ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​លំដាប់​រង​ទី​១ ម្នាក់​ទៀត​ហើយ ត្រូវ​ដក​តំណែង ដូច​ជា​សេង រ​ដ្ឋា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ បន្ទាប់​ពី​បវរកញ្ញា លី​ម សុធា​វី ប្រកាស​មិន​ទទួល​ចេញ​ទៅ​ប្រកួត​ជំនួស សេង រ​ដ្ឋា Miss…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ បន្ទាប់​ពី​បវរកញ្ញា លី​ម សុធា​វី ប្រកាស​មិន​ទទួល​ចេញ​ទៅ​ប្រកួត​ជំនួស សេង រ​ដ្ឋា Miss Grand Cambodia ដោយ​ហេតុផល​ថា មិន​បាន​ត្រៀម​ខ្លួន​។ មានការ​ទម្លាយ​ថា គឺ​បណ្ដាល​មក​ពី​នាង​រវល់​ការងារ​សិល្បៈ​ច្រើន​ពេក ហើយ​មិន​ចង់​បន្ត​ជាប់​កុងត្រា​ជាមួយនឹង​កម្មវិធី​មួយ​នេះ ទើប​បណ្ដាល​អោយ​នាង​បដិសេធ​ចេញ​ប្រកួត ហើយ​ចុង​ក្រោយ​ក៏​ត្រូវ​ក្រុមហ៊ុន​សម្រេច​ដក​យក​មកុដ និង​ឆៀង ហើយ​លុបឈ្មោះ​ចេញពី​បញ្ជី​ជា​បវរ​កញ្ញា។

យោង​តាម​ការ​បង្ហោះ​នៅ​លើ​ផេ​ក Miss Grand Cambodia កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២១ បាន​សរសេរ​ថា «​ក្រោយ​ពី​ភាគី​ខាង​ក្រុមហ៊ុន​បាន​ជួប​កិច្ច​ពិភាក្សា​ជាមួយនឹង​ភាគី​ខាង​កញ្ញា លឹ​ម សុធា​វី រួច​មក គឺ​កញ្ញា​បា​នប​ដិ​សេ​ដ​មិន​ព្រម​ទទួល​តំណែង​បន្ត​ជា​កញ្ញាឯក Miss Grand Cambodia 2020 តាម​ការ​ស្នើ​របស់​ក្រុមហ៊ុន ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ គឺ Miss Grand International 2020 ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ដើមខែ​មីនា ឆ្នាំ​២០២១ ខាង​មុខ​នោះ​ទេ​។

ដូចនេះ «​ក្រុមហ៊ុន​បាន​សម្រេច​បញ្ចប់​កិច្ច​កុងត្រា​ជាមួយ កញ្ញា​លឹ​ម សុធា​វី និង​កំណត់​សម្រេច​ដកហូត​តំណែង​លំដាប់​រង​ទី​១ កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​តទៅ​» សូម​បណ្តា​អ្នកគាំទ្រ​ទាំងអស់ មេត្តា​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​ចុង​ក្រោយ និង​កុងត្រា​ដែល​ភាគី​ខាង​ក្រុមហ៊ុន​បាន​ធ្វើ​រួម​គ្នា​ជាមួយ ភាគី​ខាង​កញ្ញា​លឹ​ម សុធា​វី​។

ជាមួយនឹង​ការ​ដកហូត​តំណែង​យ៉ាងនេះ បាន​ធ្វើ​ឱ្យ​កញ្ញា​បាន​ក្លាយជា​បេក្ខភាព​បវរកញ្ញា មួយ​រូប​ទៀត​ហើយ បន្ទាប់​ពី​កញ្ញា សេង រ​ដ្ឋា មិន​ទទួលខុសត្រូវ​លើ​តួនាទី​បង្ក​ការ​លំបាក​ដល់​អ្នក​គ្រប់​គ្រង ខណៈ​ដែល​ហេតុផល​ដែល​នាង​មិន​ទៅ​ប្រកួត គឺ​ត្រូវ​គេ​ដឹង​ថា ដោយសារ​តែ​នាង​មមាញឹក​នឹង​ការ​ទទួល​សិល្បៈ ដែល​ទំនង​មិន​ចង់​បន្ត​កុងត្រា​នាំ​អោយ​មាន​សម្ពាធ​។

ការ​បោះបង់​របស់​នាង ត្រូវ​គេ​មើលឃើញ​ថា នឹង​ធ្វើ​ឱ្យ​នាង​បាត់បង់​ឱកាស​ក្លាយជា​សិល្ប​ការិនី​ដែល​មាន​ប្រវត្តិ​ល្អ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​កំពុងធ្វើការ​ជាមួយ​នាង មានការ​ខ្លាច​រអារ។

នេះ​ទោះជា នាង​ឆ្លើយ​ថា មិន​អាច​ទៅ​ប្រកួត ព្រោះ​បញ្ហា​សុខភាព និង​គ្មាន​ការ​ត្រៀមខ្លួន តែ​ប្រភព​​ដែល​ស្និ​ទ្ធិ​នឹង​តារា​ស្រី​រូប​នេះ បាន​ព្រលយ​ថា គឺ​ដោយសារ​តែ​ក្រោយ​ជាប់​ជា​បវរកញ្ញា ផលិត​កម្ម​មហាហង្ស បាន​បើកដៃ​ឱ្យ​នាង​ថត​រឿង និង MV ដោយ​សេរី ខណៈ​ដែល​ការ​ថត​ម៉ូ​ដ និង​ស្ព​ត​ក៏​កាត់​តែ​៣០​ភាគរយ ហើយ​គឺ​កត់​សម្គាល់ថា នាង​ទទួល​បានការ​ងារ​ដល់​ថ្នាក់​ទទួល​លែង​ចង់​រួច​។

លី​ម សុធា​វី ត្រូវ​បាន​គេ​ទម្លាយ​ថា បើ​នាង​ទទួល​ប្រកួត​នោះ ការងារ​ដែល​នាង​ទទួល និង ខាតបង់ ទើប​ធ្វើ​ឱ្យ​សុខចិត្ត​មិន​ទទួល​ពាក្យ​របស់​ក្រុមហ៊ុន ហើយ​ចុង​ក្រោយ​ក៏​ត្រូវ​ក្រុមហ៊ុន​សម្រេច​ដក​មកុដ និង​ឆៀង​តែ​ម្តង​។ មានការ​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​នាង នឹង​ធ្វើ​ឱ្យ​នាងរង​ការ​រិះគន់ ហើយ​ឱកាស​ការងារ​ដែល​នាង​កំពុង​ក្ដោប​រាល់ថ្ងៃ​ក៏​នឹង​របូត​ផង​ដែរ ក្រោយ​ពេល​ដំណឹង​ឆេះឆួល​រឿង​ត្រូវ​គេ​ដក​មកុដ​ស្ងប់ស្ងាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ