Liverpool មានកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មានក្រោយចាញ់ Chelsea
4 ឆ្នាំ មុន
អង់គ្លេស ៖ ក្រុមហង្សក្រហម Liverpool រងបរាជ័យយ៉ាងអាម៉ាសក្នុងផ្ទះខ្លួនឯងកាលពីយប់មិញ បន្ទាប់ពីត្រូវក្រុមតោខៀវ Chelsea យកឈ្នះដោយលទ្ធផល ១-០ ដែលជាការធ្វើសម្រេចបានដោយខ្សែបម្រើ…
អង់គ្លេស ៖ ក្រុមហង្សក្រហម Liverpool រងបរាជ័យយ៉ាងអាម៉ាសក្នុងផ្ទះខ្លួនឯងកាលពីយប់មិញ បន្ទាប់ពីត្រូវក្រុមតោខៀវ Chelsea យកឈ្នះដោយលទ្ធផល ១-០ ដែលជាការធ្វើសម្រេចបានដោយខ្សែបម្រើ Mason Mount។
Liverpool បានក្លាយជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេសដំបូងគេ ដែលចាញ់ការប្រកួតលីគក្នុងផ្ទះខ្លួនឯង ៥លើកជាប់ៗគ្នាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីក្លិបនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៨៩២។
ខណៈបរាជ័យកាលពីយប់មិញ បានធ្វើឱ្យក្រុមលោក Jürgen Klopp ឈរនៅចំណាត់ថ្នាក់ទី៧ក្នុងតារាងបណ្តោះអាសន្នមាន៤៣ពិន្ទុ ដោយមានគម្លាតពីក្រុមកំពូលតារាង Manchester City រហូតដល់២២ពិន្ទុ ក្នុងនាមជាក្រុមការពារតំណែងជើងឯក៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ