Pep នៅតែមិនទាន់ច្បាស់ពីស្ថានភាពបច្ចុប្បន្នរបស់ Aguero
3 ឆ្នាំ មុន
អង់គ្លេស ៖ លោក Pep Guardiola នៅតែមិនអាចកំណត់ពេលវិលត្រឡប់មកកាន់ទីលានប្រកួតវិញរបស់កីឡាករ Sergio Aguero ដែលបច្ចុប្បន្នកំពុងដាក់ខ្លួននៅដាច់ដោយឡែកពីគេ បន្ទាប់ពីធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកតេស្តវិជ្ជមានកូវីដ១៩។…
អង់គ្លេស ៖ លោក Pep Guardiola នៅតែមិនអាចកំណត់ពេលវិលត្រឡប់មកកាន់ទីលានប្រកួតវិញរបស់កីឡាករ Sergio Aguero ដែលបច្ចុប្បន្នកំពុងដាក់ខ្លួននៅដាច់ដោយឡែកពីគេ បន្ទាប់ពីធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកតេស្តវិជ្ជមានកូវីដ១៩។
Aguero ត្រូវបានគេរំពឹងថាត្រឡប់មកទីលានប្រកួតវិញ នៅការប្រកួតពានរង្វាន់ FA Cup ជុំទី៣ដែល Man City បានយកឈ្នះក្រុម Birmingham ដោយលទ្ធផល ៣-០ ក្នុងផ្ទះខ្លួនឯងកាលពីថ្ងៃទី ១០ មករា កន្លងទៅ ប៉ុន្តែកីឡាកររូបនេះ បែរជាមិនមានឈ្មោះសម្រាប់ការប្រកួតនេះទៅវិញ។
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣២ឆ្នាំ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំក្លិប Man City បានខកខាន៣ប្រកួតចុងក្រោយក្នុងការប្រកួតទាំងអស់ ហើយរូបគេក៏នឹងត្រូវខកខានការប្រកួតលីគនៅយប់នេះទល់នឹងក្រុម Aston Villa ផងដែរ។
ចែករំលែកព័តមាននេះ