រាជធានីភ្នំពេញ ៖ ចាត់ទុកថា នេះជាព្រឹត្តិការណ៍សង្គមសិល្បៈសំខាន់មួយទៀតដែលកើតលើសិល្បការិនីល្បីឈ្មោះ ឆ័យលី ដាឡែន។ នាងបានទន់ដៃទន់ជើង នៅពេលដែលម្តាយខលមកប្រាប់ថា ទប់ចិត្ត បើអាចចាំព្រឹកឡើង បើកឡានមកបាត់ដំបង កុំមកយប់អី ព្រោះបងឯងខូចហើយ អាចគាំងបេះដូង។ យ៉ាងណានេះ ធ្វើឱ្យនាង ដាឡែន ស្លុតចិត្តពេលបានជ្រាបនូវរឿងដ៏សោកសៅមួយនេះ។

ឆ័យលី ដាឡែន ទើបតែរំងាប់ និងកាត់ចិត្តបានខ្លះពីអារម្មណ៍បាត់បង់ឪពុកដែលនាងបានគោរព និងស្រឡាញ ហើយមរណភាពរបស់លោកឪពុកនាងទើបតែរំលងបាន១ឆ្នាំជាងតែប៉ុណ្ណោះ។ នាពេលដើមឆ្នាំនេះ នាងបែរជាពើតប្រទះការបាត់បង់ បងស្រីជាទីគោរពមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ម្ល៉ោះហើយ អារម្មណ៍មួយនេះធ្វើឱ្យនាងពិបាកទទួលយកបាន និងបង្ខំចិត្តចាប់ក្តោបយកទាំងក្តុកក្តួលបំផុត។ នេះភាពសោកសង្រេង បានមកទុំលើជីវិតរបស់នាងម្តងទៀត ទាំងទើបបានទទួលនូវអារម្មណ៍រីករាយ មិនទាន់បានកក់ក្តៅស្រួលបួលផងនោះ។

នាបណ្តាញសង្គមរបស់ ឆ័យលី ដាឡែន ដែលបានបង្ហោះដំណឹងសោកសៅនេះកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដោយលើកសរសេរថា «បងក្រោកមកវិញមក គ្រួសារយើងទើបតែបាត់បង់ប៉ាមួយទេ បងកុំទៅមួយទៀតអី គ្រួសារយើងទើបដើរជុំគ្នាថ្ងៃមុនទេ ពួកយើងទើបបានសប្បាយទេ បងឮខ្ញុំហៅអត់? តើបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំទទួលយកមិនបានទេ ខ្ញុំគេងមិនលក់ទេ បិតភ្នែកឃើញតែបងស្រី បងមកវិញមក ទេវតាអើយអោយបងស្រីខ្ញុំវិញមក»។

និយាយទប់ជំហរ ទាំងខ្សឹកខ្សួលពេលធ្វើដំណើរឡើងទៅបាត់ដំបង ឆ័យលី ដាឡែន ដែលមានឈ្មោះ មឿន ម៉ាឡែន បានប្រាប់តាមឆាតហ្វេសប៊ុកថា «បងស្រីបង្កើតនាងជាបងទី១ មានឈ្មោះ មឿន ម៉ារ័ត្ន ហៅពេញ ក្នុងចំណោមបងប្អូនបង្កើត៤នាក់ ស្រី២ប្រុស២ នាងជាកូនទី៣។ បងស្រីធំនេះ មានវ័យប្រមាណជិត៥០ឆ្នាំហើយ ដោយមានកូនប្រុស២នាក់ និងមានចៅម្នាក់ ឯស្វាមីគាត់ជាអ្នកភ្លេងខ្មែរ។

ខ្ញុំអត់ដឹងថា គាត់បែបណា ឈឺយ៉ាងម៉េចទេ តែដំបូងគាត់ថប់ដង្ហើម ហើយក្រោយមកគាត់បាត់មាត់យកទៅពេទ្យ គេឱ្យយកទៅពេទ្រមួយទៀតនៅសំឡូត ដល់យកទៅពេទ្រសំឡូតគាត់ផុសបាត់។ ពីមុនដឹងថា ឡើងជាតិស្ករ និងក្រពះតែជាច្រើនមកហើយ។

នេះជាអារម្មណ៍ពិបាកទប់ ដោយសារតែយើងទើបឃ្លាតពីលោកឪពុក ហើយអ្នកម្តាយក៏គាត់ពិបាកទប់ចិត្តដែរ នៅមិននៅស្រាប់តែបាត់បង់កូនស្រីម្នាក់ទៀត។ ពេលនេះព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ នាងនៅលើឡាននៅឡើយ ដោយមួយយប់គេងលើឡាន ទាំងបែកកង់ ហើយពិបាកបំផុតកម្សត់ពេញ ហ្នឹង ហេតុតែចង់បន្តដំណើរទៅមើលបងស្រីទី១?










ចែករំលែកព័តមាននេះ