ២៤​ប្រកួត​៕ (​ប្រភព​ពី OptaJoe)

https://www.youtube.com/watch?v=S-yf-KZkA8o