ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​៤០០​នាក់​ត្រៀម​ចូលរួម​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​-​កីឡាការិនី​សរុប​៣៩០​នាក់​មក​ពី​២៤​សមាគម​រាជធានី ខេត្ត បាន​ត្រៀម​ចូលរួម​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃ​ទី​២២-២៣ មក​រា ឆ្នាំ​២០២១ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក…

រាជធានី​ភ្នំពេញ ៖ កីឡាករ​-​កីឡាការិនី​សរុប​៣៩០​នាក់​មក​ពី​២៤​សមាគម​រាជធានី ខេត្ត បាន​ត្រៀម​ចូលរួម​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃ​ទី​២២-២៣ មក​រា ឆ្នាំ​២០២១ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន នៅ​ក្នុង​ស​និ្ន​សី​ទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩ មក​រា ។

លោក នូ ចំរើន បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​នេះ​គ្រោង​ធ្វើ​ឡើង​តាំងពី​ដើមខែ​ធ្នូ ឆ្នាំ​២០២០ មក​ម្លេ​៉ះ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​វិញ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ។ ការ​ប្រកួត
នេះ​គឺជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​បានការ​សហការ​ឧបត្ថម្ភ​ពី ក្រុមហ៊ុន​ជួយ​ទ្រទ្រង់​ដល់​វិស័យ​កីឡា​នៅ​លើ​ពិភពលោក ។

លោក​ថា បើ​បូក​សរុប​ទាំង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ព្រមទាំង​អ្នក​ស្ម័គ្រចិត្ត​ទៀត​ផង​នោះ មាន​រហូត​ដល់​ទៅ​ជាង​៥០០​នាក់​ឯណោះ ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការ​ប្រកួត​មាន​ភាព​រលូន​ល្អ ។ តាម​ពិត​ចំនួន​ក្លិប សមាគម ដែល​ជា​សមាជិក​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន មាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ដោយសារ​តែ​លទ្ធភាព​នៃ​ការ​រៀបចំ និង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ សហព័ន្ធ​បាន​ព្យាយាម​កាត់​បន្ថយ​កីឡាករ​-​កីឡាការិនី​ចេញ​មួយ​ចំនួន ។ ទោះជា​យ៉ាងណា​លោក​នៅ​តែ​សង្ឃឹមថា ការ​ប្រកួត​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នឹង​មានការ​ចូលរួម​ច្រើន​ជាង​នេះ ។

លោក នូ ចំរើន បាន​បញ្ជាក់​ថា សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​មាន​គោលដៅ​ចំនួន​២ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០​នេះ ។ ទី​១​គឺ​អនុវត្ត​តាម​ផែនការ​យុទ្ធ​សាស្ត្រ​របស់​សហព័ន្ធ ដោយ​បានការ​ឯកភាព​ពី​លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​សហ​ព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ដាក់​ចេញ​ថា ត្រូវ​តែ​ពង្រឹងសមត្ថភាព​គណៈកម្មការ​បច្ចេកទេស​និង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក្នុង​ដំណើរ​ឈាន​ទៅ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ក៏​ដូច​ជា​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នានា​ផង​ដែរ ។ ទី​២​គឺ​ផ្ដល់​ឱកាស​ឱ្យ​មានការ​ចូលរួម​ពី​កីឡាករ កីឡាការិនី​មក​ពី​គ្រប់​រាជធានី ខេត្ត ក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​ពួក​គាត់​បាន​បញ្ចេញ​សមត្ថ​ភាព​និង​ទេព​កោសល្យ ចំណេះ​ជំនាញ ដើម្បី​ឱ្យ​មានកា​រវិ​វ​ឌ្ឍ​សមត្ថភាព​និង​កម្រិត​បច្ចេកទេស​របស់​ពួក​គាត់​ផង​ដែរ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​និង​កំពុង​ស្វែងរក​ធនធាន​កីឡាករ​-​កីឡាការិនី ដែល​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ​។ ហេតុ​ដូចនេះ​ហើយ​បានជា​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​តែងតែ​សម្លឹង​មើល​លើ​ទេព​កោសល្យ របស់​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​តាម​រយៈ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នេះ ដើម្បី​ត្រៀម​បញ្ជី​ឈ្មោះ​ដាក់​ឱ្យទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ទី​ក្រុម​ហាណូយ ប្រទេស​វៀតណាម ក៏​ដូច​ជា​ត្រៀម​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ