អន្តរជាតិ ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិហៅកាត់ថា «IOC» បាននិយាយថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ដល់អត្តពលិកដែលចូលរួមទាំងអស់ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូចូលមកដល់។
បច្ចុប្បន្ន IOC កំពុងធ្វើការរួមគ្នាជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយរៀបចំការចាក់វ៉ាក់សាំងសម្រាប់អត្តពលិកជាង ១១,០០០នាក់នៅក្នុងប្រទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។
ដោយឡែកជប៉ុនក្នុងនាមជាម្ចាស់ផ្ទះ បានលើកឡើងកាលពីសប្តាហ៍មុនថា ពួកគេគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ប្រជាជនទាំងអស់ចំនួន ១២៧លាននាក់នៅមុនពេលព្រឹត្តិការណ៍លំដាប់ពិភពលោកចូលមកដល់។ ហើយជប៉ុនចង់ចាប់ផ្តើមការចាក់វ៉ាក់សាំងនៅខែក្រោយតែម្តង។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែលត្រូវពន្យារពេលកាលពីឆ្នាំមុន នឹងត្រូវធ្វើពិធីបើកនាថ្ងៃទី ២៣ កក្កដា និងពិធីបិទនាថ្ងៃទី ៨ សីហា ឆ្នាំ ២០២១ តាមកាលបរិច្ឆេទថ្មី៕ (ដកស្រង់ចេញពី New York Post)
ចែករំលែកព័តមាននេះ