ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​នាង​អន្ទង​ចាប់​ជន​ដៃដល់​បាន​ហើយ ក្រោយ​ផ្តាច់ជីវិត​រួច​ចោល​សព​ក្បែរ​​មាត់​ព្រែក

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ទីបំផុត​ព្រលឹង​ជន​រង​គ្រោះ​បាន​អន្ទង​ជន​ដៃដល់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់​ព័ន្ធ​នឹង​ករណី​នាំ​នារី​កម្មករ​រោងចក្រ​យក​ទៅ​បំពាន​សេពសន្ថវៈ​ក្នុង​ព្រៃ រួច​ផ្តាច់ជីវិត​នាង ចោល​សាកសព​នៅ​ក្បែរ​មាត់​ព្រែក​នោះ​បាន​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ និង​បាន​បង្ហាញ​មុខជា​សាធារណៈ…

ខេត្តកោះកុង ៖ នៅ​ទីបំផុត​ព្រលឹង​ជន​រង​គ្រោះ​បាន​អន្ទង​ជន​ដៃដល់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់​ព័ន្ធ​នឹង​ករណី​នាំ​នារី​កម្មករ​រោងចក្រ​យក​ទៅ​បំពាន​សេពសន្ថវៈ​ក្នុង​ព្រៃ រួច​ផ្តាច់ជីវិត​នាង ចោល​សាកសព​នៅ​ក្បែរ​មាត់​ព្រែក​នោះ​បាន​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ និង​បាន​បង្ហាញ​មុខជា​សាធារណៈ ដោយ​សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ អ៊ូ អា​រី​ហ្វី​ន ហៅ​ហ៊ី​ម សា​អាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​កម្ម​ករ​រោងចក្រ KKN១ រស់នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែក​នារី​រង​គ្រោះ​អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះ​កុង ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​រោងចក្រ ស្ថិត​ក្នុង​ឃុំ​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។

ក្រោយ​ពេល​ចាប់ខ្លួន​បាន ជនសង្ស័យ​សារភាព​ចំពោះ​សមត្ថកិច្ច​ជំហាន​ដំបូង​ថា «​រូបគេ​ពិតជា​បាន​ផ្តាច់ជីវិត​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ក្នុង​ករណី​ប្លន់​យក​ទូរស័ព្ទ​មួយ​គ្រឿង និង​ប្រាក់​៤​ម៉ឺន​រៀល​» ។ ប៉ុន្តែ​ចម្លើយ​នេះ​សមត្ថកិច្ច​ចាត់ទុកជា​ចម្លើយ​មិន​បានការ​ទេ ចុង​ក្រោយ​គឺជា​អំពើ​បំពាន​សេពសន្ថវៈ រួច​ច្របាច់​.​ក​ផ្តាច់ជីវិត ដោយសារ​ជន​រង​គ្រោះ​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​តាម​សម្រួល ។

ក្រោយមក​​ជនសង្ស័យ​ខាងលើ​ក៏​បាន​​បញ្ជាក់​ថា រូបគេ​នឹង​ជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ​KKN១ ហើយ​ប្រមាណ​ជាមួយ​ខែ​មុន​នេះ​បាន​លេង​ហ្វេ​ស​ប៊ុ​ក​ឆាត​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រង​គ្រោះ ។ លុះ​​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា​នេះ ជា​ថ្ងៃ​សម្រាក​ការងារ ពួក​គេ​ក៏​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់ជួប​គ្នា ពេល​ជួប​គ្នា​ហើយ​នារី​រង​គ្រោះ​បាន​និយាយ​ជាមួយ​ខ្លួន​ឲ្យ​ជូន​ទៅ​លេង​ផ្ទះ ព្រោះ​នាង​នឹក​កូន​ដែល​កំពុង​រស់នៅ​ជាមួយ​ជីដូន​ឯ​ស្រុក​កំណើត ក្នុងភូមិ​សុ​វ​ណ្ណា​បៃតង ឃុំ​កណ្តោល ស្រុក​បទ​ម​សាគរ ខេត្តកោះកុង ខណៈ​ប្តី​នាង​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​.​ស​ពាក់​ព័ន្ធ​គ្រឿងញៀន ។

ចម្លើយ​ជនសង្ស័យ​បន្ត​ថា ពេល​នោះ​ខ្លួន (​ជនសង្ស័យ​) បាន​ព្រមព្រៀង​ជិះ​ម៉ូតូឌុប​ជន​រង​គ្រោះ​ទៅ​តាម​សំណូមពរ ដោយសារ​ការ​តែ​ការ​ស្រឡាញ់​ក្នុង​គ្រា​ដំបូង​ចង់បាន​ខ្លួនប្រាណ​នាង​ផង លុះ​ទៅ​ដល់​ផ្លូវ​វាលទំនាប​ជា​កន្លែង​ស្ងាត់​មាន​កញ្ចុះ​មួយ គេ​ក៏​ឈប់​ម៉ូតូ​ចូល​អង្គុយ​លេង​ទីនោះ ។

ពេល​នោះ​ជា​ឱកាសល្អ ខ្លួន​បាន​សុំ​ស្នេហា​ពី​នាង​ផង និង​ប្រើ​កាយវិការ​ផង ដោយ​សុំ​រួមមេត្រី ប៉ុន្តែ​នារី​រង​គ្រោះ​មិន​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល​នោះទេ ទើប​រូបគេ​ដាច់​ចិត្ត​ច្របាច់​.​ក និង​យក​អាវ​រឹត​.​ក​នាង​រហូត​ដល់​សន្លប់​។

ចម្លើយ​ជនសង្ស័យ​បន្ត​ទៀត​ថា ពេល​នាង​សន្លប់​លែង​ដឹងខ្លួន​ហើយ ខ្លួន​បាន​ប្រើ​ម្រាមដៃ​បំពាន​នារី​រង​គ្រោះ​រហូត​អស់ចិត្ត​អស់ចង់ លុះ​ពេល​ដឹង​ថា នាង​ផុតដង្ហើម​ហើយ ខ្លួន​ក៏​បាន​អូស​សាក​សព​នាង​​យក​ទៅ​ចោល​ក្នុង​ព្រៃ រួច​ជិះ​ម៉ូតូ​ត្រឡប់​មក​ក្រោយ​វិញ ។

សូម​រំលឹក​ថា កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​មនុស្ស​ស្រី​ម្នាក់​ដេក​បាត់បង់​ជីវិត​ក្នុង​ព្រៃ​ក្បែរ​មាត់​ព្រែក នៅ​ចំណុច​ដីខ្មៅ ស្ថិត​ក្នុងភូមិ​ទំនាប​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ដែល​ករណី​ខាងលើ​នេះ គេ​សង្ស័យ​ជា​រឿង​បំពាន​សេពសន្ថវៈ រួច​ផ្តាច់ជីវិត​ចោល ។

សូម​រំលឹក​ទៀត​ថា នៅ​កន្លែង​កើតហេតុ​ជា​តំបន់​ទេសចរណ៍​មាន​ភ្នំ​ព្រៃ​ជុំវិញ និង​ឡាន​ឈប់​មើល​ខ្លះ​ៗ​ពេល​ធ្វើ​ដំណើរ​ទៅ​មក​តាម​បណ្តោយ​ផ្លូវជាតិ​៤៨ នោះ ។ ចំណែក​សាកសព​នារី​រង​គ្រោះ​ដេក​នៅ​ក្បែរ​មាត់បឹង ទាំង​អាក្រាត​កាយ​ពុំ​មាន​ស្លៀកខោ និង​មាន​ពាក់អាវ​ទ្រនាប់ ពាក់​អាវដៃវែង​ពណ៌​ខៀវ និង​មាន​ពាក់​អារ​ងារ​ដៃ​វែង​រោមសត្វ​ពណ៌​ស ព្រមទាំង​មាន​កាបូបស្ពាយ​ពណ៌​លឿង​ទាំង​ខ្សែ​នៅ​ជាប់​នឹង​ខ្លួន​ទៀត​ផង ។

សូម​រំលឹក​បន្ត​ទៀត​ថា ៖ ឆោឡោ​! ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​ព្រៃ​ក្បែរ​មាត់​ព្រែក​ទាំង​ពុំ​មាន​ស្លៀកខោ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ