ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមប្រេងចុះថោក អាចជាការខកចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ តំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែន សមុទ្រ​កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ គឺជាការទទួលបានតំណក់​ប្រេងឆៅ។ ​ប្រេងឆៅទាំងនោះ…

រាជធានីភ្នំពេញ៖ តំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែន សមុទ្រ​កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ គឺជាការទទួលបានតំណក់​ប្រេងឆៅ។ ​ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗ ដោយផ្ទាល់ ដូចជាការ​យកទៅចាក់ បញ្ចូលយានជំនិះ ដូចជា ម៉ូតូ ឡាន និងគ្រឿងម៉ាស៊ីន​ផ្សេងទៀត ​បាននោះទេ។

អ្នកជំនាញ លើកឡើងថា ដើម្បីទទួលបានប្រេងឥន្ធនៈ ដូចជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន LPG ឬហ្គាស គេត្រូវយកប្រេងឆៅ ទៅចម្រាញ់។ ដោយហេតុថា កម្ពុជានៅមិន​ទាន់​មាន​រោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើស ក្រៅពីលក់​ប្រេង​ឆៅ ដែលបូមបាន ទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។

មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបាន​ក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈ​ពីប្រទេស ដទៃ​ដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួល ទៅតាម​តម្លៃប្រេងឥន្ធនៈលើ ទីផ្សារអន្តរជាតិ ដូចពេលបច្ចុប្បន្នដដែល។

អ្នកជំនាញរបស់ក្រសួងរ៉ែ និងថាមពល លើកឡើងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក្នុង រយៈពេល ១៥ថ្ងៃ​​ចុងក្រោយ គិតចាប់ពីពាក់កណ្តាលខែ​មករា មានការប្រែប្រួល គឺ​កើន​ឡើង​បន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួម ក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈ មានការកើនឡើងជាសាកល ពុំមែនមានតែប្រទេស កម្ពុជា មួយនោះទេដែលមានតម្លៃប្រេងកើនឡើង។

ក្រសួងរ៉ែ និងថាមពល បានគូស​បញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់​ប្រេងឥន្ធនៈ និងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានដាក់ ចេញ​រូបមន្តកំណត់ថ្លៃលក់រាយប្រេង ដោយផ្អែកលើការ​ប្រែប្រួល​តម្លៃប្រេង នៅលើ ទីផ្សា រអន្តរជាតិរៀងរាល់ ១៥ថ្ងៃម្តង។ លើសពីនេះ រាជរដ្ឋាភិបាល បានបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន ៤សេនដុល្លារ ក្នុង ១លីត្រថែមទៀត។

អ្នកជំនាញនៅក្រសួងរ៉ែ និងថាមពល បានប្រកាសអំពាវនាវសូមឲ្យ​សាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និងស្វែងយល់ឲ្យបានច្បាស់ ចៀសវាងការយល់ខុស នាំឲ្យមា នក្តី រំពឹងខ្ពស់ហួសពីការពិត ពាក់ព័ន្ធ​ការបូមប្រេង​នៅកម្ពុជា​។

ការពន្យល់បកស្រាយ​របស់​អ្នកជំនាញខាងលើនេះ តប​ទៅនឹង​ការខុស​មួយចំនួន​ធំរបស់ ប្រជាពលរដ្ឋខ្មែរយើង ដែលដោយច្រើន យល់ថា ការទទួលបានតំណក់ប្រេង​ដំបូងពីបាត​សមុទ្រកម្ពុជា​ ​​ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នឹង​ធ្វើ​ឲ្យ​តម្លៃប្រេង​សាំង នៅកម្ពុជាយើង ចុះថ្លៃ​ជាងសព្វថ្ងៃ​។

ប៉ុន្តែការយល់ឃើញបែបនេះ ជាការយល់ខុស​មួយ ដូចអ្វីដែលអ្នកជំនាញ បានលើក បង្ហាញ ខាងដើម។​ ដូច្នេះ កុំសង្ឃឹមខ្លាំងពេកថា ប្រេងនឹងចុះថ្លៃខ្លាំង ខណៈវានឹង​ប្រែ​ប្រួល ទៅតាមតម្លៃទីផ្សារ។

ប៉ុន្តែរឿងដែលសំខាន់នោះ ប្រេងដែលរកបាន នឹងនាំមកនូវប្រភពចំណូលថ្មីមួយ សម្រាប់កម្ពុជា ហើយវានឹងជួយអោយសេដ្ឋកិច្ចកម្ពុជា នឹងដើរទៅមុខកាន់តែលឿន៕