បែកផ្សែង! ក្រោយអាជ្ញាកណ្តាលបដិសេធបាល់ប៉េណាល់ទី Man UTD
3 ឆ្នាំ មុន
អង់គ្លេស ៖ ក្រុម Manchester United ខកចិត្តយ៉ាងខ្លាំងពីការប្រកួតសប្តាហ៍ទី២៦ ដោយបានត្រឹមទល់នឹងក្រុមម្ចាសផ្ទះ Chelsea ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទី ដែលលទ្ធផលនេះធ្វើឱ្យពួកគេមានតគម្លាតពិន្ទុពីក្រុមកំពូលតារាង…
អង់គ្លេស ៖ ក្រុម Manchester United ខកចិត្តយ៉ាងខ្លាំងពីការប្រកួតសប្តាហ៍ទី២៦ ដោយបានត្រឹមទល់នឹងក្រុមម្ចាសផ្ទះ Chelsea ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទី ដែលលទ្ធផលនេះធ្វើឱ្យពួកគេមានតគម្លាតពិន្ទុពីក្រុមកំពូលតារាង Manchester City រហូតដល់១២ពិន្ទុ។
ក្រោយចប់ការប្រកួតនេះ គេសង្កេតឃើញមានការវែកញែក និងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ក្រុមភ្ញៀវ ចំពោះបាល់ប៉ះដៃកីឡាករ Callum Hudson-Odoi របស់ក្រុមម្ចាស់ផ្ទះក្នុងប្រអប់គ្រោះថ្នាក់។ ប៉ុន្តែវាត្រូវបានបដិសេធដោយលោកអាជ្ញាកណ្តាល Stuart Attwell ក្រោយការត្រួតពិនិត្យប្រព័ន្ធ VAR ម្តងហើយម្តងទៀត។
លោក Solskjaer បាននិយាយថា ដោយសារតែឥទ្ធិពលខាងក្រៅ ដែលតែងតែលើកឡើងពីការឈ្នះបាល់ប៉េណាល់ទីរបស់ Man UTD ទើបជះឥទ្ធិពលដល់ការសម្រេចចិត្តអាជ្ញាកណ្តាលក្នុងជំនួបនេះ។
ខណៈខ្សែការពារឆ្វេង Luke Shaw បានអះអាងថា គេបានលឺលោក Stuart Attwell ប្រាប់ប្រធានក្រុម Harry Maguire ថា «ប្រសិនបើខ្ញុំនិយាយថាជាបាល់ប៉េណាល់ទី។ នោះនឹងមានការលើកឡើងជាច្រើនអំពីរឿងនេះ»។
ដោយឡែកលោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea នៅតែប្រកាន់ជំហរថា បាល់នោះប៉ះដៃ Mason Greenwood មិនមែនប៉ះដៃ Hudson-Odoi ឡើយ៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ