អង់គ្លេស ៖ ក្រុមការពារតំណែងជើងឯក Liverpool បន្តចាញ់យ៉ាងអាម៉ាស់បំផុតក្នុងផ្ទះខ្លួនឯង បន្ទាប់ពីត្រូវក្រុមស្ថិតក្នុងតំបន់ត្រូវកាត់ចោល Fulham យកឈ្នះដោយលទ្ធផល ១-០ ដែលសម្រេចបានដោយខ្សែបម្រើ Mario Lemina។

Liverpool ស្គាល់ចាញ់ក្នុងផ្ទះខ្លួនឯង ៦ប្រកួតជាប់ៗគ្នាមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ ខណៈបរាជ័យយប់មិញ ធ្វើឱ្យពួកគេធ្លាក់មកកាន់ចំណាត់ថ្នាក់ទី ៨ ក្នុងតារាងក្របខណ្ឌ Premier League ដោយមានគម្លាតពិន្ទុពីក្រុមកំពូលតារាង Manchester City រហូតដល់ ២២ពិន្ទុ។

ក្រោយចប់ការប្រកួតលោក Jurgen Klopp បាននិយាយថា នេះគឺជាលទ្ធផលដ៏អាក្រក់បំផុតសម្រាប់អាជីពជាអ្នកចាត់ការទូទៅរយៈពេល២០ឆ្នាំរបស់គាត់ ដែលចាញ់ក្នុងផ្ទះ ៦ប្រកួតជាប់ៗគ្នាបែបនេះ។

«ខ្ញុំមិនចាំបាច់មានពេលវេលាល្អបំផុតនោះទេ។ ក្រុមនេះគឺជាក្រុមខ្លាំងមួយ។ យើងទទួលបានជោគជ័យយ៉ាងច្រើនកាលពីកន្លងមក ហើយឥឡូវនេះយើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។ ប៉ុន្តែយើងនឹងរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ» ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ