ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តាម​ TWITTER​ លោក​ត្រាំ​ចេញ​តួ​លេខ​​ក្លែងក្លាយ​ពី​ចំនួន​អ្នក​រង​គ្រោះ​ដោយ​​វីរុស

4 ខែ មុន

សហរដ្ឋអាមេរិក ៖ សារ​ជា​ច្រើន​ដែល​និយាយ​ថា​៩៤%​នៃ​ចំនួន​អ្នកបាត់​បង់​ជីវិត កត់សម្គាល់​ឃើញ​នៅ​អា​មេ​រិ​ក មិន​ជាប់​ទាក់ទិន​ដោយ​ផ្ទាល់ ជាមួយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ត្រូវ​បាន​លុប​ចេញ​ដោយ​TWITTER​។ រឿង​នោះ​បាន​ខ្ចរខ្ចាយ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​មហា​អំណាច​​នោះ​កើន​ដល់​លើស​ពី​៦​លាន​នាក់ ​និង​ចំនួន​អ្នក​​បាន​បាត់​បង់​ជីវិត…

សហរដ្ឋអាមេរិក ៖ សារ​ជា​ច្រើន​ដែល​និយាយ​ថា​៩៤%​នៃ​ចំនួន​អ្នកបាត់​បង់​ជីវិត កត់សម្គាល់​ឃើញ​នៅ​អា​មេ​រិ​ក មិន​ជាប់​ទាក់ទិន​ដោយ​ផ្ទាល់ ជាមួយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ត្រូវ​បាន​លុប​ចេញ​ដោយ​TWITTER​។

រឿង​នោះ​បាន​ខ្ចរខ្ចាយ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​មហា​អំណាច​​នោះ​កើន​ដល់​លើស​ពី​៦​លាន​នាក់ ​និង​ចំនួន​អ្នក​​បាន​បាត់​បង់​ជីវិត កើន​ដល់​លើស​ពី​១៨៣.០០០​នាក់​។

ហើយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ចេញផ្សាយ​តាម ​TWITTER​ នូវ​សារ​២​ដែល​អះអាង ទាំង​ទទឹងទិស​ថា មជ្ឈមណ្ឌល​ត្រួតពិនិត្យ ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក ​CDC បាន​សើរើ​បញ្ចុះ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ទាក់ទិន​នឹង​វីរុស មក​នៅ​ត្រឹមតែ​៩.២១០​នាក់​ក្នុង​ប្រទេស ពោល​​គឺ​មានការ​បញ្ចុះ​ចំនួន​ដល់​ទៅ​៩៤% បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​ផ្លូវ​ការ។

ក្នុង​បណ្ដាសារ​ដែល​ TWITTER ​លុប​ចោល ពី​បទ​រំលោភ​បំពាន​បែបបទ​នៃ​បណ្ដាញ​សង្គម​សរសេរ​​ថា នា​ស​ប្ដា​ហ៍​នោះ​ CDC បាន​ប្រកាន់​ថា តែ​៦%​ប៉ុណ្ណោះ​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​១៥៣.៥០៤​នាក់​ដែល​ជំរឿន​ឃើញ ជា​អ្នក​​បាត់​បង់​ជីវិត​​ពិតប្រាកដ​ដោយសារ​វីរុស គឹ​ចំនួន​អ្នក​បាត់​បង់​ជីវិត​មាន​ត្រឹមតែ​៩.២១០​នាក់​។ អ្នក​បាត់​បង់​ជីវិត​​៩៤%​ទៀត​ គឺ​ដោយសារ​ជំ​ងឹ​ធ្ងន់ធ្ងរ​២​ទៅ​​៣​ទៀត ដោយ​អ្នក​បាត់​បង់​ជីវិត​​ភាគច្រើន​ជា​មនុស្ស​ចាស់​។

ប៉ុន្មាន​ម៉ោង​ក្រោយមក ​CDC​ បាន​បង្ខំចិត្ត​បញ្ចេញ​ប្រតិកម្ម ហើយ​បង្ហាញ​ច្បាស់​ពី​សភាព​ការណ៍៕