អ្នក​ឆ្នាំ​ទាំង​៩​នេះសុទ្ធតែ​ជា​មនុស្ស​មាន​ក្រយៅ​ឱប​លុយ​នៅ​ថ្ងៃ​បិណ្ឌ​៩


តាម​ក្បួន​ហោរាសាស្ត្រ​ហុងស៊ុយ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​សុក្រ ទី​១១ ត្រូវ​នឹង​ថ្ងៃ​វេន​បិណ្ឌ​៩ មហា​ឆ្នាំ​ទាំង​៩ ថោះ មមី រកា ច ឆ្លូវ មមែ ជូត រោង កុរ លេខ​នាំ​សំណាង​៩៩៩៩៩ ពណ៌​នាំ​លាភ ទឹកក្រូច​,​ផ្ទៃមេឃ​,​ក្រហម​,​ផ្កាឈូក សុទ្ធតែ​ជា​មនុស្ស​មាន​ក្រយៅ​ឱប​លុយ ឱប​មាសប្រាក់ មាន​លាភ​ធំ លុយ​ធំ​ហូរ​ចូល​ជោកជាំ ជា​ថ្ងៃ​ឡើង​ស័ក្តិ មាន​សិរី​មង្គល​មហាប្រសើរ​ត្រូវ​ផ្លាស់​ប្ដូរជីវិត​ថ្មី ប្តូរ​ជោគជតារាសី​ពី​អាក្រក់​ប្រែជា​ល្អ​ជួប​មហា​សំណាង​មានទ្រព្យ​សម្បត្តិ​មហាសាល​ដែល​ជា​ការ​កែប្រែ​ជីវិត​ថ្មី​ដ៏​មាន​សិរី ។

ជើង​លេខ​ប្រាប់​ថា បណ្តា​ថ្ងៃ​ទាំងអស់​មាន​តែ​ថ្ងៃ​បិណ្ឌ​៩​មួយ​គត់​ដែល​នាំ​មហា​ជោគ​លាភ មហា​សំណាង​ដល់​ម្ចាស់​ឆ្នាំ​ទាំង​៩ សម្បូរ​សប្បាយ​ដោយ​មហា​សំណាង មាន​លាភ មាន​លុយ មាសប្រាក់ ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ និង​សិរី​មង្គល​ដ៏​មហាប្រសើរ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​បួងសួង​បញ្ចេញ​សារ​សុំ​លាភសក្ការៈ​ឥឡូវនេះ លោក​អ្នក​ប៉ង​អ្វី​ក៏​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

នៅ​ក្នុង​ថ្ងៃ​បិណ្ឌ​៩​នេះ​ដែរ​ជើង​លេខ​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា មហា​ឆ្នាំ​ទាំង​៩ មានជោគ​មាន​ជ័យ​រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់​នឹង​ជួប​លាភ​ធំ សំណាងល្អ មាន​ប្រាក់​មហាសាល​ដូច​សេដ្ឋី​រយ​លាន បរិវារ​ល្អ​ៗ​ជុំ​ទិស សត្រូវ​សាបសូន្យ ទុក្ខ​កង្វល់​រលត់​រលាយ​រលាស់​ចេញ​ទៅ ចូល​មក​ជំនួស​វិញ​តែ​រឿង​ល្អ​ៗ មាន​សុភមង្គល សិរី​សួស្តី ស្នាមញញឹម លាភ​សំណាង​ចូល​ជាប់​មិន​ដាច់ ។

រឹតតែ​អស្ចារ្យ ! នៅ​ក្នុង​ថ្ងៃ​សុក្រ​ស្អែក​នេះ​ជា​វេលា​នាំ​លាភ​នាំ​មហា​សំណាង ហេង​ហេង ប្រជុំ​សិរី​មង្គល​វិបុល​សុខ​គ្រប់​ប្រការ និង​ជោគជ័យ​គ្រប់​ការងារ​កើត​មាន​ដល់​ម្ចាស់​ឆ្នាំ​ទាំង​៩​គ្រប់​ៗ​វេលា ។

ជើង​លេខ​ប្រាប់​ថា នៅ​ក្នុង​ទិវា​មហា​មង្គល​នេះ​មហា​ឆ្នាំ​ទាំង​៩ ង៉ូ​វ​ហេង​របស់​លោក​អ្នក​ល្អ​ខ្លាំង​ណាស់​ជួប​សំណាង​ធំ ប្រជុំ​ដោយ​សិរី​មង្គល និង​បាន​ក្លាយជា​កំពូល​ឆ្នាំ​ប្រចាំ​ស​ប្តា​ហ៍​ជាក់​ជា​មិន​ខាន ។ ដើម្បី​ឲ្យ​ការ​ទស្សន៍​ទាយ​នេះ​កាន់តែ​ស័ក្តិសិទ្ធិ សូម​ម្ចាស់​ឆ្នាំ​គ្រប់​រូប​ធ្វើ​តែ​អំពើ​ល្អ ធ្វើបុណ្យ សន្សំ​កុសល បំពេញ​ទាន​ឱ្យ​បាន​ច្រើន នោះ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​លាភ​សំណាង បីបាច់​ថែរក្សា កម្ចាត់​សត្រូវ កម្ចាយ​ទុក្ខ​កង្វល់​ឱ្យ​រលាយ​សាបសូន្យ ចាប់តាំងពី​ពេល​នេះ​តរៀង​ទៅ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ