ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងសមត្ថភាពដល់​យោធិន​វ​រ​សនា​តូច​ថ្មើរជើង និង​កងពលតូច​ថ្មើរ​ជើង​លេខ​៥៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​ទីបញ្ជាការ​វ​រសនា​តូច​ថ្មើរជើង​លេខ​៥៣៤ កងពលតូច​ថ្មើរជើង​លេខ​៥៣ នៃ​យោធភូមិ​ភាគ​ទី​៥ បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន វិន័យ សណ្តាប់ធ្នាប់…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​ទីបញ្ជាការ​វ​រសនា​តូច​ថ្មើរជើង​លេខ​៥៣៤ កងពលតូច​ថ្មើរជើង​លេខ​៥៣ នៃ​យោធភូមិ​ភាគ​ទី​៥ បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន វិន័យ សណ្តាប់ធ្នាប់ បច្ចេកទេស យុទ្ធវិធី ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន ក្រោម​អធិបតីភាព ឧត្តមសេនីយ៍ត្រី កែវ សេង​លន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥៣​។ តាម​របាយការណ៍​បើក​វគ្គ​ហ្វឹកហ្វឺន​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព វិន័យ​សណ្តាប់ធ្នាប់ ចំណេះដឹង​ថ្មី​ៗ​ដល់​កម្លាំង​អន្តរាគមន៍​អោយ​យល់​កាន់តែ​ច្បាស់ ទាំង​ផ្នែក​យុទ្ធវិធី និង​ជំនាញ​។

វគ្គ​ហ្វឹកហ្វឺន​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៥៥​នាក់ រយៈពេល​ហ្វឹកហ្វឺន​៤៥​ថ្ងៃ លើ​មុខ​វិជ្ជា យោធា​រួម លំ​ហាត់​របៀប ប្រជុំជួរ យុទ្ធវិធី​អាវុធ​គ្រាប់ យុទ្ធវិធី​ថ្មើរជើង កីឡា និង​អប់រំ​ចិត្តសាស្ត្រ​។

លោក​ឧត្តមសេនីយ៍ត្រី កែវ សេង​លន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥៣ បាន​លើក​អំពី​ភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ ក្នុង​ពេល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍ គឺ​ចាំបាច់​ត្រូវ​ធ្វើការ​ហ្វឹកហាត់​បំប៉ន​សមត្ថភាព​។ កងទ័ព​ត្រូវ​រៀនសូត្រ ហ្វឹកហ្វឺន​ជា​និច្ច និង​ត្រូវ​ខិតខំ ពង្រឹង​កសាង អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ក្នុង​នោះ​មាន​ការងារ​បង្កបង្កើន​ផល​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ដល់​កងទ័ព​អោយ​បាន​សមរម្យ​។

លោក​ឧត្តមសេនីយ៍ត្រី ក៏​បាន​លើក​ឡើង​ពី​សភាពការណ៍​ជាតិ និង​អន្តរជាតិ ជូន​ដល់ នាយទាហាន នាយទាហានរង ពល​ទាហាន ព្រមទាំង​សិក្ខាកាម ធ្វើការ​សិក្សា​ស្វែង​យល់ ជំរុញ​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ចូលរួម​ថែរក្សា ការពារ​សុខ​សន្តិភាព អោយ​បាន​គង់វង្ស​។

លោកឧត្តមសេនីយ៍ត្រី បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ត្រូវ​ខិតខំ​រៀនសូត្រ គោរព​វិន័យ​របស់​វគ្គ និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ជាមួយ​គ្នា​នោះ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ថែទាំ​សុខភាព ទប់ស្កាត់ និង​បង្ការ​ជម្ងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​ដាក់ចុះ ។ តំណាង​កម្មសិក្សាការី ព្រិ​ន្ទ​បាល​ឯក ម៉ៅ ប៉ូ​លី​ន បាន​ឡើង​ប្តេជ្ញា​ចិត្ត ខិតខំ​រៀនសូត្រ ត្រងត្រាប់ នូវ​មេរៀន​ដែល​គ្រូ​យោធា​ចា​រ្យ បង្ហាត់បង្រៀន ដើម្បី​យកចំណេះ​ដឹង​ទៅ​អនុវត្ត​នៅ​អង្គភាព​របស់​ខ្លួន និង​ប្តេជ្ញា​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

ក្រោយ​ប្រកាស​បើក​វគ្គ​ហ្វឹកហ្វឺន ឧត្តម​នី​យ៍​ត្រី កែវ សេង​លន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥៣ ព្រមទាំង​ប្រតិភូ​អមដំណើរ​ក៏​បាន​ចុះ​ត្រួតពិនិត្យ​មើល​ការ​កសាង​អង្គភាព និង​ការ​ដាំ​ដុះ ចិញ្ចឹមសត្វ ក្នុង​ទីបញ្ជាការ​វរ​សេនា​តូច​៥៣៤ ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ