ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូ​អង់គ្លេស​ថា​កំហុស Ronaldo បណ្តាល​ឱ្យ Juventus ធ្លាក់​ពី UCL

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ ក្រុម Porto កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League បើ​ទោះបីជា​ពួក​គេ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Juventus ជើង​ទី​២​ដោយ​លទ្ធផល…

អ៊ី​តា​លី ៖ ក្រុម Porto កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League បើ​ទោះបីជា​ពួក​គេ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Juventus ជើង​ទី​២​ដោយ​លទ្ធផល ៣-២ យ៉ាងណា​ក៏​ដោយ​។

ក្រុម​ភ្ញៀវ​បាន​នាំមុខ​មុន​នៅ​នាទី​១៩​ដោយ​កីឡាករ Sérgio Oliveira ។ លុះដល់​នាទី​៤៩ ម្ចាស់ផ្ទះ​តាម​ស្មើ​មក​វិញ​ដោយ​កីឡាករ Federico Chiesa​។

Porto នៅ​សល់​គ្នា​ត្រឹម​១០​នាក់​ក្រោយ​កីឡាករ Mehdi Taremi បាន​កាត​ក្រហម​នៅ​នាទី​៥៤​។ មុន​ពេល Chiesa ដដែល​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៦៣ ដោយ​បញ្ចប់​៩០​នាទី Juventus ឈ្នះ ២-១​។

ដោយសារ​កាលពី​ជើង​ទី​១​នៅ​ព័រ​ទុ​យ​ហ្គា​ល់ Porto បាន​យកឈ្នះ ២-១ ធ្វើ​ឱ្យ​ការ​ប្រកួត​ត្រូវ​បន្ថែម​១៥​នាទី​២​ដង​។ លុះដល់​នាទី​១១៥ Oliveira ដដែល​រក​គ្រាប់​តាម​ស្មើ​ឱ្យ​ក្រុម​ភ្ញៀវ​។ ឈាន​ដល់​នាទី​១១៧ កីឡាករ Adrien Rabiot ក៏​សម្រេច​គ្រាប់​ទី​៣​ឱ្យ​ម្ចាស់ផ្ទះ​។ ចប់​ការ​ប្រកួត Juventus ឈ្នះ ៣-២​។ សរុប​ទាំង​២​ជើង​ស្មើគ្នា ៣-៣ ប៉ុន្តែ​ដោយ​គិត​តាម​រូបមន្ត Head-to-Head ក្រុម Porto គឺជា​អ្នក​ឡើង​ទៅ​វគ្គ​៨​ក្រុម ក្រោយ​មាន​គ្រាប់​ចំណេញ​ក្រៅ​ដី​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Fabio Capello បាន​បន្ទោស​ចំពោះ​កំហុស​កីឡាករ Ronaldo ដែល​បណ្តាល​ឱ្យ​កីឡាករ Oliveira មានឱកាស​ស៊ុត​បាល់ Free-kick បញ្ចូល​ទីប្រឡោះជើង​យ៉ាង​ងាយស្រួល ដើម្បី​ទម្លាក់​ក្រុម Juventus ចេញពី​ក្រប​ខណ្ឌ UEFA Champions League៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=I6hLzbBtlYA