ថ្ងៃ​១៥​កណ្តាលខែ​នេះ វក មមី ខាល រកា កុរ ដល់​ពេល​កើប​មាស​ហើយ


អស្ចារ្យ​មែន​កំពូល​ឆ្នាំ​មហា​សំណាង​ទាំង​៥​នេះ ! តាម​សាស្ត្រា​របស់​គ្រូ​ហុងស៊ុយ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៥ កណ្តាល​សីហា​នេះ​ម្ចាស់​ឆ្នាំ​ទាំង​៥ វក មមី ខាល រកា កុរ លេខ​នាំ​មាសប្រាក់​៤៥៦​សម្បូរ​សប្បាយ​សម្បូរ​លាភ​សំណាង មាន​លុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ និង​សិរី​មង្គល​ដ៏​ប្រសើរ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ លោក​អ្នក​ប៉ង​អ្វី​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំវក ស្តេច​ស្វា​មាស​មានសំណាង បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា មាន​រាសី​ខ្ពស់ត្រដែ​ត យ៉ាង​យូរ​ត្រឹម​ថ្ងៃ​១៥​កណ្តាលខែ​នេះ​ការងារ​រក​ទទួលទាន​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រ​ស​ប់​ក្នុង​កិច្ចការ​ផ្សេង​ៗ ។ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ មាស ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី សេះស​នាំ​សំណាង រាសី​ឡើង​ខ្ពស់ត្រដែត លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង នៅ​ថ្ងៃ​ទី​១៥​សីហា​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ មាន​សិរី​មង្គល ។ ពណ៌​នាំ​លាភ ក្រហម រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ា​ង​ក្រាស់ក្រៃ ។ សម្រាប់​ការងារ​រកស៊ី​ជួញដូរ​វិញ​មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច​។ រីឯ​សម្ព័ន្ធភា​ព​​ស្នេហា​ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។

ឆ្នាំខាល ស្តេចខ្លា​មានសំណាង លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ព​ស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើ​ង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​យ៉ាង​យូរ​នៅ​ពាក់កណ្តាល​ខែសីហា​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នក​ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ​ទាំងពួង​ទាំង​ឡាយ ។

ឆ្នាំរកា មាន់​មាស​មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ពាក់​កណ្តាលខែ​នេះ ពណ៌​នៃ​លាភ​បៃតង ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លា​ភ​​ធំ លុយ​ធំ មានទ្រព្យ​ចូល​មក​ហូរហៀរ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំ កុរ ជ្រូក​មាន​ឫទ្ធិ លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត នៅ​ថ្ងៃ​ទី​១៥​កណ្តា​លខែ​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ ពណ៌​នាំ​លាភ ខៀវ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រា​ប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ