ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នាំ​មុន​ក្លិប​កីឡា​វាយ​សី​ក្រសួងមហាផ្ទៃ​ដណ្ដើម​​បាន​មេដាយ​ច្រើន​ជាងគេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៦ មក​រា បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០២១ នៅ​លើ​ទីលាន​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៦ មក​រា បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០២១ នៅ​លើ​ទីលាន​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មាន​ក្លិប​ចំណុះ​ឱ្យ​សហព័ន្ធ​កីឡា​វាយ​សី​មក​ពី​តាម​បណ្ដា​ខេត្ត​និង​រាជធានី​ចំនួន​១៥​ចូលរួម ក្នុង​នោះ​មាន​ប្រតិភូ​កីឡា​ចំនួន​៤៣​នាក់ កីឡាករ​ចំនួន​១១៤​នាក់ កីឡាការិនី​ចំនួន​២៥​នាក់ សរុប​ចំនួន​១៨២​នាក់​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចំពោះ​លទ្ធផល​បច្ចេកទេស ក្លិប​កីឡា​វាយ​សី​ក្រសួងមហាផ្ទៃ​ជា​អ្នក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ក្នុង​នោះ​មេដាយមាស
ចំនួន​៣​គ្រឿង និង​មេដាយ​ប្រាក់​ចំនួន​១​គ្រឿង​។

បន្ទាប់​មក​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្លិប​វាយ​សី​ខេត្តសៀមរាប​ដណ្ដើម​បាន​មេដាយ​ចំនួន​៣​គ្រឿង​ដូច​គ្នា​គឺ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១ ខណៈ​ក្លិប​កីឡា​វាយ​សី​ការពារ​​អាកាស និង​ក្លិប​កីឡា​វាយ​សី​ខេត្តកំពង់ចាម​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ដូច​គ្នា​។

លោក​ឧត្តមសេនីយ៍​ជាម សុភា អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានឱ្យ​ដឹង​​ថា ការ​ប្រកួត​រយៈពេល​៣​ថ្ងៃ​មកនេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ក៏​ដោយសារ​តែ​បាន​ការ​សហការ​យ៉ាង​ល្អ​ពី​ប្រធាន​ប្រតិភូ គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី ដែល​បាន​គោរព​វិន័យ បទបញ្ជា​បច្ចេកទេស​ត្រឹមត្រូវ ហើយ​សម្រាប់​ចៅក្រម​និង​អាជ្ញាកណ្ដាល ប្រកាន់ខ្ជាប់​នូវ​យុ​ត្តិ​ធ​ម​មិន​លំអៀង ទើប​ធ្វើ​ឱ្យ​ដំណើរការ​ប្រកួត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​តាំងពី​ដើម​ដល់​ចប់​។

លោក​ឧត្តមសេនីយ៍ លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ដែល​មិន​ទទួល​បាន​ជ័យ​លា​ភី​កុំឱ្យ​មានការ​​អាក់អន់​ស្រពន់​ចិត្ត ព្រោះថា​ការ​ប្រកួត​តែងតែមាន​ចាញ់​និង​ឈ្នះ ហើយ​ការ​ចាញ់​ឈ្នះ​នេះ​ទៀត​មិនមែន​ជា​រឿង​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់​ត្រូវ​ខិត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ជា​បន្ត​ទៀត ។

ម្យ៉ាងវិញទៀត​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ក៏​កំពុង​តែ​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ស្វែងរក​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​សម្រាប់​ត្រៀម​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​។ លោក​បាន​កត់សម្គាល់​ឃើញ​ថា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ថ្វីដៃ​ប្រកួត​របស់​កីឡាករ កីឡាការិនី​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ