ប្រធាន IOC អំពាវនាវឱ្យមានការអត់ធ្មត់បំផុតសម្រាប់ព្រឹត្តិការណ៍អូឡាំពិក
ស្វីស ៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach កាលថ្ងៃពុធ ទី២៧ ខែមករា…
ស្វីស ៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach កាលថ្ងៃពុធ ទី២៧ ខែមករា…
ស្វីស ៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach កាលថ្ងៃពុធ ទី២៧ ខែមករា បានអំពាវនាវឱ្យមានការអត់ធ្មត់បំផុត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅរដូវក្តៅនេះ បើទោះបច្ចុប្បន្នកំពុងបន្តស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយសារតែការរាតត្បាតនៃរីរុសកូវីដ១៩។
ដំបូងឡើយព្រឹត្តិការណ៍នេះ ត្រូវធ្វើឡើងកាលពីឆ្នាំមុន ប៉ុន្តែត្រូវពន្យារពេលដោយសារការផ្ទុះឡើងវីរុសថ្មី ដែលត្រូវបានប្រសិទ្ធិនាមថា COVID-19។ ក្រោយមក IOC និងគណៈកម្មាធិការអូឡាំពិកជប៉ុន បានសម្រេចកំណត់កាលបរិច្ឆេទឡើងវិញគឺនាថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំនេះ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានអះអាងម្តងហើយម្តងទៀតថា ព្រឹត្តិការណ៍នេះនឹងមិនអាចដំណើរការទៅមុខបានទេ ស្របពេលដែលរឿងចម្រូងចម្រាសជាច្រើន ក៏បានកើតឡើងក្នុងប្រទេសជប៉ុនផងដែរ។
ជុំវិញបញ្ហានេះ លោក Thomas Bach បាននិយាយថា «យើងមិនបានចំណាយពេលវេលា ឬកម្លាំងលើការរំពឹងទុកថា តើព្រឹត្តិការណ៍នេះកំពុងកើតឡើងដែរឬទេ? អ្វីដែលយើងកំពុងធ្វើគឺលើរបៀបដែលព្រឹត្តិការណ៍កីឡានេះនឹងកើតឡើង»។
លោកបានបន្ថែមទៀតថា «យើងគ្រាន់តែសុំការអត់ធ្មត់ព្រមទាំងការយោគយល់ ដែលនេះគឺជាសារៈសំខាន់បំផុត។ ហើយខ្ញុំគិតថាវាដូចជាលឿនពេកហើយ ក្នុងការសម្រេចចិត្តចំពោះរឿងផ្សេងទៀត»៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ