ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆោឡោ! ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​ព្រៃ​​ក្បែរ​​មាត់​ព្រែក​ទាំង​ពុំ​មាន​ស្លៀកខោ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទេះ​ឃើញ​មនុស្ស​ស្រី​ម្នាក់​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​ព្រែក នៅ​ចំណុច​ដីខ្មៅ ស្ថិត​ក្នុងភូមិ​ទំនាប…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទេះ​ឃើញ​មនុស្ស​ស្រី​ម្នាក់​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​ព្រែក នៅ​ចំណុច​ដីខ្មៅ ស្ថិត​ក្នុងភូមិ​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​ជា​រឿង​បំពាន​សេព សន្ថវៈ រួច​ផ្តាច់ជីវិត​ចោល ។ ហើយ​នៅ​កន្លែង​កើតហេតុ គឺជា​តំបន់​ទេសចរណ៍​ដែល​មាន​ភ្នំ​ព្រៃ​ជុំវិញ និង​ឡាន​ឈប់​មើល​ខ្លះ​ៗ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​មក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ នោះ។ ចំណែក​សាកសព​ស្ត្រី​រង​គ្រោះ គឺ​ដេក​បាត់បង់​ជីវិត​នៅ​ក្បែរ​មាត់បឹង ទាំង​អាក្រាត​កាយ​ពុំ​មាន​ស្លៀកខោ​នោះ​ទេ ហើយ​មាន​ពាក់អាវ​ទ្រនាប់ ពាក់​អាវដៃវែង ពណ៌​ខៀវ និង​មាន​ពាក់​អារ​ងារ​ដៃ​វែង​រោមសត្វ​ពណ៌​ស ព្រមទាំង​មាន​កាបូបស្ពាយ​ពណ៌​លឿង​ទាំង​ខ្សែ​នៅ​ជាប់​នឹង​ខ្លួន​ស្ត្រី​រង​គ្រោះ​ទៀត​ផង ។

សេចក្តីរាយការណ៍​បន្ត​ថា សព​ស្ត្រី​រង​គ្រោះ គឺ​មាន​ស្លាកស្នាម​ដូច​ជា ៖ នៅ​លើ​ផ្ទៃមុខ​មាន​ស្នាម​ជាំ​ខ្មៅ​ជា​ច្រើន​, បែក​គ្រាប់ភ្នែក​ខាងស្តាំ និង​ស្នាម​ដាច់​ស្បែក​នៅ​ចុង​ភ្នែក​ខាងស្តាំ​, ស្នាម​ដាច់​រលាត់​សាច់​នៅ​ផ្នែក​ថ្គាម​ខាងឆ្វេង​, ស្នាម​យក​អាវយឺត​មក​ចង​ត្រឹម​.​ក​ស្ត្រី​រង​គ្រោះ​ជាដើម​។ ចំណែក​ផ្នែក​ដងខ្លួន​វិញ គឺ​មាន​ស្នាម​ដាច់​រលាត់ស្បែក​នៅ​ពោះ​, ដាច់​រលាត់​សាច់​នៅ​លើ​ខ្នងដៃ​ខាង​ធ្វេ​ង ចំណែក​​ដៃស្តាំ​វិញ​មាន​ពាក់​ស្រោមដៃ​ពណ៌​ខ្មៅ ប៉ុន្តែ​ដៃ​ខាងឆ្វេង​អត់​មាន​ពាក់​ស្រោមដៃ​នោះ​ទេ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ និង​មើល​តាម​កាមេរ៉ា គឺ​ឃើញ​ជនសង្ស័យ​ម្នាក់​បាន​​ជិះ​មក​ដឹក​ស្ត្រី​រង​គ្រោះ​អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​។ ដោយ​បាន​ដឹក​នាង​ចេញពីផ្ទះ​ជួល​នៅ​ក្បែរ​រោងចក្រ ស្ថិត​ក្នុង​ឃុំ​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ឆ្ពោះ​មក​តាម​ផ្លូវជាតិ​៤៨ មក​ដល់​ចំណុច​កើតហេតុ ។

បន្ទាប់​ពី​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព​ស្ត្រី​រង​គ្រោះ និង​បាន​ធ្វើការ​សេចក្តីសន្និដ្ឋាន​ជា​ជំហាន​ដំបូង​តាម​ស្លាកស្នាម​លើ​ខ្លួន​ជន​រង​គ្រោះ​នោះ​ថា ជា​ករណី​ករណី​បំពាន​សេពសន្ថវៈ រួច​ផ្តាច់ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ