ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​៦​ពាន់​នាក់​ស្លា​.​ប់ក្នុង​ដំណើរ​សាងសង់​កីឡដ្ឋាន World Cup 2022

3 ឆ្នាំ មុន

អន្តរជាតិ ៖ យោង​តាម​របាយការណ៍​ស៊ើបអង្កេត​ពី​កាសែត The Guardian របស់​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ចាប់តាំងពី​ប្រទេស​កា​តា​ឈ្នះ​សិទ្ធិ​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup…

អន្តរជាតិ ៖ យោង​តាម​របាយការណ៍​ស៊ើបអង្កេត​ពី​កាសែត The Guardian របស់​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ចាប់តាំងពី​ប្រទេស​កា​តា​ឈ្នះ​សិទ្ធិ​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ មាន​កម្មករ​ចំណាកស្រុក​ច្រើន​ជាង ៦,៥០០​នាក់ បាន​ស្លា​.​ប់ អំឡុង​​ដំណើរការ​សាងសង់​កីឡដ្ឋាន​ថ្មី​ចំនួន ៧ របស់ខ្លួន ។

​កម្មករដែលបានស្លា.ប់គឺមកពីប្រទេសចំនួន ៥ នៅ​អាស៊ី​ខាងត្បូង​រួម​មាន ឥណ្ឌា​, ប៉ា​គី​ស្ថាន​, នេ​ប៉ា​ល់​, បង់​ក្លា​ដែ​ស និង​ស្រី​លង្កា ហើយតាមតួលេខខាងលើ​មាន​ន័យ​ថា​យ៉ាង​ហោច​ណាស់​កម្មករចំនួន ១២​នាក់​បាន​ស្លា​.​ប់​ក្នុង​មួ​យស​ប្តា​ហ៍​។

ប្រភព​ដដែល​បាន​អះអាង​បន្ថែម​ទៀត​ថា មូលហេតុ​នៃ​ការ​ស្លា​.​ប់​របស់​កម្មករ​គឺ​បណ្តាល​មក​ពី​ជំងឺ​គាំងបេះដូង និង​បញ្ហា​ផ្លូវដង្ហើម ដែល​កើតឡើង​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១០ មក​ម្ល៉េះ​។ ហើយ​ទិន្នន័យ​បន្ថែម​​បង្ហាញ​ថា ក្នុង​ចំណោម​កម្មករ​​បាត់​បង់ជីវិត​ភាគច្រើន​គឺជា​ជនជាតិ​ឥណ្ឌា​។

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ដែល​កា​តា​ទទួល​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ការ​ប្រកួត​នា​ថ្ងៃ​ទី​២១ ខែវិច្ឆិកា និង​បញ្ចប់​នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២៕