ដំណើរ​មិន​ស្គាល់​ចាញ់​របស់ Man City បញ្ចប់​ត្រឹម​ប្រកួត​ទី​២២ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​មិន​ស្គាល់​ចាញ់​របស់ Man City បញ្ចប់​ត្រឹម​ប្រកួត​ទី​២២

2 ខែ មុន

អង់គ្លេស ៖ ដំណើរ​មិន​ស្គាល់​ចាញ់​របស់​ក្រុម​មេឃ​ខៀវ Manchester City ​បញ្ចប់​ត្រឹម​ប្រកួត​ទី​២២ បន្ទាប់​ពី​ចាញ់​ក្រុម​បិសាច​ក្រហម Manchester United ក្នុងផ្ទះ​ខ្លួនឯង…

អង់គ្លេស ៖ ដំណើរ​មិន​ស្គាល់​ចាញ់​របស់​ក្រុម​មេឃ​ខៀវ Manchester City ​បញ្ចប់​ត្រឹម​ប្រកួត​ទី​២២ បន្ទាប់​ពី​ចាញ់​ក្រុម​បិសាច​ក្រហម Manchester United ក្នុងផ្ទះ​ខ្លួនឯង ដោយ​លទ្ធផល ២-០​។

Picture

ខ្សែបម្រើ Bruno Fernandes និង​ខ្សែការពារ​ឆ្វេង Luke Shaw គឺជា​អ្នករក​គ្រាប់​ជ័យជម្នះ​ជូន Man UTD សម្រាប់​ជំនួប Manchester Derby ដ៏​ធំ​ប្រចាំ​ក្រប​ខណ្ឌ Premier League​។

Picture

ប៉ុន្តែ​បើ​ទោះបីជា​បរាជ័យ​កាលពី​យប់មិញ ក៏​ក្រុម Man City នៅ​តែ​បន្តកាន់កាប់​តំណែង​កំពូល​តារាង​ដដែល​ដោយ​មាន​៦៥​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Man UTD ដែល​មាន​៥៤​ពិន្ទុ​។

Picture

ទោះចាញ់ក៏លោក Pep Guardiola នៅ​តែ​សរសើរ​កូនក្រុម​របស់​ខ្លួន ចំពោះ​កំណត់​ត្រា​មិន​ស្គាល់​ចាញ់២១​ប្រកួត​ជាប់​ៗ​គ្នា ដែល​ពួក​គេ​សម្រេច​បាន​៖ «​វា​នឹង​ក្លាយជា​ព័ត៌មាន ព្រោះ​ពួកយើង​ចាញ់​។ ប៉ុន្តែ​ព័ត៌មាន​នោះ​គឺជា​ជ័យជម្នះ ២១​ប្រកួត​ជាប់​ៗ​គ្នា​របស់​យើង​។ ហើយ​ខ្ញុំ​នឹង​និយាយ​ប្រាប់​កូនក្រុម​របស់ខ្ញុំ អំពី​រឿង​មិន​គួរ​ឱ្យ​ជឿ​ដែល​ពួក​គេ​បាន​ធ្វើ​»៕ (​ដកស្រង់​ចេញពី Dailymail)