ចាប់ខ្លួនអតីតប្រធានក្លិប Barcelona រួមនិងគូកន!
អេស្ប៉ាញ ៖ លោក Josep Maria Bartomeu អតីតប្រធានក្លិប Barcelona ត្រូវបានចាប់ខ្លួនដោយប៉ូលិសពិសេស Mossos…
អេស្ប៉ាញ ៖ លោក Josep Maria Bartomeu អតីតប្រធានក្លិប Barcelona ត្រូវបានចាប់ខ្លួនដោយប៉ូលិសពិសេស Mossos…
អេស្ប៉ាញ ៖ លោក Josep Maria Bartomeu អតីតប្រធានក្លិប Barcelona ត្រូវបានចាប់ខ្លួនដោយប៉ូលិសពិសេស Mossos d’Esquadra កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដែលជាប់ទាក់ទងនឹងរឿងអាស្រូវ «Barcagate» តាំងពីខែកុម្ភៈ ឆ្នាំមុនមកម្ល៉េះ។
សេចក្តីរាយការណ៍ដំបូងពី Cadena SER និង RAC1 បានឱ្យដឹងថា នាយកប្រតិបត្តិគឺលោក Oscar Grau និងមេធាវី Roman Gomez Ponti ត្រូវបានចាប់ខ្លួននៅឯកីឡដ្ឋាន Camp Nou ខណៈអតីតនាយកប្រតិបត្តិគឺលោក Jaume Masferrer និងលោក Bartomeu ត្រូវបានចាប់ខ្លួននៅឯផ្ទះរបស់ពួកគាត់។
ការសម្រេចចិត្តចាប់ខ្លួនបុគ្គលខាងលើ មិនមែនជាការសម្រេចរបស់តុលាការឡើយ។ ហើយយោងតាមប្រព័ន្ធយុត្តិធម៌ប្រចាំតំបន់កាតាឡានបានបង្ហើបថា ការចាប់ខ្លួននេះគឺជាការសេចក្តីសំរេចផ្តាច់មុខរបស់ប៉ូលិសពិសេស Mossos d’Esquadra។ ខណៈដែលតុលាការគ្រាន់តែបញ្ជាឱ្យចុះស្រាវជ្រាវការិយាល័យក្លិបតែប៉ុណ្ណោះ។
គូសបញ្ជាក់ថា «Barcagate» សំដៅលើការស៊ើបអង្កេត ដែលកំពុងដំណើរការលើរដ្ឋបាលរបស់អតីតប្រធានក្លិប Barcelona ដែលត្រូវបានចោទប្រកាន់ពីបទចរាចរប្រាក់ខុសច្បាប់លួចលាក់តាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់ក្លិប៕ (ដកស្រង់ចេញពី Marca)
ចែករំលែកព័តមាននេះ