​ហានិភ័យ បើសិនចាក់សោទុក​កូន​​តូចៗ​នៅ​ក្នុង​ផ្ទះ ​នេះ​​ជាក់​​ស្តែង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ហានិភ័យ បើសិនចាក់សោទុក​កូន​​តូចៗ​នៅ​ក្នុង​ផ្ទះ ​នេះ​​ជាក់​​ស្តែង

1 ខែ មុន

រាជធានីភ្នំពេញ ៖ ខឹង​កូន​តូច​ៗ​៣​នាក់​រពឹស​ខ្លាំង​ពេក​ ម្តាយក៏​ចាក់សោពីក្រៅ​ទុកឱ្យ​នៅក្នុង​ផ្ទះ​ ។ ស្រាប់តែចៃដន្យអាក្រក់ ​ផ្ទុះ​កំប៉ុង​ហ្គា​ស​បណ្តាល​​ឱ្យឆាបឆេះសម្ភារក្នុងផ្ទះ​ហើយសំណាងល្អ មានការ​​អន្តរាគមន៍​ជួយ​ទាន់​ពេលវេលា ​មិន​បង្ក​ឲ្យ​មាន​រងរបួស​មនុស្ស​នោះ​ទេ ។…

រាជធានីភ្នំពេញ ៖ ខឹង​កូន​តូច​ៗ​៣​នាក់​រពឹស​ខ្លាំង​ពេក​ ម្តាយក៏​ចាក់សោពីក្រៅ​ទុកឱ្យ​នៅក្នុង​ផ្ទះ​ ។ ស្រាប់តែចៃដន្យអាក្រក់ ​ផ្ទុះ​កំប៉ុង​ហ្គា​ស​បណ្តាល​​ឱ្យឆាបឆេះសម្ភារក្នុង
ផ្ទះ​ហើយសំណាងល្អ មានការ​​អន្តរាគមន៍​ជួយ​ទាន់​ពេលវេលា ​មិន​បង្ក​ឲ្យ​មាន​រងរបួស​មនុស្ស​នោះ​ទេ ។ សមត្ថកិច្ចកំពុងពិនិត្យបន្តថា ម្តេចក៏ផ្ទុះកំប៉ុងហ្គាសបែបនេះ ។

ហេតុការណ៍នេះ កើតឡើងកាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៥ ​មករា ២០២១​ ស្ថិត​នៅ​ជាប់​ផ្លូវ​រថភ្លើងភូមិ​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា កន្លង​មក ​ដោយសារ​តែ​ផ្ទះ​កើត​ហេតុ​ខាងលើ​នេះ​ មានកូន​តូច​ៗ​ដល់​ទៅ​៣​នាក់ ហើយ​រពឹស​ខ្លាំង​ពេកពេល​ដែល​ម្តាយ​ចេញ​ទៅណា​តែងតែ​ចាក់សោ​ពី​ខាងក្រៅ​ទុក​កូន​តូច​ៗ​នៅ​ក្នុងផ្ទះ នៅ​មុន​ពេល​កើត​ហេតុ​ស្ត្រី​ជា​ម្តាយ​បាន​ចាក់សោ​ទ្វារ​ខាងក្រៅ​ ​ដោយ​ទុក​កូន​តូច​ៗ​ចំនួន​បី​នាក់​អោយ​នៅ​ក្នុងផ្ទះ ។

បន្ទាប់​មក​ អ្នក​ជិតខាង​ឃើញ​ផ្សែងហុយ​ឆេះ​ចេញពី​ក្នុងផ្ទះ​ ​ក៏​នាំ​គ្នា​ស្រែក​ឆោឡោ​ផ្អើល​ទាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍កា​កាប​ទី​១ ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​មក​ពី​មើល​រឿង​ករណី
ហិង្សា​ម្តាយចុង​កាប់​កូនចុង​ឃើញ​ហេតុការណ៍​កើតឡើង ​ហើយ​បាន​នាំ​គ្នា​ជួយ​ធាក់​បណ្ដាច់​សោ​ទ្វារផ្ទះ ​ដើម្បី​សង្គ្រោះ​ក្មេង​ចេញពីផ្ទះ​ភ្លាម​ៗ ប្រជាពលរដ្ឋ​ខ្លះ​ទៀតរ​ត់ទៅ​យក​ធុង​ប៉េ​ត្រូ​ដងទឹក​ទៅ​ជួយ​ជះ​ពន្លត់​គ្នា​យ៉ាង​ញាប់ដៃ​ញាប់​ជើង​រហូត​ទាល់តែ​ភ្លើង​រលត់​អស់ទាំង​ស្រុង​។

សំណាងល្អ​ ដោយ​មិន​មាន​រង​របួស​ដល់​ក្មេង​ៗ​គ្រាន់តែ​ខូចខាត​សម្ភារបន្តិចបន្តួច​ដូច​ជា​ខោអាវ​ជាដើម​ប៉ុណ្ណោះ ព្រោះ​ឆេះ​តែ​នៅផ្ទះ​បាយ​ខាងក្រោយ ចំណែក​ក្មេង​ដែល​អង្គុយ​លេង​នៅ​ក្នុងផ្ទះ​ខាង​មុខ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ​មូល​ហេតុ​ដែល​នាំ​ឲ្យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​បណ្ដាល​ឲ្យ​ឆាបឆេះ​រាលដាល​តែ​ម្ដង​ទៅ ។