ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មក​ពី​រដ្ឋ​មី​ស៊ី​ហ្គែន​ក្លាយជា​បវរកញ្ញា​អា​មេ​រិ​ក​ប្រចាំឆ្នាំ​២០១០

15 ឆ្នាំ មុន

ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​ប្រចាំឆ្នាំ២០១០ របស់​សហរដ្ឋអាមេរិក ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​និង​កាស៊ីណូ Planet Hollywood ក្នុង​ទីក្រុង​ឡាស​វ៉េ​ហ្គា​ស រដ្ឋ​ណេ​វ៉ា​ដា កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លងមក ។ នៅ​ឆ្នាំ​នេះជ័យ​លា​ភី​ចំណាត់ថ្នាក់លេខ​១ ជា​បវរកញ្ញា​អា​មេ​រិ​ក​ប្រចាំឆ្នាំ ២០១០ គឺ​បាន​ទៅ​លើ​ស្រី​ស្អាត​មក​ពី​រដ្ឋ​មី​ស៊ីហ្គែ​ន​នាង Rima Fackin ។

ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​ប្រចាំឆ្នាំ២០១០ របស់​សហរដ្ឋអាមេរិក ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​និង​កាស៊ីណូ Planet Hollywood ក្នុង​ទីក្រុង​ឡាស​វ៉េ​ហ្គា​ស រដ្ឋ​ណេ​វ៉ា​ដា កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លងមក ។ នៅ​ឆ្នាំ​នេះជ័យ​លា​ភី​ចំណាត់ថ្នាក់លេខ​១ ជា​បវរកញ្ញា​អា​មេ​រិ​ក​ប្រចាំឆ្នាំ ២០១០ គឺ​បាន​ទៅ​លើ​ស្រី​ស្អាត​មក​ពី​រដ្ឋ​មី​ស៊ីហ្គែ​ន​នាង Rima Fackin

នាង Rima Fackin អាយុ​២៤​ឆ្នាំ កំពស់ ១,៧៥​ម៉ែត្រ ជា​ជនជាតិ​អា​មេ​រិ​ក​ដើមកំណើត​លី​បង់ បាន​យកឈ្នះ​លើ​ស្រី​ស្អាត​ចំនួន៥១​នាក់ ដែល​មក​ពី​រដ្ឋ​ទាំងអស់​នៅ​សហរដ្ឋអា​មេ​រិ​ក ។ នាង Rima Fackin ដែល​ជា​ជនអន្ដោប្រវេសន៍​ទៅ​រស់នៅ​សហរដ្ឋអាមេរិកតាំងពី​នៅ​តូច​និយាយ​ថា នាង​មាន​ភាព​រីក រាយ​ណាស់​ដែល​ពេល​នេះ​បាន​ទទួល​ជ័យ ជំនះ​ជា​បវរកញា​ប្រចាំឆ្នាំ​២០១០​របស់​សហរដ្ឋ​អា​មេ​រិ​ក ។
ក្នុង​ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញាអា​មេរិ​ក​ប្រចាំឆ្នាំ​២០១០​នេះ​ដែរ ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ស្រី​ស្អាត​មក​ពី​រដ្ឋវៀរ​ហ្ស៊ី​នី​ញ៉ា នាង Samantha Evelyn Casey ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ស្រីស្អាត មក​ពី​រដ្ឋ​កូ​ឡូ​រ៉ា​ដូ នាង Jessica Hartman និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើស្រី​ស្អាត​មក​ពី​រដ្ឋ Maine នាង Katherine Ashley Whittier។

ក្នុង​ការ​ទទួល​បាន​ជ័យ​ជំនះ​ជា​បវរកញ្ញាអា​មេ​រិ​ក​ប្រចាំឆ្នាំ​២០១០​នេះ នាង Rima Fackin ទទួល​បាន​ប្រាក់​យ៉ាងច្រើន និង​មានឱកាស​ធ្វើ​ជា​បេ​ក្ខ​នារី​តំណាង​ឱ្យ​សហរដ្ឋ​អាមេ​រិ​ក​សំរាប់​ចូលរួម​ក្នុង​ការ​ប្រកួត​ជ្រើសរើសបវរកញ្ញា​ជា​លក្ខណៈ​អន្ដរជាតិ​ផ្សេង​ៗ​ដែលនឹង​រៀបចំ​ឡើង​នា​ពេល​ខាង​មុខ ៕