ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​បុរាណ​១​ខាំ​«៧០​លាន​ដុល្លារ​» កំពុង​យក​ទៅ​ពិនិត្យ​ថា​«​ពិត​ឬ​មិន​ពិត​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មុននេះ វត្ថុបុរា​ណ​អកកំបោរ​ដែលអះអាងថា ជាសំរិទ្ធហើយ​ត្រូវម្ចាស់​រុំ​​ជាមួយ​​ក្រមួន​ពីក្រៅនោះ​ ត្រូវបាន​សមត្ថកិច្ចដកហូតបានហើយ ​ដោយកំពុង​យកទៅ​ធ្វើការ​ពិនិត្យ​បន្ត​ថា​ ពិតឬមិនពិត នៅព្រឹកថ្ងៃទី​១៩ ធ្នូ…

រាជធានីភ្នំពេញ ៖ មុននេះ វត្ថុបុរា​ណ​អកកំបោរ​ដែលអះអាងថា ជាសំរិទ្ធហើយ​ត្រូវម្ចាស់​រុំ​​ជាមួយ​​ក្រមួន​ពីក្រៅនោះ​ ត្រូវបាន​សមត្ថកិច្ចដកហូតបានហើយ ​ដោយកំពុង​យកទៅ​ធ្វើការ​ពិនិត្យ​បន្ត​ថា​ ពិតឬមិនពិត នៅព្រឹកថ្ងៃទី​១៩ ធ្នូ នេះ ។ ឃាត់ខ្លួន​បុរស​ម្នាក់​រួម​ទាំង​ម្ចាស់​ លក់​វត្ថុ​បុរាណ​​១​ខាំតម្លៃ​៧០​លាន​ដុល្លារ

សូមបញ្ជាក់ថា ​វត្ថុ​បុរាណ​អកកំបោរ​ធ្វើ​ពី​សំ​រិ​ទ្ធ​ ដែល​អះអាង​ថា​ មាន​តម្លៃ​រាប់​លាន​ដុល្លារ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ សហការ​ជាមួយ​ក្រសួង​វប្បធម៌​ និង​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ដកហូត​បាន​​។​ ទោះបី​យ៉ាងណា ​គេ​ពុំ​ទាន់​ដឹង​ថា​ វត្ថុ​បុរាណ​នោះ​ធ្វើ​ពី​សំ​រិ​ទ្ធ​សុទ្ធ​ ឬ​យ៉ាងណា​នោះ​ឡើយ​ ដោយ​មន្ត្រី​ជំនាញ​កំពុង​ធ្វើការ​​ត្រួតពិនិត្យបន្ត ​។

សូមបញ្ជាក់ទៀតថា ការ​ឃាត់ខ្លួនជនសង្ស័យ​ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១៧ ​ធ្នូ​ បន្ទាប់​ពី​ម្ចាស់​អកកំបោរ​នោះបាន​ប្តឹង​នគរបាល ។ បុរសដែល​ត្រូវ​ឃាត់ខ្លួន សមត្ថកិច្ច​ពុំ​ទាន់​អោយ​ដឹង​ពី​អត្តសញ្ញាណ​ឡើយ​។ ​ចំណែកម្ចាស់ឈ្មោះ​សួង តាក់ ​អាយុ​២៩​ឆ្នាំ មាន​លំនៅភូមិក្ងោក ឃុំ​កោះ​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹង​ត្រែង ត្រូវ​បាន​សមត្ថ​កិច្ចឃាត់ខ្លួន ដើម្បី​សាកសួរ​ផង​ដែរ​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ