ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងការពិតហើយ! ករណី​វត្ថុ​បុរាណ​​​១​ខាំ​តម្លៃ​៧០​លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យចំនួន​​៤​នាក់ ដែល​ពាក់ព័ន្ធ​រៀប​ចំ​លក់ដូរ​លោ​ហៈធាតុ ស៊ី រំសេវ (​អកកំបោរ​ធ្វើ​ពី​សំ​រិ​ទ្ធ​) ដែល​គេ​អះអាង​ថា មាន​តម្លៃ​៧០​លាន​ដុល្លារ ក្នុង​១​ខាំ​…

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យចំនួន​​៤​នាក់ ដែល​ពាក់ព័ន្ធ​រៀប​ចំ​លក់ដូរ​លោ​ហៈធាតុ ស៊ី រំសេវ (​អកកំបោរ​ធ្វើ​ពី​សំ​រិ​ទ្ធ​) ដែល​គេ​អះអាង​ថា មាន​តម្លៃ​៧០​លាន​ដុល្លារ ក្នុង​១​ខាំ​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវកសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ស្អែក​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ គួររំលឹកថា វត្ថុ​បុរាណ​១​ខាំ​«៧០​លាន​ដុល្លារ​» កំពុង​យក​ទៅ​ពិនិត្យ​ថា​«​ពិត​ឬ​មិន​ពិត​»

ទោះបីជា​យ៉ាងណា វត្ថុ​បុរាណ​​ដែល​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​និង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ដកហូត​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​ ហើយ​​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា​ អកកំបោរ​នោះមានទម្ងន់​៣ខាំ​​មិន​សុទ្ធ​នោះ​ទេ​ ធ្វើ​អំពី​ស្ពាន ​។

​ជនសង្ស័យ​ទាំង​​៤នាក់ខាងលើ​ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ១-ឈ្មោះ​សួង តាក់​ អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​កាំ​ង​ដែក ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​ ជា​អ្នកលក់
២-​ឈ្មោះ ទូច ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ជា​អ្នកទិញ​ ៣-​ឈ្មោះ​សេង ទៀត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិស្រែឫស្សី​ ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​លាប​រី​វ៉ា​ត់ ខេត្តស្ទឹងត្រែង មុខរបរ​គ្រូថ្នាំ​ខ្មែរ ជា​អ្នកទិញ​ និង​៤-​ឈ្មោះ ប៊ុ​ន សំអាត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ភ្នំ​ខៀវ ឃុំ​អូ​រៀង ស្រុក​សំបូ ខេត្តក្រចេះ ជា​អ្នកទិញ​។

​​ជនសង្ស័យ​ទាំងអស់​ខាងលើ​​ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៧ ​ខែធ្នូ​ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​32 ផ្លូវ​A បុរី​ហុង​លេង​យី ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​6 ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ទិញ​លក់​ទិញ​លក់​អកកំបោរ ដែល​អះអាង​ថា ជា​វត្ថុ​បុរាណ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ​សួង តាក់ បាន​ប្រាប់​អោយ​ជនសង្ស័យ​ឈ្មោះ​ប៊ុ​ន សំអាត ដែល​រក​ឈ្មួញ​ទិញ​វត្ថុ​បុរាណ​របស់​ខ្លួន​ក្នុង​តំលៃ​២០​លាន​ដុលា​រអា​មេ​រិ​ក ហើយ​ជនសង្ស័យ​ឈ្មោះ ទូច ប៊ុ​ន​ថា និង​ឈ្មោះ​សេង ទៀត ក៏​បាន​ឯកភាព​យល់ព្រម​ទិញ​ក្ន​ង​តំលៃ​ខាងលើ និង​បាន​កក់​ប្រាក់​ចំនួន​១០០០​ដុល្លារ ដំណាក់កាល​ទី​មួយ​។ លុះដល់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​បាន​កក់​ប្រាក់​បន្ថែមចំនួន​៣.៦០០.០០០​រៀល​ទៀត ដោយ​សន្យា​ប្រគល់​វត្ថុ​បុរាណ​ពេល​ដែល​ប្រគល់​លុយ​គ្រប់​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ​ ឆ្នាំ​២០២០ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ក្រោយមក​ឈ្មោះ​សួង តាក់ បាន​រត់គេច​ខ្លួន​មិន​ប្រគល់​របស់ លុះ​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​១២ ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ជនសង្ស័យ​ទូច ប៊ុ​ន​ថា​, សេង ទៀត និង​ឈ្មោះ​ប៊ុ​ន សំអាត តាម​រក​ជនសង្ស័យ សួង តាក់ ឃើញ​នៅ​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ពេល​កំពុង​ទំនាស់​ពាក្យ​សម្ដី​គ្នា ហើយ​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ឃើញ​ក៏​បាន​សួ​នាំ និង​ឃាត់ខ្លួន​តែ​ម្ដង ។​

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​ឯកសារ​កិច្ចសន្យា​ទិញ​លក់​វត្ថុ​បុរាណ​ចំនួន​៩​ច្បាប់ ស្មើរ​នឹង​១៩​សន្លឹក និង​លុយ​ចំនួន​១៤០០​ដុល្លារ​​។

​នៅ​ក្នុង​ឯកសារ មាន​២​ដំណាក់កាល ដែល ១​គឺ​ជនសង្ស័យ ឈ្មោះ សួង តាក់ ដែល​ជា​ម្ចាស់ ធ្វើ​កិច្ចសន្យាលក់ ទៅ​អោយឈ្មោះ ប៊ុ​ន សំអាត ក្នុង​តម្លៃ ២០​លាន​ដុល្លារ​និង ធានា សង​ជា​សោ​ហុយ​ចំនួន​៣​ពាន់​ដុល្លារ បើសិន ពិសោធន៍ មិន​សុទ្ធ​។​ក្នុង​កិច្ចសន្យា​នោះ ក៍​មាន​អោយ​ដឹង​ថា វត្ថុ​បុរាណ មាន​ទង្ង​ន់ ១,៧​ខាំ​។

​ដោយឡែក ដំណាក់​ការ​ទី​២​ មាន​ឯកសារ​មួយ​ទៀត ដែល​ម្ចាស់​ឈ្មោះ សួង តាក់ បាន​ប្រគល់​សិទ្ធិ​ដោយ​មនុស្ស​៤​នាក់​១-ឈ្មោះ ប៊ុ​ន សំអាត ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ, ២-​ឈ្មោះ​ទូច ប៊ុ​ន​ថា​, ៣-ឈ្មោះ​​សេង ទៀត​ និង​៤-​ឈ្មោះ​ញ៉ៃ​ ស៊ុ​យ​លី ហើយ​បាន​ព្រមព្រៀងលក់​វត្ថុ​បុរាណ​នោះ​ទៅ​អោយ​ក្រុមហ៊ុន ដែល​មាន​តំណាង​៣​នាក់ ១-​ឈ្មោះ​ផា​ន់ សុធា ,២.​សាន វុ​ទ្ធី​និង​៣.​ឈ្មោះ​ញឹក មួន ។

​អ្នក​ទាំង​៣​នាក់​ធានា​អះអាង​ថា ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ក្នុង​ការ​ទិញ​លោ​ហៈ​ធាតុ​ខាងលើ ។​ ក្នុង​លិខិត​កាតព្វកិច្ច​ទទួលខុសត្រូវ​របស់​ភាគី​តំណាង​ក្រុមហ៊ុន នោះ​ក៍​មាន​ហត្ថលេខា និង ត្រា​មេធាវី សេង សុទ្ធ​សំ​រិ​ទ្ធ​ផង​ដែរ​ ។ ​នៅ​ក្នុង​ឯកសារ​ព្រមព្រៀង លក់​កេរ្តិ៍ មរតក​ឯកជន​ខាងលើ​បន្ត​នោះ ក៍បាន​អោយ​ដឹង​ថា ក្នុង​តម្លៃ​១​ខាំ​៧០​លាន​ដុល្លារ​និង​ទាមទារ​តម្លៃ​សេវា​បង់ខាត​ពេលវេលា​ចំនួន ៣​ពាន់​ដុល្លារ ក្នុង​ករណី​ដែល​ក្រុមហ៊ុន មក​ដល់​ក្នុង​រយៈពេល​២​ម៉ោង​ បែរជា​គ្មាន​របស់​មាន​ប្រសិទ្ធិ​ភាព​ដូច​ការ​ធានា​របស់​ភាគី​.ក ដែល​ជា​អ្នកលក់​នោះ ។​

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បាន​សហការ​ជា​មន្ត្រី​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ ក្រសួង វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​ដោយ​នាំ​ម្ចាស់​ទៅ​កាន់​ខេត្តស្ទឹងត្រែង​ហើយ ឈាន​ទៅ​ដកហូត​បាន​អកកំបោរ​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ ។

​តាម​នគរបាល​អោយ​ដឹង​ថា បន្ទាប់​ពី​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួត​ពិ​និត្យ និង​ធ្វើការ​ពិសោធន៍ អកកំបោរ​នោះ​មិន​សុទ្ធ​នោះ​ទេ ធ្វើ​អំពី​ស្ពាន​ ។​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ចោទ​ពី​បទ​លក់ដូរ​វត្ថុ​បុរាណ​ហើយ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់នៅថ្ងៃស្អែក ទី​២១ ធ្នូ ឆ្នាំ​២០២០​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ