រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន រួមទាំងការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នាផងដែរ ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់ នៅតែប្រចាំការនៅគោលដៅដដែល ត្រូវអនុវត្តតួនាទី ដើម្បីជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញវិញ ។
សូមចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល វីរុសកូវីដ១៩ ដោយធ្វើការពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ៕
ចែករំលែកព័តមាននេះ