ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​អូ​ឡាំ​ពិ​កអាច​រាំងស្ទះ​ ព្រោះ​បញ្ហា​ប្រឈម​មួយទៀត​បាន​កើតឡើង

3 ឆ្នាំ មុន

ជប៉ុន ៖ សមាគម​ន៍​វេជ្ជសាស្ត្រ​ក្រុង​តូ​ក្យូ​បាន​និយាយ​ថា វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ជប៉ុន នឹង​មិន​មាន​ពេលវេលា​ដើម្បី​ធ្វើការ​ស្ម័គ្រចិត្ត​ជួយ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ទេ​។ លោក Satoru Arai នាយក​សមាគម​វេជ្ជសាស្ត្រ​ក្រុង​តូ​ក្យូ…

ជប៉ុន ៖ សមាគម​ន៍​វេជ្ជសាស្ត្រ​ក្រុង​តូ​ក្យូ​បាន​និយាយ​ថា វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ជប៉ុន នឹង​មិន​មាន​ពេលវេលា​ដើម្បី​ធ្វើការ​ស្ម័គ្រចិត្ត​ជួយ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ទេ​។

លោក Satoru Arai នាយក​សមាគម​វេជ្ជសាស្ត្រ​ក្រុង​តូ​ក្យូ ដែល​តំណាង​ឱ្យ​វេជ្ជបណ្ឌិត​ប្រមាណ​២​ម៉ឺន​នាក់​បាន​និយាយ​ថា ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​កំពុង​ស្ថិត​ក្នុង​សភាព​តានតឹង​ខ្លាំង​ណាស់​ជាមួយ​ការ​រាតត្បាត​ពីរ​លក​ទី​៣ ហើយ​ពួក​គេ​ពុំ​មាន​ពេលវេលា​ដើម្បី​ពិចារណា​ក្នុង​ការ​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នោះ​ទេ​។

ទោះបីជា​កាលបរិច្ឆេទ​ថ្មី​ត្រូវ​បាន​កំណត់ សម្រាប់​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ ដែល​នឹង​ត្រូវធ្វើ​ពិធី​បើក​នា​ថ្ងៃ​ទី​២៣ ខែកក្កដា និង​ពិធី​បិទ​នា​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ ២០២១ ក៏​ពិតមែន ប៉ុន្តែ​ការ​ឆ្លង​រីក​រាលដាល​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​នេះ បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ បើ​ទោះបីជា​មន្ត្រី​រៀបចំ​របស់​ជប៉ុន និង​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC សុទ្ធតែ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដើម្បី​រៀបចំ​វា​តាម​ការ​គ្រោងទុក​យ៉ាងណា​ក៏​ដោយ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ