រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្មកររោងចក្រកាត់ដេរ Y&W ដែលបានធ្វើបាតុកម្មបិទផ្លូវ២១៧ ហៅផ្លូវចម្ការដូង ត្រង់ចំណុចជិតផ្សារព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារលក្ខខណ្ឌការងារមានរយៈពេល២ថ្ងៃកន្លងមកហើយនោះ ដោយគិតចាប់តាំងពីព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២០ រហូតមកដល់ពេលនេះបាននាំគ្នាចូលធ្វើការជាធម្មតាវិញហើយនាវេលារសៀលថ្ងៃទី២២ មករា ឆ្នាំ២០២១ នេះ បន្ទាប់ពីមានការដោះស្រាយពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយតំណាងកម្មករ និងតំណាងរោងចក្ររួចមក ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ។ គួររំលឹកថា បិទផ្លូវចំការដូង! កម្មករបន្តទាមទារ១ចំណុចថែមទៀត (វីដេអូ)
បន្ទាប់ពីមានការដោះស្រាយគ្នារួចមក ភាគីខាងក្រុមហ៊ុនកាត់ដេរ និងភាគីខាងកម្មករ បានឯកភាពគ្នាទៅលើកិច្ចព្រមព្រៀងចំនួន៦ចំណុចមានដូចតទៅ ៖





ចែករំលែកព័តមាននេះ