ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សហព័ន្ធ​អះអាង កីឡា​ប្រណាំង​កង់​មានការ​ឈាន​ឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡា ទោចក្រយាន ត្រូវ​គេ​មើលឃើញ​នៅ​មិន​ទាន់​ឈាន​ឡើង និង​មិន​ទាន់​លេចធ្លោ​ព្រោះ​មិន​ទាន់​ស្វែង​រកបាន​មេដាយ​ពី​អន្តរជាតិ​ដើម្បី​ឱ្យ​សហព័ន្ធ​នេះ​ល្បីល្បាញ ក៏​មន្ត្រី​សហព័ន្ធ​មួយ​នេះ​បាន​អះអាង​ថា មានការ​ឈាន​ឡើង ដោយ​ភាព​ត្រដែត​ឡើង​នេះ ទំនង​នឹង​លេចឡើង​នៅ​អំឡុង​ប្រកួត​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​ក៏​មិនដឹង​។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡា ទោចក្រយាន ត្រូវ​គេ​មើលឃើញ​នៅ​មិន​ទាន់​ឈាន​ឡើង និង​មិន​ទាន់​លេចធ្លោ​ព្រោះ​មិន​ទាន់​ស្វែង​រកបាន​មេដាយ​ពី​អន្តរជាតិ​ដើម្បី​ឱ្យ​សហព័ន្ធ​នេះ​ល្បីល្បាញ ក៏​មន្ត្រី​សហព័ន្ធ​មួយ​នេះ​បាន​អះអាង​ថា មានការ​ឈាន​ឡើង ដោយ​ភាព​ត្រដែត​ឡើង​នេះ ទំនង​នឹង​លេចឡើង​នៅ​អំឡុង​ប្រកួត​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​ក៏​មិនដឹង​។

ានការ​លើក​ឡើងជា​ច្រើន​ថា ជំហាន​នៃ​ការ​ឈាន​ឡើង​របស់​សហព័ន្ធ​នេះ អាច​លើស​ពី​ការ​រំពឹង​ទុក​នោះ​ផង ដោយសារ​តែ​កីឡាករ​គ្រប់​វិញ្ញាសា​ត្រូវ​បាន​ពង្រឹង ស្របគ្នា​ដែល​ការ​ប្រកួត​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ក៏​បាន​ប្រកួត​ច្រើន​វិញ្ញាសា​ដែល​ខុស​ពី​ពេល​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស ដែល​មាន​តែ​ចំនួន​តិចតួច​ត្រូវ​បាន​បញ្ជូន​ទៅ​នោះ​។

យោង​តាម​ការ​ប្រកួត​ដែល​ទើបតែ​បាន​រៀបចំ​កាលពីដើម​ខែមករា​កន្លង​ទៅ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក ថ្នាក់​ជាតិ​ឆ្នាំ​២០២០​របស់​កីឡា​ទោចក្រយាន បាន​ក្លាយជា​ឱកាស​សម្រាប់​កីឡាករ​ដើម្បី ទទួល​បាន​កៅអី​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម
លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម ឆ្នាំ​នេះ និង​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

កីឡាករ ដែល​ទទួល​បាន​ជ័យ​លា​ភី ក៏​ត្រូវ​បាន​ពង្រឹង​ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​បង្កើន​សមត្ថ​ភាព​នោះ​ផង ។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ថ្លែង​បញ្ជាក់​ថា មក​ទល់​ពេល​នេះ សហព័ន្ធ​កាន់តែ​មានការ​រីក​ចម្រើន ហើយ​ផ្អែក​តាម​ធនធាន​កីឡាករ​ដែល​ច្រើន​ជាង​មុន និង​ត្រូវ​បាន​សម្រាំង​យ៉ាង​យកចិត្តទុកដាក់ គឺ​ច្បាស់​ណាស់​ថា មេដាយ​អន្តរជាតិ នឹង​នៅ​មិន​ឆ្ងាយ​សម្រាប់​សហព័ន្ធ​របស់​លោក តែ​តាម​ការ​គ្រោងទុក​នឹង​ចាប់ផ្ដើម​រំពឹង​នៅ​ក្នុង​ស៊ី​ហ្គេ​ម​នៅ​វៀតណាម នា​ឆ្នាំ​២០២១ នេះ​ផង ។

លោក​បាន​បន្ត​ថា ការ​រំពឹង​ខ្ពស់​របស់​សហព័ន្ធ គឺ​បន្ទាប់​ពី​សហព័ន្ធ​បាន​ធ្វើការ​ប្រកួត​ប្រចាំឆ្នាំ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​កីឡាករ​ចូល​ប្រកួត​កើនឡើង និង​ស្វែង​រកបាន​អ្នកមាន​សមត្ថភាព​កាន់តែ​ល្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ម្យ៉ាង​មក​ពី​ការ​ប្រណាំង​កង់​អាច​ចាត់ទុកជា​ការ​កម្សាន្ត​ផង​ទើប​អ្នក​ណា​ៗ​ក៏​ចង់​ចូលរួម​។ កីឡា​នេះ​ក៏​ជា​ការ​ផ្សព្វផ្សាយ​មួយ​ដ៏​សំខាន់​លើ​ផ្នែក​ទេសចរណ៍​សម្រាប់​មហា​ជន ហើយ​អ្វី​ដែល​យើង​រំពឹង​បាន​គឺ​ការ​អភិវឌ្ឍ​សមត្ថភាព​គណៈកម្មការ​បច្ចេកទេស ក៏​ដូច​ជា​ចម្រាញ់​បាន​កីឡាករ​កីឡាការិនី​ល្អ​ៗ សម្រាប់​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀត​ណាម ជា​ជំហាន​ដំបូង​សិន​។

បើ​តាម​អគ្គលេខាធិការ​រូប​នេះ គឺ​សហព័ន្ធ​ទាំងមូល​មានការ​ឈាន​ឡើង​ទាំង​ធនធាន និង បច្ចេកទេស ដោយ​ផ្អែ​លតា​មការ​ប្រកួត​ជើងឯក ថ្នាក់​ជាតិ​ឆ្នាំ​នេះ ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ
មុន​ៗ ពោល​គឺ សហព័ន្ធ​បាន​រៀបចំ​ឲ្យ​ស្រប​តាម ស្តង់ដារ​អន្តរជាតិ ដែល​គេ​តែងតែ​ប្រើ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ជាដើម ។ ការ​ធ្វើ​បែប​នេះ​ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​គណៈកម្មការ បច្ចេកទេស ក៏​ដូច​ជា​បង្កើន​ការ​ប្រកួត​ឲ្យ​កាន់តែ​ទាក់ទាញ ។

លោក​បាន​ថ្លែងប្រាប់​អ្នកកាសែត​ដែរ​ថា យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​ស្រប​តាម​ស្តង់ដារ​និយាម​របស់​អន្តរជាតិ​ដែល​យើង​គ្រោង​រៀបចំ​នេះ​គឺ​យើង​ធ្វើ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្តរជាតិ ហើយ​ក៏​ដូច​ជា​ការ​ត្រៀមលក្ខណៈ​របស់​គណៈកម្មការ​រៀបចំ និង​កីឡាករ​កីឡាការិនី​ឲ្យ​វិ​វត្ត​ខ្លួន​ស្រប​ទៅ​តាម​អ្វី​ដែល​យើង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហាញ​ពី ផែនការ​មួយ​ចំនួន ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព កីឡាករ កីឡាការិនី​ឲ្យ​កាន់តែ​រីក​ចម្រើន​ផង​ដែរ ក្នុង​នោះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ កីឡាការិនី ឆ្នើម​ៗ​មួយ​ចំនួន ដែល​ចម្រាញ់​ចេញពី​ការ​ប្រកួត ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ទៅ​ហ្វឹកហាត់​នៅ ប្រទេស​បារាំង​រយៈពេល​វែង ។ សម្រាប់​ការ​ហ្វឹកហាត់​នៅ​បារាំង​នេះ​ដែរ គឺ​យើង​ទទួល​បាន ការ​ឧបត្ថម្ភ​ពី​សមាគម​ប្រណាំង​កង់​របស់​បារាំង ។

គម្រោង​នេះ​អាច​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០២១ រហូត​ដល់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍កីឡា​ទោចក្រយាន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក តាម​ភូមិភាគ ដែល​មានការ​បែងចែក​ជា​៥ ភូមិភាគ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក នូ ចំរើន តែ​លោក​មិន​បាន​បញ្ជាក់ ពី​ពេលវេលា​ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ