ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​យក្ស​៤​នៅ​អឺរ៉ុប​កំពុង​ប្រជែង​គ្នា​យក​ខ្សែការពារ​វ័យក្មេង​របស់ Leipzig

8 ខែ មុន

អន្តរជាតិ ៖ Bayern Munich ជា​ក្លិប​ចុង​ក្រោយ​ដែល​ចូលខ្លួន​ប្រជែង​ជាមួយ​ក្លិប Manchester United, Real Madrid និង…

អន្តរជាតិ ៖ Bayern Munich ជា​ក្លិប​ចុង​ក្រោយ​ដែល​ចូលខ្លួន​ប្រជែង​ជាមួយ​ក្លិប Manchester United, Real Madrid និង Chelsea ក្នុង​ការ​នាំ​យក​ខ្សែការពារ​កណ្តាល Dayot Upamecano ពី​ក្លិប RB Leipzig ។

Picture

ខ្សែការពារ​បារាំង​វ័យ​២២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​វ័យក្មេង​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ពី​ក្លិប​កំពូល​ៗ​នៅ​អឺរ៉ុប បន្ទាប់​ពី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Julian Nagelsmann ។

Picture

ស្រប​ពេល​ខ្សែការពារ​ជិត​ផុត​កុងត្រា David Alaba ត្រៀម​នឹង​ចាក​ចេញពី Bayern រដូវក្តៅ​នេះ ជាមួយនឹង​ការ​ផ្ទេរ​ដោយ​មិន​គិតថ្លៃ ប្រធាន​ក្លិប​គឺ​លោក Karl-Heinz Rummenigge បាន​អះអាង​ថា Bayern ចាំបាច់​ត្រូវ​តែ​រក​កំពូល​ខ្សែការពារ​ម្នាក់ ដើម្បី​មក​ជំនួស​តំណែង​មួយ​នេះ ហើយ​ក្នុង​នោះ Upamecano គឺជា​គោលដៅ​ដ៏​ធំ​របស់​ក្លិប​ឈ្នះ​ជើងឯក Bundesliga ៣០​សម័យកាល​មួយ​នេះ​៕ (​ដកស្រង់​ចេញពី Dailymail)

Picture
Picture
Picture