រាជធានីភ្នំពេញ ៖ សិល្បការិនីពហុជំនាញអ្នកនាង ស៊ូ ដាណេ បានប្រកាសជាសាធារណៈដោយបានស្នើឲ្យសិល្បករខ្មែរអាជីពទាំងអស់មកទទួលការហាត់រៀននូវសិល្បៈបុរាណបន្ថែមពីរូបនាងដោយមិនមានការបង់ប្រាក់ ខណៈពេលដែលសិល្បៈបុរាណ គឺជាមូលដ្ឋានគ្រឹះសម្រាប់ឈានចាប់យកអាជីពសម្តែងនានា។
![Picture]()
ដោយមិនមានបំណងស្វែងរកប្រាក់ចំណេញ ឬចូលហោប៉ៅរបស់ខ្លួន អ្នកនាង ស៊ូ ដាណេ គ្រាន់តែមានគោលដៅលើកស្ទួយវិស័យភាពយន្តខ្មែរ ឱ្យរស់រវើកផ្សាភ្ជាប់ដោយវប្បធម៌ផូរផង់ពិតប្រាកដ។
អ្នកនាង ស៊ូ ដាណេ បានប្រកាសតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា សេចក្តីជូនដំណឹងដល់ (សិល្បការិនី) ផ្នែកភាពយន្តដែលមានទីផ្សារស្រាប់ និងមិនទាន់មានទីផ្សារ។ សូមអញ្ជើញមកចុះឈ្មោះហាត់ទម្រង់សិល្បៈបុរាណ ដែលបង្ហាត់ផ្ទាល់ដោយនាងខ្ញុំ ខ្ញុំនឹងបង្ហាត់គ្រប់ជំនាញដែលខ្ញុំចេះ ដោយមិនមានការបង់ប្រាក់ឡើយ។
![Picture]()
នាងបញ្ជាក់ថា គោលបំណងប្រយោជន៍សិល្បៈជាតិរួម មិនមែនជាការបង្កើតក្រុមសិល្បៈ ដើម្បីទីផ្សារប្រយោជន៍ហោប៉ៅខ្ញុំទេ ។ ហើយនាងខ្ញុំក៏មិនទទួលការឧបត្ថម្ភពីមហាជនដែរ ព្រោះទីតាំងហាត់ គឺមានការឧបត្ថម្ភរួចហើយពីសមាគមអ្នកនិពន្ធខ្មែរ ។
![Picture]()
បើតាម ស៊ូ ដាណេ នេះគឺជាការលើកស្ទួយវិស័យភាពយន្តខ្មែរ ឱ្យរស់រវើកផ្សាភ្ជាប់ដោយវប្បធម៌ផូរផង់ពិតប្រាកដ ព្រោះអ្នកសម្តែងមានទេពកោសល្យពិតដោយឆ្លងកាត់ការហ្វឹកហាត់មកត្រឹមត្រូវ។ នាងថា ដោយនាងខ្ញុំយល់ឃើញថា សិល្បៈទី៧ យើងបច្ចុបន្បនេះកំពុងរីកចម្រើនគួរឱ្យកត់សំគាល់ ចៀសវាងផលិតករពិបាករកតួអង្គដែលមិនចេះទម្រង់បុរាណ យកទៅសម្តែងទាំងខុសការពិត ជាហេតុដែលត្រូវទាញទម្លាក់វប្បធម៌ខ្មែរដោយមិនដឹងខ្លួន។
![Picture]()
ជាក់ស្តែង អ្នកសិល្បៈមួយចំនួនធំ លោតផ្លោះហួសរំលងមូលដ្ឋានគ្រឹះ មិនខុសពីការរៀន ក.កា.កិ.កី មិនទាន់ចប់ ឡើងសូត្រកំណាព្យនោះទេ ពេលចង់បកក្រោយ ក៏ហួសពេលពិបាករកកន្លែងហាត់ ។ សូមអញ្ជើញមកចុះ ខ្ញុំនឹងទទួលតាមសមត្ថភាពរបស់ខ្ញុំ។ ជាអ្នកសិល្បៈ ត្រូវដឹង និងស្គាល់ពីសិល្បៈជាតិ។
គួរបញ្ជាក់ដែរថា សិល្បការិនី អ្នកនាង ស៊ូ ដាណេ មានជំនាញលើសិល្បៈស្ទើរគ្រប់ទម្រង់ទាំងបុរាណ និងសម័យ មានដូចជាការសម្តែងល្ខោនបាសាក់ យីកេ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ច្រៀង ស្មូត និងលើជំនាញនិពន្ធផងដែរ ។
![Picture]()
ជាការកត់សម្គាល់ កន្លងមក ស៊ូ ដាណេ ធ្លាប់បានលើកឡើងដែរថា ខ្ញុំចេះតិចតួចទេ តែប្រឹងចែករំលែកណាស់ បើថាខ្ញុំដើរអួតថា ខ្ញុំចេះច្រើនគឺអត់ទេ។ នាងថា ខ្ញុំប្រឹងចែករំលែកអត់ចង់បានអីមកវិញផង ក្រៅពីបន្តវេន! បង្រៀនអត់យកលុយផង លក់អនឡាញក៏អត់ ,រៃអង្គាសលុយជួយអ្នកក្រក៏អត់, លក់ដីឡូតិ៍លក់ និងឡេលក់ផ្ទះក៏អត់។ ខ្ញុំធ្វើព្រោះដឹងគុណសិល្បៈមួយមុខគត់។
ចែករំលែកដែរ ទៅកុំប្រឹងទុកជំនាញដល់ថ្ងៃចូលដី។ ហេតុអីត្រូវច្រណែន នៅពេលសិល្បៈវប្បធម៌ងើបឡើងរ៉ឹៗ ដោយការបង្ហាញរបស់ខ្ញុំដែលគ្មានវត្តមានអ្នក? បង្ហាត់ខ្ញុំផង ព្រោះការហាត់របស់ខ្ញុំ គឺហាត់ដើម្បីបង្រៀន ល្មមភ្លេចច្រើនដែរ៨ឆ្នាំ ចាំបានប៉ុនណាបង្រៀនប៉ុនហ្នឹងស្រាវជ្រាវបន្ថែម ដើរសុំគ្រូៗរៀនបន្ថែម។
![Picture]()
នាងបញ្ជាក់ថា ការហាត់ដើម្បីប្រយោជន៍ឆ្នាំងបាយ ខ្ញុំធ្វើវាជាង១៥ឆ្នាំមកហើយ ។ ៥ឆ្នាំក្រោយនេះ ខ្ញុំភ្ញាក់រឭកមុន អ្នកដោយការចែករំលែកម្តង សង្ឃឹមយល់។
គួរំលឹកថា ស៊ូ ដាណេ បានសម្រេចចូលរោងការជាមួយ លោក អែម សុវណ្ណា ដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក កាលនៅថ្ងៃទី២១ កក្កដា ២០១៩ កន្លងទៅនាស្រុកបារាយ ខេត្តកំពង់ធំ ជាទឹកដីកំណើតរបស់នាងផ្ទាល់៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ