ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ នី​ឡា ទ្រាំ​មិន​បាន​ជះ​កំហឹង​ដាក់​អ្នក​​ដែល​បន្ត​គាស់​រឿង​អតីត​របស់​នាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​សម្តែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ជន​មួយ​ចំនួន​ដែល​នៅ​បន្ត​គាស់​រំលើង​អតីតកាល​រឿងអាស្រូវ​ស្នេហា​របស់​នាង​កន្លង​មក ហើយ​នាំ​គ្នា​ជជីក និង​រិះគន់​មក​លើ​រូប​នាង ក្នុង​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ​វា​ស្ទើរតែ​រលុប​បាត់​ពី​ភ្នែក​មហាជន​ទៅ​ហើយ​នោះ​។ ការ​សម្តែង​ការ​មិន​ពេញចិត្ត​នូវ​រឿងរ៉ាវ​ខាងលើ​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​សម្តែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ជន​មួយ​ចំនួន​ដែល​នៅ​បន្ត​គាស់​រំលើង​អតីតកាល​រឿងអាស្រូវ​ស្នេហា​របស់​នាង​កន្លង​មក ហើយ​នាំ​គ្នា​ជជីក និង​រិះគន់​មក​លើ​រូប​នាង ក្នុង​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ​វា​ស្ទើរតែ​រលុប​បាត់​ពី​ភ្នែក​មហាជន​ទៅ​ហើយ​នោះ​។

ការ​សម្តែង​ការ​មិន​ពេញចិត្ត​នូវ​រឿងរ៉ាវ​ខាងលើ​នេះ ដោយសារ​តែ​នាង​ហាក់​មិន​ចង់​ឲ្យ​រឿងរ៉ាវ​ដ៏​អាស្រូវ​ដែល​បាន​ក្លាយជា​ស្រមោល​ខ្មៅ ហើយ​បាន​អន្ទង​បន្លាច​នាង​មិន​ហ៊ាន​បញ្ចេញ​មុខជា​សាធារណៈ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​នេះ វិល​មក​តោង​នាង និង​មហាជន​ជា​ថ្មី​ឡើង​វិញ​នោះ​ឡើយ ត្បិត​រឿងរ៉ាវ​មួយ​នេះ​ត្រូវ​បាន​នាង​ស្វែងរក​យុត្តិធម៌​រួច​ហើយ​ដែរ​។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ក្រុម​មនុស្ស​ទាំងនេះ​ចេញពី​ប្រភព​ណាមួយ​នោះ វ៉ា​ន់ នី​ឡា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ឆ្លើយ​តប​ទៅ​កាន់​ក្រុម​ទាំងនោះ​ថា ផ្ញើ​ជូន​មនុស្ស​មួយ​ចំនួន​។ ខ្ញុំ​ដឹងខ្លួន​ថា ខ្ញុំ​មាន​អតីតកាល​មិនល្អ តែ​ខ្ញុំ​អត់​ដែរ​ទៅ​ឆក់​ប្លន់ ធ្វើបាប​អ្នក​ណា ឬ​មាត់​ឆ្កែ​ដូច​ពួក​អ្នក​ដែល​ដៀល​ត្មេះ​គេ​នោះ​ទេ​។

នាង​ថា មាន​ពេល យក​ពេលវេលា​នេះ​ទៅ​ឈឺឆ្អាល​នឹង​ក្រពះ​ខ្លួនឯង​សិន ចាំ​មក​វិភាគ​ហែក​រឿង​របស់​គេ ហើយ​កុំ​ភ្លេច​ការពារ​កូនក្មួយ​ស្រី​អស់លោក​ឯង​ឱ្យ​បាន​ល្អ ដើរ​ខ្វៀន​គ្រប់​វិនាទី​ក្រែង​លរ​ចិត្តទន់​ជឿ​សំដី​គេ​ដូច​ខ្ញុំ​។

នាង​បញ្ជាក់​ថា បើសិន​កូនក្មួយ​ពួក​លោក​ឯង​ជួប​រឿង​ដូច​ខ្ញុំ​ប្រហែល​មួយ​ៗ​ទៅ​.​ចង​.​ក​. ហក់​ទឹក​.​ងា​.​ប់​.​បាត់​អស់ហើយ ខ្ញុំ​អត់​ចង់​ជេរ​លើស​ហ្នឹង​ទេ ព្រោះ​មួយ​ចំនួន fake profile ទោះ​ជេរ​វា ក៏​វា​មិន​ចេះ​ឈឺ​ដែរ លុះត្រាតែ​រឿង​នេះ​កើតឡើង​លើ​គ្រួសារ​ពួក​គាត់ ។

វ៉ា​ន់ នី​ឡា បន្ថែម​ថា ខ្ញុំ​អត់​ចង់​តបត យក​ពេល​ទៅ​តតាំង​ជាមួយ​ពួក​អស់នោះ​ទេ ព្រោះ​ភាគច្រើន​ពួក​នោះ​ជា​ឆ្កែ​កំសាក​ចាំតែ​ព្រុស​ក្នុង​ប្រហោង​ផ្ទះ សូ​ម្បី​រូប​ក្នុង Facebook ក៏​គ្មាន​។ ចឹ​ង​ទោះ​ដៀល​ដល់​សណ្តាន​ក៏​គ្មាន​ខួរ​ឈឺ​ដែរ ព្រោះ​វា​ចាត់​ទុក​ដូច​យើង​ជេរ​ខ្យល់ តែ​ត្រូវ​ចាំ ពួក​អ្នកឯង​រស់នៅ​អន់​ជាង​សត្វ​.​ស្លា​.​ប់​.​រលួយ​ទៅ​ទៀត ។

នាង​បញ្ជាក់​ថា គេ​និយាយ​ថាឱ្យ​ខ្ញុំ​ទ្រាំ​កុំ​តបត តែ​ខ្ញុំ​សូម​តបត​ត្រឹម​ពាក្យ​ពិន​ហ្នឹង សំរាប់​មនុស្ស​ប្រភេទ​អុចអាល​ច​រឹក​បាត​លូ​ដូច​ច្នោះ​។ ខ្ញុំ​ថាឱ្យ​ពិន​ហ្នឹង​មិនអាក្រក់​ទេ​មែន​អត់ ? មាន​អ្នក​ផ្ញើ​សារ​មក​សុំ​ទោស​ខ្ញុំ ចង់​ប្រាប់​ថា អ្នកឯង​ថាឱ្យ​ខ្ញុំ​នៅ​កន្លែង​ណា ទៅ​សុំ​ទោស​នៅ​ទីនោះ​ឱ្យ​គេ​ឃើញ មិនមែន​ថាឱ្យ​គេ​ឡែ​ត​ៗ ដល់​ពេល​គេ​ទាន់​ត្បុល​មក​សុំ​សំរួល​ស្ងាត់​ៗ​ចឹ​ង​ទេ​។

ជា​ការ​កត់សម្គាល់ ខាង​ខឹង​ក្រោធ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលើក​អតីត​ត​កាល​ឡើង​វិញ របស់ វ៉ា​ន់ នី​ឡា នា​ពេល​នេះ​បាន​ធ្វើ​ឡើង​ស្របគ្នា​ផង​ដែរ ក្នុង​ពេល​ដែល​នាង​បាន​បើក​បង្ហាញ​នូវ​មុខមាត់​គូស្នេហ៍​ថ្មី​របស់​នាង​ជា​សាធារណៈ បន្ទាប់​ពី​នាង​បាន​សម្ងំ​លាក់​មុខ និង​ផ្តាច់​អាជីព​សិល្បៈ​របស់​នាង​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

វ៉ា​ន់ នី​ឡា បាន​បង្ហោះ​រូបភាព​អោបរឹត​យ៉ាង​ស្និត​ស្នាល​ជាមួយនឹង​បុរស​វ័យក្មេង​មួយ​រូប​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អម​ជាមួយនឹង​សារ​ដ៏​ផ្អែមល្ហែម​ថា សូម​អរគុណ​ច្រើន​បំផុត​របស់ខ្ញុំ​ដែល​បាន​ចំណាយ​ពេលវេលា​ប្រកបដោយ​គុណ តម្លៃ​នេះ​ជាមួយ​ខ្ញុំ​។ ខ្ញុំ​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ​។

តាម​រយៈ​សារ​នេះ​មាន​ន័យ​ថា វ៉ា​ន់ នី​ឡា បាន​ស្វែងរក​គូស្នេហ៍​ថ្មី​របស់​ខ្លួន​ឃើញ​រួចរាល់​ហើយ បន្ទាប់​ពី​នាង​បាន​ជួប​រឿង​ស្នេហា​មិន​សមប្រកប​ជាមួយ​អតីត​សង្សារ​ដែល​ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប រហូត​ទម្លាយ​រូបភាព​មិន​សមរម្យ​របស់​នាង​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត ខណៈ​ពេល​ដែល​រឿងរ៉ាវ​នេះ​បាន​ឈាន​ដល់​ការ​ប្តឹងផ្តល់​តាម​ផ្លូវច្បាប់​ថែម​ទៀត​ផង​។

យ៉ាងណា ការ​បើកចំហរ​ស្នេហា​ថ្មី​ពី វ៉ា​ន់ នី​ឡា នា​ពេល​នេះ​ក៏​បាន​ទទួល​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ ដោយនៅ​ក្នុង​នោះ​គេ​រំពឹង​ថា ស្នេហា​ថ្មី​របស់​នាង​នា​ពេល​នេះ អាច​នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ហើយ​អាច​លុប​បំបាត់ និង​បញ្ចប់​នូវ​រឿងរ៉ាវ​អតីតកាល​ដ៏​អាក្រក់​របស់​នាង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ