ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បង្ហើប​គម្រោង​បង្កើត​ពានរង្វាន់​ធំ​២​កម្រិត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាបាល់ទះ​ជា​លក្ខណៈ​មិត្តភាព​អបអរសាទរ​ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មក​រា ឆ្នាំ​១៩៧៩-២០២១ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន​បាល់ទះ​វិសាខា​រយៈ​ពេល​៥​ថ្ងៃ​កន្លង​មកនេះ​បាន​បញ្ចប់​ជា​សា្ថ​ពរ​ហើយ​។ ពិធី​បិទ​ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៥ មក​រា ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាបាល់ទះ​ជា​លក្ខណៈ​មិត្តភាព​អបអរសាទរ​ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មក​រា ឆ្នាំ​១៩៧៩-២០២១ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន​បាល់ទះ​វិសាខា​រយៈ​ពេល​៥​ថ្ងៃ​កន្លង​មកនេះ​បាន​បញ្ចប់​ជា​សា្ថ​ពរ​ហើយ​។ ពិធី​បិទ​ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៥ មក​រា ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​លើក​ឡើង​ថា នឹង​មានការ​ប្រកួត​ដណ្តើម​ពាន ២​កម្រិត​ក្នុង​ឆ្នាំ​២០២១ នេះ​។ លោក​ថា នេះ​គឺជា​សក្ខី​ភាព​មួយ​ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ខួប​ជ័យជម្នះ ៧​មក​រា និង​ចាប់ផ្ដើម​ពង្រឹង​ចាប់ពី​ថ្ងៃនេះ​តទៅ អំពី​ក្រុមកីឡា​បាល់ទះ ជាមួយនឹង​ការ​ថ្លែងអំណរគុណ​ដល់​មេបញ្ជាការ​គ្រប់​អង្គភាព ដែល​បាន​បញ្ជូន​ក្រុមកីឡា​មក​ប្រកួត​ក្នុង​លក្ខណៈ​ដកស្រង់​បច្ចេកទេស​ក្នុង​នាម​មិត្តភាព​។

ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ដដែល​បាន​បន្ត​ថា «​យើងខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​លោក ស សុខា ដើម្បី​រួម​គ្នា​ក្នុង​ឆ្នាំ​២០២១ រៀបចំ​យ៉ាង​ហោច​ណាស់​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់​ធំ​ៗ
ចំនួន​​២​ផង​ដែរ​ដោយ​ទី​១-​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ទី​២-​ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេ​ង ដោយ​អនុញ្ញាត​ឲ្យ​មហាជន គ្រប់​អង្គភាព​ឯកជន និង​រដ្ឋ ទូ​ទាំង​រាជធានី​-​ខេត្ត​ចូលរួម​»​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រកួត​នោះ ក្រុម​បាល់ទះ​វិសាខា ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១ ដោយ​ទទួល​បាន​ពាន​១ និង​ថវិកា ៥​លាន​រៀល ។

ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ​លើ​ក្រុម​ក្រសួង​មហាផ្ទៃ ទទួល​បាន​ថវិកា ៣​លាន​រៀល​។ ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ទទួល​បាន​ថវិកា​២​លាន
រៀល ។ ក្លិប​កីឡាបាល់ទះ​បញ្ជាការដ្ឋាន​អង្គ​រក្ស ជាប់​ចំណាត់ថ្នាក់​លេខ​៤ និង​ក្លិប​កីឡា​បាល់ទះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ទទួល​បាន​ថវិកា​លើក​ទឹក
ចិត្ត​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ