ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី​ន ស៊ី​សា​មុត ជា​អ្នក​ខេត្តស្ទឹងត្រែង​ហេតុ​អ្វី​មិន​តែង​ចម្រៀង​ពី​ស្រុក​កំណើត​ក្រៅពី​មាន​តែ​បទ « រាត្រី​សេ​កុង » មួយ

10 ឆ្នាំ មុន

បទ​ចម្រៀង «​រាត្រី​សេ​កុង​» គឺជា​បទ ដែល​លោក​ស៊ី​ន ស៊ី​សា​មុត សរសេរ​ពី​ខេត្តស្ទឹងត្រែង ហើយ​ក៏​ជា​បទ​ដំបូង​គេ​របស់​អ្នកស្រី​ហួយ មាស ដែល​ល្បី​បំផុត​នា​ឆ្នាំ​១៩៦៨ ។

បទ​ចម្រៀង «​រាត្រី​សេ​កុង​» គឺជា​បទ ដែល​លោក​ស៊ី​ន ស៊ី​សា​មុត សរសេរ​ពី​ខេត្តស្ទឹងត្រែង ហើយ​ក៏​ជា​បទ​ដំបូង​គេ​របស់​អ្នកស្រី​ហួយ មាស ដែល​ល្បី​បំផុត​នា​ឆ្នាំ​១៩៦៨ ។

ប្រិ​យ​មិត្ត​អ្នក​ស្តាប់​ភាគច្រើន តែងតែ​ឆ្ងល់​ថា លោក​ស៊ី​ន ស៊ី​សា​មុត មានស្រុក​កំណើត​នៅ​ខេត្តស្ទឹងត្រែង តែ​ហេតុ​អ្វី​បានជា​ឮ​លោក​ច្រៀង​តែ​ពី​បទ​នៅ​បាត់ដំបង ច្រើន​ម្ល៉េះ ? ពិតជា​គួរ​ឱ្យ​ឆ្ងល់​មែន​…​ប៉ុន្តែ​តាម​រយៈ​អ្នក​ស្រាវជ្រាវ​របស់​សមាគម​ស៊ី​ន ស៊ី​សា​មុត គួប​ផ្សំ​នឹង​ការ​ពណ៌នា​ពី​បណ្តា​រៀមច្បង ជា​ពិសេស​អស់លោក​ដែល​ដឹង​រឿង​នៅ​ខេត្តស្ទឹងត្រែង​មួយ​ចំនួន​ឱ្យ​ដឹង​ថា គួរ​ឱ្យ​លោក​ស៊ី​ន ស៊ី​សា​មុត មិន​ចង់​រំលឹក ឬ​ភ្លេច​រៀបរាប់​ពី​ស្រុក​កំណើត​មែន ព្រោះ​ម្យា​៉​ង​លោក​ឈឺចាប់​នឹង​ពាក្យ​គេ​និន្ទា​ថា អ្នក​ស្ទឹង​ត្រែង ជា​ពួក​ដែល​លក់​ដី​ឱ្យ​គេ (​ឡាវ​)​? ម្យា​៉​ង​កាលពី​អាយុ​ប្រាំ​ឆ្នាំ លោក​ស៊ី​ន ស៊ី​សា​មុត បាន​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ឯ​ខេត្តបាត់ដំបង ។ ជាង​នេះ​ទៅ​ទៀត កាលពី​សម័យ​នោះ បាត់ដំបង​គឺជា​ទឹកដី​មួយ​ដែល​ស៊ី​វិ​ល័យ ទាន់សម័យ​ជាងគេ​បំផុត ហើយ​សម្បូរ​អ្នកចម្រៀង អ្នកនិពន្ធ អ្នកភ្លេង តារាភាពយន្ត និង​អ្នក​ប្រដាល់ ល្បី​ៗ ។

ជាក់ស្តែង​ដូច​ជា ស្ពាន​អូរ​តា​គី​សម័យនេះ​សម្រាប់​អ្នក​ដែល​ចង់​ឃើញ ដោយសារ​ឮ​តាម​បទ​ចម្រៀង​ពិតជា​គ្រវីក្បាល ហើយ​លាន់មាត់​ថា ចាញ់បោក​ចម្រៀង​លោក​ស៊ី​ន ស៊ី​សា​មុត មិន​ខាន ។ តែបើ​ធ្មេញ​ភ្នែក​គិត​ទៅ​រក​ជំនាន់​បារាំង​វិញ​នោះ ស្ពាន​អូរ​តា​គី គឺជា​ស្ពានថ្ម ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ដំបូង​គេ ហើយ​បទ​ចម្រៀង​បាត់ដំបង​ភាគច្រើន​គឺជា​ទំនុក​បទ​របស់​កវីនិពន្ធ គ​ង្គ ប៊ុ​ន​ឈឿ​ន , វ៉ោ​យ​ហូ និង​មា​៉ ឡៅ​ពី ជាដើម​។ ដូច្នេះ​វិភាគ​តាម​ដំណើររឿង​ទាំងនោះ​ពិតជា​អាច​ជ្រាប​បាន​ខ្លះ​ថា​តើ​ពីព្រោះ​ហេតុ​អ្វី ? អ្នក​ស្រាវជ្រាវ​មិន​ហា​៊​ន​សន្និដ្ឋាន​ថា ជា​យ៉ាងណា​ពិតប្រាកដ​មួយ​រយ​ភាគរយ​ទេ ពីព្រោះ​តាម​ប្រសាសន៍​របស់​រៀមច្បង​ភាគច្រើន​សុទ្ធតែ​អះអាង​ថា ជីវិត​លោក​ស៊ី​ន ស៊ី​សា​មុត ជា​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​អាថ៌​កំបាំង​ណាស់ អ្នក ល្មម​ៗ​មិន​ងាយ​គាត់​ឱ្យ​ដឹង​ឡើយ ។

មាន​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ប្រាប់​អ្នក​រៀបរៀង​សៀវភៅ «​ចម្រៀង​ចងក្រង​ឡើងវិញ​» នៃ​សមាគម​ស៊ី​ន ស៊ី​សា​មុត ថា បទ​នេះ​មិនមែន​លោក​ស៊ី​ន ស៊ី​សា​មុត តែង​ទេ ប៉ុន្តែ​ដោយ​ពុំ​បាន​ផ្តល់​ឯកសារ​អ្វី​ជាក់ច្បាស់ ហើយ​អ្នក​រៀបរៀង​បាន​សម្ភាសន៍​ពី​អ្នក​ជំនិត​លោក​ស៊ី​ន ស៊ី​សា​មុត ទើប​ពុំ​ទាន់​ហ៊ា​ន​កែសម្រួល ។
បទ «​រាត្រី​សេ​កុង​» រាយ​ទំនុក​ថា ៖

១-​រាត្រី​សេ​កុង​បាន​ប្រុងប្រៀប​ប្រាណ ចាំ​ប្រុស​កល្យាណ​ជា​គូ​វាសនា នៅ​ក្រោម​រស្មី​ចន្ទ​រះ​ភ្លឺ​ថ្លា ប្រប​ឆ្នេរ​ជលសា​ដែល​ហូរ​រហែង ។
២-​រាត្រី​សេ​កុង​ត្រួយ​អាន​ង្គ​ចិត្ត អ្នក​ហាក់​នឹង​ស្និទ្ធស្នេហ៍​សែន​ចំបែង ខ្ញុំ​នៅ​រង់ ចាំ​ៗ​តែ​ម្នាក់ឯង ឱរា​៉​ចំបែង​អូន​រែង​ទន្ទឹង ។
៣-(​បន្ទ​) ជំនោរ​ត្រជាក់​ធ្លាក់​មក​ដល់​ហើយ ផ្កាយ​អើយ​យាង​ទៅ​ណា​បាត់​ដំណឹង ព្រះ​ចន្ទ​ក៏​យាង​ស្ងាត់បាត់​សូន្យឈឹង ឱ្យ​ខ្ញុំ​រំពឹង​ៗ​ម្តេច​បាន ។
៤-​រាត្រី​សេ​កុង​ហូរ​ឆ្ងាយ​ម្ល៉េះ​ណ៎ា ជលនេត្រ​សោកា​ខ្លោចផ្សា​ក្នុង​ប្រាណ ជាតិ​នេះ​ប្រហែលជា​ខ្ញុំ​មិន​បាន រូប​ប្រុស​កល្យាណ​ជា​គូគាប់​ឡើយ រូប​ប្រុស​…​កល្យាណ​ជា​គូគាប់​ឡើយ ៕